សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដូរ​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ព្រែក​ចាក​ខេត្ត​កំពត លោក ង៉ែត សាវឿន​ចូល ឡេង វិបុល​ចេញ​

​ដូរ​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ព្រែក​ចាក​ខេត្ត​កំពត លោក ង៉ែត សាវឿន​ចូល ឡេង វិបុល​ចេញ​

កំពត ៖ ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ផ្លាស់ប្តូ​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក ចាក​ខេត្តកំពត ដោយ​លោក ង៉ែត សាវឿន នាយករង​រដ្ឋបាល​សាលា ខេត្ត​កំពត ឲ្យមក​កាន់​មុខតំណែង​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ខេត្ត​កំពត ជំនួស​លោក ឡេង វិបុល ដែល​ប្រធាន​ទីស្នាក់ការ​ចាស់​ឲ្យទៅ​បម្រើ​ការងារ នៅ​អង្គភាព​ដើម​វិញ​។

​លោក ជាវ តា​យ អភិបាលខេត្ត បាន មេដឹកនាំ​ច្រក​ថ្មី​នេះ​អនុវត្ត ឲ្យបាន​ត្រឹមត្រូវ​នូវ​ការបំពេញ​តួនាទី​ភារកិច្ច ស្របតាម​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ជា​មិត្ត​រវាង​កម្ពុជា​-​វៀតណាម ឲ្យបាន​ល្អ​ថែម​ទៀត ត្រូវមាន​សាមគ្គីភាព​ល្អ ដោយ​ចេះ​សម្របសម្រួល ក្នុង​ការផ្ដល់​សេវា​សាធារណៈ​ប្រកប​ដោយ​ភាពជឿជាក់ និង​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន ។​

​ត្រូវ​ចូលរួម​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​អោយបាន ពង្រឹង​កិច្ចសហប្រតិបត្តិការ បន្ថែមទៀត ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ និង​កងកម្លាំង​សមត្ថកិច្ច​នានា ដើម្បី​រក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព បង្កើន​ការគ្រប់គ្រង​ការចេញចូល​ឆ្លងកាត់​ព្រំដែន​ទាំង​មនុស្ស និង​ទំនិញ​ឲ្យបាន​ម៉ឺងម៉ាត់ ប​បន្ត​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រទេសជិតខាង ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​ប្រកបដោយ​សន្តិភាព មិត្តភាព​សហប្រតិបត្តិ​ការ និង​ការអភិវឌ្ឍ​៕

Filed in: ព័ត៌មានជាតិ