សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណី​ផ្ទុះ​អំពើ​ហិង្សា​មួយ​កើត​ឡើង​បណ្ដាលឱ្យ​បុរស​ម្នាក់​បាន​ស្លាប់ ដើមហេតុ​ព្រោះតែ​ដើរ​ជាន់​ជើង​គ្នា​

​ករណី​ផ្ទុះ​អំពើ​ហិង្សា​មួយ​កើត​ឡើង​បណ្ដាលឱ្យ​បុរស​ម្នាក់​បាន​ស្លាប់ ដើមហេតុ​ព្រោះតែ​ដើរ​ជាន់​ជើង​គ្នា​

ខេត្ត​ព្រៃវែង ៖ ហួសហេតុ​គ្រាន់តែ​ដើរ​ជាន់​ជើង​គ្នា​សោះ បង្ក​ជំលោះ​រហូត​វាយ​ដុំ​គ្នា​ដល់​ស្លាប់ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២១.៣០​នាទី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​៦​ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាម​រ​ក៏ ខេត្ត​ព្រៃវែង​។

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​ខ្សាយ​(​ខ​)​បានឲ្យដឹងថា​រឿង​នេះ​បង្កឡើង​ដោយ​ជន​សង្ស័យ ឈ្មោះ វិរះ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរប​កម្មករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​នេះ និង​បក្ខពួក​មាន​.១.​ឈ្មោះ ង្វៀង យាំង​តេវ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម មុខរប​កម្មករ  ២/​ឈ្មោះ ង្វៀង យាំង​នឿ ប្រុស​អាយុ​២៨ ឆ្នាំ​ជនជាតិ​វៀតណាម​មុខរប​កម្មករ .៣/​ឈ្មោះ ង្វៀង យាំង​កង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិ​វៀតណាម មុខរប​កម្មករ .៤/​ឈ្មោះ ឡាំ យាំង​សេង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជនជាតិ​វៀត​ណា​មុខរប​កម្មករ ទាំង​ប្រាំ​នាក់​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។

​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​នេះ​បាន​ព្រួត​គ្នា​វាយ​ទៅលើ ជនរងគ្រោះ ឈ្មោះ សេង រដ្ឋ​ធី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ​មុខរប​កម្មករ មាន​ទីលំនៅ​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រ​ក៏ ខេត្ត​ព្រៃងែង​បណ្តាល​ឲ្យ​
​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​អ្នក​លឿង​។ មូលហេតុ​ដោយ ឈ្មោះ​សេង រដ្ឋ​ធី បាន​ដើ​ទៅ​ទិញ​បារី​បាន​ជាន់​ជើង​ឈ្មោះ​វិរះ​រួចហើយក៏​មាន​ទំនាស់​ពាក្យសំដី​គ្នា រហូត​មាន​ការ​វាយ​ដុំ​គ្នា បណ្តាល​ឲ្យ​ឈោះ្ម​សេង​រដ្ឋ​ធី​ស្លាប់​។​

​បច្ចុប្បន្ន សាកសព​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រី​ឯ​ជន​សង្សយ័​ចំនួន​.៥​នាក់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រ​ក៏ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុ​ការ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

 

 

IMG-20160808-WA0013 IMG-20160808-WA0014

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម