សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅ​ឆ្ងាយ​ពីគ្នា​រវាង​ថៅកែ​និង​សហជីព​រឿង​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០២០

នៅ​ឆ្ងាយ​ពីគ្នា​រវាង​ថៅកែ​និង​សហជីព​រឿង​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០២០

ភ្នំពេញ ៖​ការចរចា​ប្រាក់​ឈ្នួល​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២០ រវាង តំណាង​សហជីព និយោជក និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​មិនទាន់​មាន​ការឯកភាព​ជារួម​នៅឡើយ​ទេ ។

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យដឹងថា ក្នុង​កិច្ចប្រជុំ​នោះ ខាង​ភាគី​សហជីព បាន​ស្នើសុំ​ប្រាក់​ឈ្នួល​ក្នុង​តួលេខ ១៩៩​ដុល្លារ​(​កើន​១៧​ដុល្លារ​) ក្នុង​១​ខែ ចំណែកឯ​ខាង និយោជក​បាន​ស្នើសុំ​ត្រឹមតែ​១៨៤​ដុល្លារ​ក្នុង​មួយខែ​(​កើន​តែ​២​ដុល្លារ​) សម្រាប់​ឆ្នាំ​២០២០​ខាងមុខនេះ​។​ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី ភាគី​ទាំងអស់​នឹង​បន្ត​ប្រជុំ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ ខាងមុខ​នេះ​ដើម្បី​ឈានទៅដល់​ការសម្រេច​តួលេខ​មួយ​ដែល​ភាគី​ពាក់ព័ន្ធ​ទទួលយកបាន​។​

​ការបើក​កិច្ចប្រជុំ​ចុងក្រោយ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អ​ប្បរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អ​ប្បរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០ នឹង​ធ្វើឡើង​នៅ​ខែតុលា ឆ្នាំ​២០១៩ ហើយ​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អ​ប្បរមា នឹង​ចាប់ផ្តើម​អន​វុត្ត​ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២០​តទៅ​។ សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា ដល់​កម្មករ​និយោជិក ក្នុង​វិស័យ​កាត់ដេរ ជា​រៀងរាល់ឆ្នាំ​មិន​ដែល​ខាន ចាប់តាំងពី​ឆ្នាំ​២០១៣ រហូតមក​។ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ក​រ និយោជិត ក្នុង​ឆ្នាំ​២០១៩​នេះ បាន​កើន​ដល់ ១៨២​ដុល្លារ នៅ​ក្នុង​មួយ​ខែ​។​ឆ្នាំ​២០២០ ខាងមុខនេះ អាច​នឹង​កើនឡើង​មួយចំនួន​ថែមទៀត​៕

 

Filed in: ព័ត៌មានជាតិ