សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ រង​ការ ចោទប្រកាន់​គំរាម​សម្លាប់​លោក លី រ៉​ហ្សា​ត ជា​នាយ​ផ្នែក ចរាចរ​ខណ្ឌ​ឬ​ស្សី​កែវ​ស្នងការ​ហៅ​ទៅ​សួរ​និង​បញ្ឈរជើង​?

​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ រង​ការ ចោទប្រកាន់​គំរាម​សម្លាប់​លោក លី រ៉​ហ្សា​ត ជា​នាយ​ផ្នែក ចរាចរ​ខណ្ឌ​ឬ​ស្សី​កែវ​ស្នងការ​ហៅ​ទៅ​សួរ​និង​បញ្ឈរជើង​?

​ភ្នំពេញ ៖ អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ ម្នាក់ ដែលជា​អ្នក​កាន់​ច្បាប់​បែរជា​ល្មើស​ច្បាប់​ទៅ​វិញ ហ៊ាន​គំរាម​សម្លាប់​នាយ​ផ្នែក​ចរាចរណ៍​ម្នាក់​គ្រាន់តែ​រឿង​បន្តិច​បន្ទួច​សោះ​?​។​លោក ដែល​អាង​អំណាច​គំរាម​សម្លាប់​នាយ​ផ្នែក​នោះ​មានឈ្មោះ ចាន់ ពៅ ជា​អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ ទទួល​ផ្នែក​សេនាធិការ​។

​ជនរងគ្រោះ ដែល​ត្រូវបាន​លោក​អធិការរង​រូប​នេះ​គំរាម​សម្លាប់​នោះ ឈ្មោះ លី រ៉ូ​ហ្សា​ត ជា​នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ឬ​ស្សី​កែវ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានអោយដឹងថា មុនពេល​កើតហេតុ​នៅ​យប់​ថ្ងៃទី ២ កញ្ញា​ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បានដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង ជាតិ​ស្រវឹង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ឬ​ស្សី​កែវ ស្ថិតក្នុង​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដោយមាន​លោកស្នងការ​រង​នឹង​លោក​អធិការរង​ទទួល​ផ្នែក​ចរាចរណ៍​ជា​អ្នកដឹកនាំ​បញ្ជា ។​

​បន្ទាប់​ពី​អនុវត្ដ​ន៍​បាន​ប្រហែល ជា​កន្លះ​ម៉ោង កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ បាន​ពិនិត្យឃើញ អ្នក​មាន​ជាតិ​ស្រវឹង លើស​កម្រិត ចំនួន​៣​នាក់ ដែលជា​អ្នក​បើក​ម៉ូតូ ក្នុងនោះ មាន​ម្នាក់​មិន​បាន​សហការ​ផ្លុំ​ឧបករណ៍​ពិនិត្យ​ជាតិ​អាលកុល​។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​បញ្ជូន​ទៅ​ស្នងការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ បន្ទាប់​ពី​បញ្ជូន​អ្នក​ដែល​មាន​ជាតិ​ស្រវឹង​លើស​កំរិត​បាន​មួយសន្ទុះ ស្រាប់តែ​លោក ចាន់ ពៅ អធិការរង រូបនោះ បាន​ទូរស័ព្ទ​មក​លោក​នាយផ្នែក ដោយ​បញ្ជា អោយ​ដោះលែង​មនុស្ស​ម្នាក់ ដែល​មាន​ជាតិ​ស្រវឹង​លើស​កំរិត​នោះ​វិញ​។​

