សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​និស្សិត​កសិកម្ម​ខ្មែរ​១៦៩​នាក់​ចេញ​ទៅ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​

​និស្សិត​កសិកម្ម​ខ្មែរ​១៦៩​នាក់​ចេញ​ទៅ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​

​ភ្នំពេញ​៖ និស្សិត​ភូមិន្ទ​កសិកម្ម នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (Royal University of Agriculture, RUA) ចំនួន​១៦៩​នាក់ នឹង​ត្រូវ​ចេញដំណើរ​ទៅ​ធ្វើ​កម្មសិក្សា នៅ ប្រទេស​អ៊ីស្រាអែល​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ ។

​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​និស្សិត​ភូមិន្ទ​កសិកម្ម​ជំនាន់​ទី​១២ នៅ​សាកល វិទ្យាល័យ​ភូមិន្ទ​កសិកម្ម (Royal University of Agriculture, RUA) កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម វេង សាខុន បានផ្តល់ អនុសាសន៍​សំខាន់ៗ​មួយចំនួន​ឱ្យ​និស្សិត ត្រូវ​ខិតខំ​សិក្សា រៀនសូត្រ និង​ក្រេបជញ្ជក់​យក​បទពិសោធន៍ ចំណេះដឹង ចំណេះ​ធ្វើ​ទាំង​បច្ចេកទេស និង​ការគ្រប់គ្រង ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​លើ​ជំនាញ​បច្ចេកទេស​ទំនើប (Modern Technology) បច្ចេកវិទ្យា​វៃឆ្លាត (SMART Technology) ដើម្បី​រត់​ឱ្យ​ទាន់សម័យ កាល​ឧស្សា ហ​កម្ម​ទី​៤ សម័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​(ICT) និង​សម័យ​បញ្ញា​សិប្ប​និមិត្ត AI (Artificial Intelligence)​ជាដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ RUA ដែល​បាន និង​កំពុង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ប្រសើរ​ជាមួយ​ក្រុមហ៊ុន Agrostudie ក្នុង​ការផ្តល់​ឱកាស​ឱ្យ​និស្សិត​ឆ្នាំ​ទី​៣ បាន​ទៅ​ចូលរួម​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ដើម្បី​ដកស្រង់​ផ្លាស់ប្តូរ​បទពិសោធន៍​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​ក្នុង​បន្ទប់​សិក្សា ក្នុង​មន្ទីរពិសោធន៍ និង​នៅ​ចំការ​។​

​លោក ង៉ោ ប៉ុន​ថា​ន សកលវិទ្យាធិកានៃ​សាក​ល​វិទ្យាល័យ ភូមិន្ទ​កសិកម្ម​បាន​ឱ្យដឹងថា សាកលវិទ្យាល័យ​បាន​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Agrostudies លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​កសិកម្ម​តាំងពី​ឆ្នាំ​២០០៨​មក ក្នុង​គោលបំណង​លើកកម្ពស់​ការអប់រំ​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ដល់​និស្សិត​សម្រាប់ រយៈពេល​១១​ខែ ហើយ​កិច្ចសហប្រតិបត្តិការ​នេះ​មាន​អាយុ ១២​ឆ្នាំ​ហើយ​។​

​សរុប​ទាំង ១២​ជំនាន់ RUA បាន​បញ្ជូន​និស្សិត​ចំនួន ១០៥៦​នាក់​។ ក្នុង​នោះ​សម្រាប់​វគ្គ​នេះ​មាន និស្សិត​ចំនួន​១៦៩​នាក់ មក​ពី​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប និង​សាលា​ជាតិ​កសិកម្ម កំពង់ចាម ដែល​នឹង​ត្រូវ​ចេញដំណើរ​នៅ​ក្នុង​ខែកញ្ញា​នេះ​។ ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស លក្ខខណ្ឌ​ការងារ ប្រាក់បៀវត្សរ៍ អាហារ ការ​ស្នាក់នៅ និង​មុខវិជ្ជា​សំខាន់ៗ ដែល​តម្រូវ​ឱ្យ​និស្សិត​រៀន​ដើម្បី​សន្សំ​ក្រេ​ឌី​ត​៕

Filed in: ព័ត៌មានជាតិ