សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្នុង​ជួរ​កង​ទព័ខ្មែរ​រកឃើញ​មានសេដ្ឋី​៩៩​នាក់​

ក្នុង​ជួរ​កង​ទព័ខ្មែរ​រកឃើញ​មានសេដ្ឋី​៩៩​នាក់​

ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ឲ្យ​កាសែត​ដឹង ថា ក្រសួង​ការពារជាតិ បាន​រក​ឃើញ​ក្នុង​ជួរ​កងទ័ព មាន​ឧកញ៉ា​សរុប​៩៩​នាក់ ។ ​ក្នុងនោះ​មាន​ឧកញ៉ា​ចំនួន​៦៥​នាក់ នៅ​ចំណុះ​អគ្គបញ្ជាការដ្ឋាន​កង​យោពល​ខេមរភូមិន្ទ និង​៣៤​នាក់ នៅ​ចំណុះ​ទីស្តីការ​ក្រសួង​ការពារជាតិ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់ ថា នៅក្នុង​ចំណោម​ឧកញ៉ា​ទាំង​៩៩​នាក់ ដែល​ស្ថិត​នៅក្នុង​ក្រប​ខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ការពារជាតិ​ទាំងនោះ មាន​អ្នកខ្លះ​ក៏​បាន​ធ្វើ​ការបញ្ជាក់​ជំហរ​រួច​ហើយ​ថា​ត្រូវ​ជ្រើសរើស​យក «​ឧកញ៉ា​» ឬ យក «​តួនាទី​» ប៉ុន្តែ​ការសម្រេច​ជា​ផ្លូវការ​ច្បាស់លាស់ គឺ​ត្រូវតែ​ធ្វើតាម​នីតិវិធី​ច្បាប់​ជា​បន្តបន្ទាប់​ទៀត​។​

​បើ​តាម​ប្រភព​ដែល​ទុកចិត្ត​បាន​ឲ្យដឹងថា​នៅក្នុង​អគ្គបញ្ជាការដ្ឋាន​កង​ទព័​មាន​ឧកញ៉ា​១៦​នាក់​សម្រេច​ចោល​សក្តិ​ឧត្តមសេនីយ៍ទុកឧ​ក​ញ៉ា​វិញ​។​
​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៩​ក្នុង​កិច្ចប្រជុំ​គណ​កម្ម​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជន និង នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ កន្លងទៅ​នេះ​កន្លងមក​នេះ បាន​ប្រកាស​ធ្វើ​កំំណែទម្រង់កងទព័​ដោយ​មិន​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​របស់​កម្ពុជា មាន​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ មាន​ងារ​ជា «​ឧកញ៉ា​» តទៅទៀត​នោះ​ទេ​។ កងកម្លាំង​ប្រដាប់​អាវុធ​ណា ដែល​មាន​ងារ​ជា «​ឧកញ៉ា​» ធ្វើការ​ជ្រើសរើស​ជា​បន្ទាន់​ថា​តើ​ត្រូវ​យក​ងារ «​ឧកញ៉ា​» ឬ​យក​តួនាទី​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា​ស្រុក​ខ្មែរ​ដោយសារតែ​អនុត្ត​សេដ្ឋកិច្ច​ទីផ្សារសេរី​និង​ការគ្រប់គ្រង​រដ្ឋបាល​សាធារណៈ​មិន​បាន​ល្អ​បង្ក​ឲ្យមាន​អំពើពុករលួយ​ឃើញ​ថា​ឧកញ៉ា​កើនឡើង​ខ្ទង់​ពាន់នាក់​ទៅ​ហើយ​សព្វថ្ងៃ​នេះ​ដែល​ក្នុងនោះ​ជាក់ស្តែង​ក្នុង​កង​ទព័ក្នុង​ជួរ​មន្ត្រី​រាជរដ្ឋាភិបាល​សម្បូរឧ​កញ៉ា​ណាស់ដែរ​៕

Filed in: ព័ត៌មានជាតិ