សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អង្គភាព​អ្នកនាំពាក្យ​និង​ក្រសួង​ព័ត៌មាន​ពង្រឹង កិច្ចសហប្រតិបត្តិការ​លើ​ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​

​អង្គភាព​អ្នកនាំពាក្យ​និង​ក្រសួង​ព័ត៌មាន​ពង្រឹង កិច្ចសហប្រតិបត្តិការ​លើ​ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា ឯកឧត្តម នឹង​ធ្វើជា​អធិបតី​ក្នុង​ការរៀបចំ​សិក្ខាសាលា​មួយ ស្តី​អំពី​អ្នកនាំពាក្យ​នៅតាម​បណ្តា ខេត្ត​នៅ ពេលខាងមុខ​នេះ​។
​នេះ​បើ​តាម​ឯកឧត្តម ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំ ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជួបពិភាក្សា​ជា​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ឱ្យមាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម បាន​ពិគ្រោះ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ពី​យុទ្ធសាស្ត្រ​ក្នុង​ការបញ្ចេញ​ព័ត៌មាន​ប្រកប ដោយ​ប្រសិទ្ធភាព ដើម្បី​បន្សាប​ព័ត៌មាន ក្លែងបន្លំ ដែលនាំឱ្យ​សាធារណៈជន​ភាន់ច្រឡំ ដោយ ក្នុងនោះ ក្រុមការងារ​អ្នកនាំពាក្យ​ត្រូវ​រៀបចំ​ជា​សន្និសីទ​សារព័ត៌មាន​ជាដើម​។ ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងពីរ​ក៏​បាន​ពិភាក្សា​ពី​គោលការណ៍​ពង្រឹង​សមត្ថ ភាព​អ្នកនាំពាក្យ​នៅតាម​ខេត្ត​ក្រុង ជា​ប្រយោជន៍​ឱ្យ​អ្នក​ទាំងនោះ​មាន សមត្ថភាព​ឆ្លើយឆ្លង ជាមួយ​អ្នកសារព័ត៌មាន ប្រកប​ដោយ​វិជ្ជាជីវៈ​។​

​ឯកឧត្តម ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា រាល់​កិច្ចការ​ដែល​ទីស្តីការ​សុំ​យោបល់​ពាក់ព័ន្ធ​វិស័យ​សារព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឯកភាព​យល់ព្រម​សហការ​ល្អ លើ​ការងារ​ក្នុង​ក្របខ័ណ្ឌ វិស័យ​សារព័ត៌មាន​។ ក្រៅ​ពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ព័ត៌មាន ប្រធាន​អង្គភាព អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ឆ្លៀត​យក​ឱកាស​នេះ សម្តែង​នូវ​ការគោរព​ចំពោះ​ភក្តីភាព របស់ ឯកឧត្តម រដ្ន​មន្ត្រី ខៀវ កាញារីទ្ធ ដែល​ជា​ថ្នាក់ដឹកនាំ​មួយរូប តែងតែ​ផ្តល់នូវ​គុណធម៌ និង​សីលធម៌ ប្រកប​ដោយ​វិជ្ជាជីវៈ​។​

​ឯកឧត្តម ផៃ ស៊ីផា​ន ក៏បាន ជម្រាប​ជូន​ឯកឧត្តម រដ្ន​មន្ត្រី ពី​ការងារ​បណ្តុះបណ្តាល សារព័ត៌មាន រយៈពេល​៣​ខែ​កន្លងមក​ដែល​និយាយ​ពី​កិច្ចការងារ​សារព័ត៌មាន ជាមួយ​វិស័យ ផ្សេងៗ ក៏ដូចជា​គោល នយោបាយ​ការបរទេស​ដើម្បី​ឱ្យ​អ្នកសារព័ត៌មាន មាន​សមត្ថភាព ក្នុង​ការស្វែងរក​ព័ត៌មាន​ល្អៗ​មក​ផ្សព្វផ្សាយ​ជូន​សាធារណជន​បាន​ជ្រាប​៕

Filed in: ព័ត៌មានជាតិ