សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាលាក្រុង​បង្កើត​ផ្លូវថ្មើ​ជើងតា​មមាត់ទន្លេ​ពីមុខ​ប្រៃសណីយ៍​ដល់​មុខ​វាំង​

​សាលាក្រុង​បង្កើត​ផ្លូវថ្មើ​ជើងតា​មមាត់ទន្លេ​ពីមុខ​ប្រៃសណីយ៍​ដល់​មុខ​វាំង​

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លើក​គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​ថ្មី​មួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ​ស្រប​តាម​ដង​ទន្លេសាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

​នៅក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានឲ្យដឹងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​ចុះ​សិក្សា​ពី​បញ្ហា​ផ្សេងៗ​ជុំវិញ​គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង (Walk Street) នៅតាម​បណ្ដោយ​ទន្លេចតុមុខ​ចាប់​ពី​មុខ​ប្រៃសណីយ៍​កម្ពុជា រហូត​ដល់​មុខ​ព្រះបរមរាជវាំង ស្ថិតនៅ​ក្នុង​សង្កាត់​វត្តភ្នំ សង្កាត់​ផ្សារកណ្ដាល​ទី​១ សង្កាត់​ផ្សារកណ្ដាល​ទី​២ និង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​មន្ទីរ​អង្គភាព​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ដើម្បី​អនុវត្តន៍​គម្រោង​ផ្លូវ​ថ្មើរជើង​មួយ​នេះ​(Walk Street) ឱ្យ​ចេញ​ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត សម្រាប់​ផ្ដល់​ជូន​បងប្អូន​ប្រជា​ពល រដ្ឋ ក្នុង​រាជធានី​ភ្នំពេញ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​តំបន់​មាត់ទន្លេ និង​ព្រះបរមរាជវាំង​។​

​គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ​នឹង​ក្លាយ​ជា​កញ្ចប់​ទេសចរណ៍​ថ្មី​សម្រាប់​រាជធានី​ភ្នំពេញ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ដើរ​ស្រូប​យក​ខ្យល់អាកាស​ល្អ​បរិសុទ្ធ និង​ទស្សនា​ទេ ភាព​ទន្លេចតុម្មុខ ដ៏​ស្រស់ត្រកាល​។​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ​ដល់​ក្រុមការងារ​ឱ្យ​សិក្សា​ពី​ពេលវេលា ប្រព័ន្ធ​បញ្ចៀស​ចរាចរណ៍ និង​កន្លែង​ចំណត​យានយន្ត​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​កញ្ចប់​សេវា​ទេសចរណ៍​ថ្មី​នេះ បាន​ដំណើរការ​ដោយ​រលូន គ្មាន​ការរំខាន​ដល់​ប្រជាពលរដ្ឋ​។​

​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានឱ្យដឹងថា កញ្ចប់​ទេសចរណ៍​ផ្លូវ​ថ្មើរជើង​នេះ​អាច​បង្កើតឡើង​ក្នុង​មួយ​សប្តាហ៍​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ហើយ​មិន​អនុញ្ញាត​ឱ្យ​មាន​យាន្ត​ជំនិះ​ផ្សេងៗ ឆ្លងកាត់​ឡើយ​គឺ​សម្រាប់​តែ​ថ្មើរជើង​តែប៉ុណ្ណោះ​។ លោក បញ្ជាក់ថា រាជរដ្ឋាភិបាល​ចង់​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ ពី​ចំណុច​ពិសេស​នៃ​រាជធានី​ភ្នំពេញ គឺមាន​ទេសភាព​នៃ​ចំណុចប្រសព្វ​ទន្លេ​៤ ដ៏​ស្រស់ស្អាត​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​។​

Filed in: ព័ត៌មានជាតិ