ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ហេតុការណ៍ដ៏រន្ធត់មួយកើតឡើង គឺដួលរលំរបង ការដ្ឋានស្តាតអូឡាំពិជ្រ ធ្លាក់លើស្ត្រីម្នាក់ កំពុងជិះម៉ូតូឆ្លងកាត់ផ្លូវជាការដ្ឋាននេះ បណ្ដាលឱ្យរបួសប៉ះចំស្មា និងខូចខាតម៉ូតូគាត់ ស្ទើទាំងស្រុង ។
ហេតុការណ៍នេះ បានធ្វើឱ្យមានតក់ស្លុត យ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ នៅខណៈនោះ ហើយពួកគាត់បានផ្ដាំផ្ញើទៅបងប្អូនដទៃទៀត សូមបង្កើនការប្រុងប្រយត្ន័ គ្រប់ពេលដែលឆ្លងកាត់ទីនេះ។
កន្លងមកនៅការដ្ឋានសាងសង់ជុំវិញស្តាតអូឡាំពេជ្រនេះមានបញ្ហាច្រើនដងហើយ មានរហូតធ្វើអោយមនុស្សស្លាប់ទៀតផង ដូច្នេះអ្នកធ្វើដំណើរទាំងអស់ដែលឆ្លងកាត់កន្លែងនោះសូមមេត្តាប្រុងប្រយ័ត្នផង ៕