សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រើនរំលឹក​ដល់​និស្សិត ហុង ភា​រិន “​ទោះបីជា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ត្រូវ​យកចំណេះ​ជំនាញ​ដែល​ខ្លួន​មាន​មក​បម្រើ​ប្រទេសជាតិ​វិញ​”

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រើនរំលឹក​ដល់​និស្សិត ហុង ភា​រិន “​ទោះបីជា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ត្រូវ​យកចំណេះ​ជំនាញ​ដែល​ខ្លួន​មាន​មក​បម្រើ​ប្រទេសជាតិ​វិញ​”

​ភ្នំពេញ ៖ នា​ថ្ងៃ​ទី ០៣ ខែ​កញ្ញា ឆ្នាំ ២០១៩ “​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បាន ក្រើនរំលឹក​ដល់​និស្សិត​ល្បី​ខាង​ការចងចាំ​យុវជន ហុង ភា​រិន “​ទោះបីជា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ត្រូវ​យកចំណេះ​ជំនាញ​ដែល​ខ្លួន​មាន​មក​បម្រើ​ប្រទេសជាតិ​វិញ​”​។​នេះ​បើ​យោង​តាមរយៈ​ហ្វេ​សប៊ុក​ផេក​ផ្លូវកា​ររបស់ “​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​” បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ឆ្នើម ហុង ភា​រិន ជា​និស្សិត​កម្ពុជា​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ និង​មាន​សមត្ថភាព​ពិសេស​ផ្នែក​ចង​ចាំ​បាន​ល្អ​។​យុវជន ហុង ភា​រិន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក ទេសរដ្ឋមន្ត្រី ដែល​តែងតែ​ជួយ​គាំទ្រ និង​លើកទឹកចិត្ត ដល់​និស្សិត​ឆ្នើម​របស់​កម្ពុជា​នា​ពេលកន្លងមក រួម​ទាំង​ខ្លួន​លោក​ផ្ទាល់​ផងដែរ​។​

​លោក​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹង​រៀនសូត្រ​បន្ថែម​ទៀត​តាម​អនុសាសន៍​ណែនាំ ដើម្បី​ចែករំលែក​ចំណេះដឹង​របស់​លោក​ដល់​សិស្ស​និស្សិត​កម្ពុជា ក៏​ដូចជា​សម្រេចក្តី​សុបិន្ត​របស់​លោក​ក្នុងការ​រួមចំណែក​កសាង​ប្រទេស​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។

​ភា​រិន បន្ថែមទៀតថា លោក​មាន​បំណង​ចូលរួម​ប្រកួត​សមត្ថភាព​នៃ​ការចងចាំ​លំដាប់ថ្នាក់​ពិភពលោក ដែល​នឹង​ប្រពឹត្តទៅ​នៅ​ខែ​ធ្នូ​ខាងមុខនេះ នៅ​ប្រទេស​ចិន​ក្នុង​គោលបំណង​បង្ហាញ​ពី​សមត្ថភាព​កូន​ខ្មែរ និង​ទង់​ជាតិខ្មែរ នៅ​ក្នុង​ការប្រកួតប្រជែង​លំដាប់ថ្នាក់​ពិភពលោក​នេះ​។​

​សូមបញ្ជាក់​ថា​វត្តមាន​នៅ​កម្ពុជា​និស្សិត​ហុង​ភារិនទ​ទួលបាន​ការជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់​ពី​សប្បុរស​ជន​ខ្មែរ​នានា​ជាច្រើន​ផងដែរ​។​

​ថ្មីៗ​នេះ និស្សិត​ឆ្នើម ហុង ភា​រិន បានបង្ហាញ​អំពី​សមត្ថភាព និង​ទេពកោសល្យ​នៃ​ការចងចាំ របស់ខ្លួន​នៅក្នុង​កម្មវិធី​បញ្ចេញ​សមត្ថភាព​របស់​ទូរទស្សន៍​ថៃ « Super 100» ដោយ​ទទួលបាន​ការកោតសរសើ​រ និង​គាំទ្រ​យ៉ាងខ្លាំង​ពី​គណៈកម្មការ ក៏ដូចជា​មហាជន​ជាច្រើន ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ហើយ​ត្រូវបាន​មហាជន​ទូទៅ​ប្រសិទ្ធ​នាម និស្សិត ហុង ភា​រិន ជា​អច្ឆរិយ​កម្ពុជា ភា​រិន ទៀតផង​។​

​ជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​ប្រុស​២​នាក់ និស្សិត​ឆ្នើម ហុង ភា​រិន មាន​អាយុ​២៣​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។ ដោយ​ស្ថិត​នៅក្នុង​គ្រួសារ​កសិករ​ដែល​មាន​ជីវភាព​លំបាក ដោយសារ​ឱ​ពុក ម្តាយ​បាន លែងលះគ្នា ភា​រិន បាន​ខិតខំ​តស៊ូ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួលបាន​អាហារូបករណ៍​ព្រះរាជទាន​ថ្នាក់​បរិញ្ញាបត្រ ប្រចាំ​សាកលវិទ្យាល័យ​រ៉ា​ឆា​ផាត់​ឆៃយ៉ា​ភូមិ ឯកទេស​អភិវឌ្ឍន៍ជនបទ ៕

Filed in: ព័ត៌មានជាតិ