​ក៏​ប៉ុន្ដែ​លោក​នាយផ្នែក​បាន​ប្រាប់​ទៅ​វិញ​ថា គាត់​គ្មាន​សិទ្ធ​ដោះលែង​ទេ គាត់​គ្រាន់តែ​ជា​នាយ​ផ្នែក ហើយ​ក៏​អោយ​លោក​អធិការរង​រូបនោះ ទូរស័ព្ទ​ទៅ​លោក​អធិកា​រង​ទទួល​ផ្នែក​ចរាចរណ៍ ដែល​កំពុង​ដឹកនាំ​ទៅ​។​លោក​អធិការរង​រូបនោះ ក៌​បាន​បិទ​ទូរស័ព្ទ​ទាំង​ខឹង​យ៉ាង​ខ្លាំង ។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដែល​មាន​ជាតិ​ស្រវឹង​លើស​ម្នាក់​ក្នុងចំណោម​៣​នាក់​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ស្នងការ​នោះ ត្រឡប់មកវិញ ក្រ​ឡឺម ។​

​ក្រោយមក​លោក​អធិការរង​រូបនោះ បាន​ផ្ញើរ​សារ​សម្លេង​គំរាម​សម្លាប់​ជាច្រើន មក​លោក​នាយផ្នែក ធ្វើអោយ​លោក​នាយ​ផ្នែក​មាន​ការភិតភ័យ​យ៉ាងខ្លាំង ព្រោះ​អី​ធ្លាប់​ដឹង​ហើយ​ថា កន្លង​មក​អធិការរង​រូប​នេះ​ធ្លាប់ បាញ់​គំរាម​មន្ត្រីប៉ូលិស រួចមក​ហើយ​គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​លោក​អធិការរង​រូប​នេះ​ឡើយ ធ្វើអោយ​លោក​អធិការរង​រូប​នេះ​ឡើងចាង​គំរាម​សម្លាប់​គេឯង​ជា​បន្តបន្ទាប់ ។ លោក​នាយផ្នែក ដែល​ជា​ជន រងគ្រោះ​សំណូមពរ​អោយ​ថ្នាក់ ដឹកនាំ​ជួយ​រក​យុត្តិធម៌ អោយ​រូបគាត់​ផង ព្រោះ​អធិការរង​ទំនើង​រូបនេះ​គំរាម​សម្លាប់​រូប​គាត់​អោយ​ស្លាប់​ចោល​ប្រពន្ធ​ចោល​កូន ។​

​ជនរងគ្រោះ សង្ឃឹមថា សម្ដេច​ក្រឡាហោម ស ខេង នឹងមាន​វិធានការ​ចាត់កា​រលើ​អធិការរង​រូប​នេះ ប្រសិន​ជា​គ្មាន​ចំណាត់ការ​ទេនោះ មិនដឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ ដែល​ស្លាប់​ក្រោម​កណ្ដាប់ដៃ​លោក​អធិការរង​រូបនេះ បើ​សូម្បី​តែ​មន្ត្រី​ប៉ូលិស​កូន​លោក​ផ្កាយ ក៏​លោក​អធិការ​រូបនេះ​ហ៊ាន​បាញ់​គម្រាម​រួចមកហើយ​ដែរ​នោះ​។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើ​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ចាន់ ពៅ បាន ទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង​តែ​ឮ​ថា​លោក​ឧត្តមសេនីយ៍​សថេតស្នង​ការ​នគរបាល​បាន​កោះហៅ​លោក​ចាន់ ពៅ ជា​អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ​ទៅ​ជួប​តែ​មិន​ដឹង​ថា​សម្រេច​យ៉ាងណា​? ។​

​ឧត្តមសេនីយ៍ឯក ស ថេត បាន​ប្រាប់​កាសែត​ថា «​ខ្ញុំ​ពិនិត្យ​មើល​ហើយ ខ្ញុំ​កំពុងតែ​ហៅ​មក ដើម្បី​ដាក់​ពិន័យ ខាង​កងកម្លាំង ហើយ​បើ​រកឃើញថា ពិតជា​មាន​ការ​គំរាម​មែន យើង​ពិនិត្យ​មើល​តាម​នឹង​ទៅ អាច​ផ្អាក​ការងារ មួយរយៈ​សិន ហើយ​កំពុងតែ​ហៅ​មក​ធ្វើការ​» ។​ចុង​ក្រោយ​ឮ​ថា​បញ្ឈរជើង​សិន​!៕

Filed in: ព័ត៌មានជាតិ