សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពុហុ​ព្យាបាលវ​នីដា​ក្ស័យធន​រក​គ្រូពេទ្យ​ប្រចាំ​ការមិនបាន​!

​ពុហុ​ព្យាបាលវ​នីដា​ក្ស័យធន​រក​គ្រូពេទ្យ​ប្រចាំ​ការមិនបាន​!

ភ្នំពេញ ៖ នៅ​ប្រទេស​កម្ពុជា​យើង មាន​ប្រភេទ​មន្ទីរពេទ្យ​ឯកជន​មួយ​មិន​មាន​វិជ្ជាជីវៈ ដោយសារ​មាន​ឈ្មោះ​ជា​មន្ទីរពេទ្យ​ទាំងមូល ពេល​អ្នក​ជំងឺ​មាន​អាសន្ន បែរជា​គ្មាន​ពេទ្យ​ជំនាញ​ប្រចាំការ​ទៅវិញ​ដែល​ទាមទារ​ក្រសួង​សុខាភិបាល​ពិនិត្យឡើងវិញ​ផង​។​

​ជាក់ស្តែង មាន​រឿង​គួរឱ្យ​ហួសចិត្ត​មួយ​បាន បាន​កើត​ទៅ​លើ​បរុស​ម្នាក់ ដែល​គាត់​សុំ​មិន​បញ្ជេញ​ឈ្មោះ ខណៈពេល​ដែល​គាត់​នាំ​ប្រពន្ធ​ឈឺពោះ​ឆ្លងទន្លេ នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព “​វ​នី​ដា​” ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​១៥៦ កែង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក​តែ​រក​គ្រូពេទ្យ​ម្នាក​គ្មាន​។ បុរស​ជា​ឪពុក​ឲ្យដឹងថា​៖​បន្ទាប់​ពី​សំរាល​បាន​កូនស្រី​គួរឱ្យ​ស្រឡាញ់​ម្នាក់ បាន​១​ថ្ងៃ ស្រាប់តែ​ទារិកា​ខាងលើ​នោះ មាន​អា​ការៈមិន​ស្រួល ទើប​គាត់​ខំ​រត់​ទៅ​រក​ពេទ្យ​ជំនាញ​ឱ្យ​មក​ជួយ​មើល​។​

​តែ​ខាង​បុគ្គ​លឹក​ប្រចាំការ​ឆ្លើយថា ពេទ្យ​ជំនាញ​ចេញ​ទៅ​ក្រៅ​បាត់​ហើយ​ឲ្យ​គាត់​ចាំ ព្រមទាំង​ឆ្លើយ​ដោយ​គ្មាន​ការទទួលខុសត្រូវ​ពង្វាង​ថា ចាំ​ពេល​នេះ​ពេលនោះ ទុក​រហូត​ដល់​ចង់​ហួសពេល​។ ទារិកា​ខាងលើ​ដាច់​ពោះវៀនធំ រហូតដល់​៥​កន្លែង ធ្ងន់ធ្ងរ ពេល​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទើប​ដឹង​។​

​ឪពុក​ទារិកា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា នេះ​ជា​កូន​ទី​៤​ហើយ​សំរាប់​គ្រួសារ​គាត់ ដោយ​កូន​៣​នាក់​មុន​សុទ្ធតែ​ជា​កូនប្រុស ហើយ​កូន​ទី​៤​នេះ​គឺជា​កូនស្រី​ធ្វើអោយ​គាត់​ដែល​ជា​ឪពុក​មាន​ការសប្បាយ​រំភើបចិត្ត​យ៉ាងខ្លាំង​ដោយ​បាន​កូនស្រី​ហើយ​មាន​សុខភាព​ល្អ​មុខមាត់​ស្រស់ថ្លា​។​

​បន្ទាប់ពី​កើត​បាន​មួយថ្ងៃ គឺ​នៅ​វេលា​ម៉ោង ប្រហែល​៨​ព្រឹក កូនស្រី​ពៅ​របស់គាត់​ហាក់​មាន​អ​ការៈចម្លែក មិន​ព្រម​បៅដោះ​ហើយ​ចេះ​តែ​យំ​រហូត ពេល​ដែល​គាត់​យក​ដៃ​ស្ទាប​ពោះ​កូនស្រី​គាត់​គឺ​មាន​សភាព​តឹង​ប៉ោង​(​ទល់​លាមក​) ភ្លាមៗ​នោះ​រូបគាត់​បាន​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​ប្រចាំ​ការណ៍ តែ​ត្រូវ​គ្រូពេទ្យ​ឆ្លើយ​វិញ​ថា ចាំ​បន្តិច​ទៅ​ព្រោះ​គ្រូពេទ្យ​ជំនាញ​មិន​នៅ ។ បន្ទាប់​ពី​ចាំ​រហូតដល់​ម៉ោងជាង​១១​ថ្ងៃត្រង់​គាត់​ក៏​បាន​សួរ​ទៀត ហើយ​ត្រូវ​គ្រូពេទ្យ​ប្រចាំការ​និយាយថា គ្រូពេទ្យ​ជំនាញ​មិនទាន់​ចប់​ម៉ោង​នៅ​មន្ទីរពេទ្យ​រដ្ឋ​ទេ​។​

​គ្រាន់តែ​លឺ​ពាក្យ​នេះ​គាត់​ស្ទើរ​ធ្លាក់​ថ្លើម​ដល់​ដី​ព្រោះ​ថា​មន្ទីរពេទ្យ​មួយ​ទាំងមូល​បែរជា​ត្រូវ​រង់ចាំ​ពេទ្យ​ជំនាញ​ចប់​ម៉ោង​ធ្វើការ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ទើប​មក​ពិនិត្យ​ទៅវិញ​។ លុះ​គាត់​ចាំ​រហូតដល់​ម៉ោង​ជិត​២​រសៀល ទើប​មាន​គ្រូពេទ្យ​ជំនាញ​មក ហើយ​បាន​ធ្វើ​ឯកសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ពេល​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្រុម​វេជ្ជបណ្ឌិត​និយាយ​ថា​ទារិការ​ខាងលើ​មាន​សង្ឃឹម​តែ​៥០%​ប៉ុណ្ណោះ​ក្នុង​ការសង្គ្រោះ​។​

​ក្រោយពេល​រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង​ប្រាប់​អ្នកសារព័ត៌មាន​ហើយ ឪពុក​ទារិកា​ខាងលើ​បាន​និយាយ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ថា គាត់​ឆ្ងល់​ក្រសួង​សុខាភិបាល ហេតុអ្វី​បានជា​បណ្តោយ​អោយ​មន្ទីរ​ពេទ្យ​ប្រភេទ​នេះ​បើក​ដំណើរការ​ទៅវិញ គ្មាន​ពេទ្យ​ជំនាញ រឺ​មួយ​បើក​ពេទ្យ​យកតែ​លុយ ហើយ​មិន​ខ្វល់​ពី​ជីវិត​មនុស្ស គាត់​ពិតជា​ចង់​ជួប​មុខ​ម្ចាស់​មន្ទីរពេទ្យ​ហើយ​សួរ​សំនួរ​ថា ហេតុអ្វី​បានជា​ចូល​ចិត្ត​យក​ជីវិត​គេ​មក​លេងសើច​យ៉ាង​ដូច្នេះ​?

​មិនអាច​សុំ​ការបំភ្លឺ​ពី​ប្រធាន​មន្ទី​ពេទ្យ “​វ​នី​ដា​” បានទេ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​?៕

Filed in: ព័ត៌មានជាតិ