កំពង់ឆ្នាំង ៖ តើអាជ្ញាធរខេត្តនិងមន្ត្រីជំនាញមន្ទីរហិរញ្ញវត្ថុខេត្តនិងសាខាពន្ធដាខេត្តកំពង់ឆ្នាំងមានវិធានការបែបណាចំពោះការខាតបង់ថវិការរដ្ឋជាង៥៩លានរៀលថ្លៃបង់ពន្ធអាជីវកម្មកាណូតដរទទឹងកំពង់ចម្លងកំពង់ក្ដារស្រុកកំពង់ត្រឡាច សម្រាប់ឆ្នាំ -២០១៧-២០១៨។
ប្រភពពីម្ចាស់អាជីវកម្មកាណូតដរទទឹងកំពង់ចម្លងកំពង់ក្ដារស្រុកកំពង់ត្រឡាចឈ្មោះញ៉ែម សាវន ប្ដីឈ្មោះតាគង់ បានអោយដឹងថា រូបគាត់បានទៅសុំច្បាប់ធ្វើអាជីវកម្មចម្លងដរនៅតំបន់កំពង់ក្ដារនោះដោយអាជ្ញាធរតម្រូវអោយគាត់ត្រូវបង់ថ្លៃអាជីវកម្មក្នុងទំហ៊ំទឹកប្រាក់ជាង១៧៧លានរៀល។ ក្នុងនោះគាត់បានបង់ពន្ធបានជាង១០០លានរៀលហើយនៅសល់ត្រឹនតែជាង៥៩លានរៀតទៀតទេនឹងត្រូវបង់បញ្ចប់ហើយ។
ប៉ុន្តែដោយសារអាជ្ញាធរបើកមានអ្នកផ្សេងបានទិញឬធ្វើសាឡាងថ្មីមករត់ដរប្រជែងជាមួយគាត់ចំនួនពី៤ទៅ៥ម្ចាស់ទៀតធ្វើឲ្យផែនការរកស៊ីគាត់ខាតបង់។អ្នកិចូលមករកស៊ីថែមថ្មីទៀតមានម្ចាស់សាឡាងនៅភូមិក្បាលកោះឈ្មោះម៉ៅ ណននិង២នាក់ទៀត នៅព្រែកកន្លងនិង១ម្ចាស់ទៀតនៅកណ្ដាលភូមិកំពង់ក្ដារដែលមិនបានបង់ពន្ធឲ្យអាជ្ញាធរដូចគាត់ ធ្វើអោយគាត់បាត់បង់ចំណូលត្រូវបង់ពន្ធ។ឈ្មោះញ៉ែម សាវន ប្ដីឈ្មោះតាគង់ គាត់បានប្ដឹងអោយអាជ្ញាធរនិងមន្ត្រីជំនាញជួយអន្តរាគមន៍ទប់ស្កាត់ ប៉ុន្តែបែជាមិនជួយមានវិធានការទប់ស្កាត់អ្វីឡើយ។ ដូច្នេះគាត់ថាគាត់មិនមានលទ្ធភាពបង់បន្តទៀត គឺឈប់បង់តែម្ដង។
ចំណែកម្ចាស់សាឡាងម្នាក់នៅភូមិក្បាលកោះឈ្មោះម៉ៅ ណនដែលមានសាឡាងចម្លងដរនៅខាងជើងគាត់ចំណុចព្រែកយួនបានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា គាត់មានសាឡាង១រត់ឈ្នួលនឹងគេដែរ។ គាត់មានបំណង់ចង់ទៅសុំច្បាប់ធ្វើអាជីវកម្មពីអាជ្ញាធរខេត្តនិងមន្ត្រីជំនាញមន្ទីរហិរញ្ញវត្ថុខេត្តដែរប៉ុន្តែត្រូវបានខាងអាជ្ញាធរស្រុកកំពង់ត្រឡាចប្រាប់ថាមិនចាំបាច់ទេចាំគេមកធ្វើច្បាប់អោយក៏បានដែរ។ករណីនេះត្រូវបានប្រជាពលរដ្ឋរិះគន់និងដាក់ការសង្ស័យថាប្រហែលជាមានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយឬជាឆ្នាំងបាយរបស់អាជ្ញាស្រុកកំពង់ត្រឡាចផងដែរក៏ថាបាន។
ចំណែកប្រភពមួយទៀតដែលបែកធ្លាយពីសាលាខេត្តកំពង់ឆ្នាំងបានទម្លាយអោយដឹងថា ចំពោះបំណុលដែលម្ចាស់អាជីវកម្មកំពង់ចម្លងកំពង់ក្ដារឈ្មោះញ៉ែម សាវនប្ដីឈ្មោះតាគង់នៅជំពាក់ខេត្តចំនួនជាង៥៩លានរៀលនោះខាងនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តបាននឹងកំពុងដាក់ផែនការប្រជុំពិភាក្សាជាមួយគណៈកម្មការគ្រប់គ្រងថវិការដ្ឋថ្នាក់ខេត្តនៃមន្ទីរហិរញ្ញវត្ថុខេត្តដើម្បីលើកគម្រោងស្នើសុំទៅគណៈកម្មការគ្រប់គ្រងថវិការរដ្ឋថ្នាក់ជាតិលប់បំណុលនេះចោលព្រោះទារមិនបាន។
ប៉ុន្តែរឿងនេះក៏ត្រូវបានរងការរិះគន់ពីសំណាក់មហាជនទូទៅយ៉ាងចាស់ដៃផងដែរចំពោះភាពកំសោយរបស់អាជ្ញាធរនិងមន្ទីរជំនាញហិរញ្ញវត្ថុខេត្ត ដែលបានបណ្ដែតបណ្ដោយអោយកើតមានភាពរញ៉េរញ៉ៃបង្កអោយមានការខាតបង់ដល់ចំណូលថវិការដ្ឋ ។
ទង្វើបែបនេះត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់និងដាក់ការសង្ស័ថាពិតជាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ(កន្ទេលធំ បន្លំដេក) ដូចនេះស្នើឯកឧត្តមប្រធានអង្គភាពប្រឆាំងអំពើរពុករលួយមេត្តាចាត់វិធានការជាបន្ទាន់ទាន់នៅក្ដៅៗទាន ! ៕