សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្សេងៗ​ពី​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​៖​ត្រៀម​ឡាន​សម្រាប់​ភ្ជុំ​និង​ត្រៀម​ដេញ​កម្មករ​កូរ៉េខាងជើង​ទៅ​ស្រុក​វិញ​

ផ្សេងៗ​ពី​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​៖​ត្រៀម​ឡាន​សម្រាប់​ភ្ជុំ​និង​ត្រៀម​ដេញ​កម្មករ​កូរ៉េខាងជើង​ទៅ​ស្រុក​វិញ​

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៩​នេះ​បាន​សម្រេច​ឱ្យ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បន្ត​ផ្ដល់​សេវា​ដឹកជញ្ជូន ដោយ​ឥតគិតថ្លៃ​រយៈពេល​២​ឆ្នាំ​បន្ថែមទៀត ជូន​ដល់​ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និង​កម្មករ កម្មការិនី​ទាំងអស់​។

​សម្រាប់​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​សម្រេច​ឲ្យ​បញ្ចេញ​រថយន្តក្រុង ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ទៅ​ស្រុកកំណើត និង​ត្រលប់​មក​រាជធានី​ភ្នំពេញ​វិញ ដោយ​មិន​គិតថ្លៃ​ផង​ដែរ​។​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះដែរ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ជាប់​កិច្ចសន្យា បុគ្គលិក​អណ្ដែត និង​មន្ត្រី​ចូលនិវត្តន៍​។​

​ក្រៅពី​ការសម្រេច​ខាងលើ​នៅ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ជា​ថ្មី​ទៀត​ថា​៖ «​រាល់​អាជីវកម្ម​ល្បែងភ្នាល់ តាម​ម៉ាស៊ីន​អេឡិចត្រូនិក តាមរយៈ​អ៊ិន​ធើ​ណេត​អន​ឡាញ ក្នុង​និង​ក្រៅប្រទេស គ្រប់​ប្រភេទ​និង​គ្រប់​រូបភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​អំពើ​ខុសច្បាប់ និង​ត្រូវ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ទាំងនេះ ឱ្យ​អស់​នៅ​ដំណាច់ឆ្នាំ​២០១៩​នេះ​»​។​សម្ដេច​តេជោ បញ្ជាក់ថា ប្រទេស​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​សេវា​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ជាជាង​ការពឹងផ្អែក​លើ​ចំណូល ពី​អាជីវកម្ម​ល្បែងភ្នាល់​អន​ឡាញ​។​

​សម្តេច​តេជោប្រ​កាស​ឲ្យ​ជំរុញ​ការអភិវឌ្ឍ ក្រុងព្រះសីហនុ ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​នឹង​អាច​ក្លាយ​ជា​ទីតាំង​ហិរញ្ញវត្ថុ នៅតាម​ឆ្នេរសមុទ្រ​កម្ពុជា ដោយ​ផ្ដល់​អាទិភាព​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត រួម​មាន​ផ្លូវផ្នល់ និង​ប្រព័ន្ធ​លូ​ជាដើម​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ រាជរដ្ឋាភិបាល​នឹង​បន្ត​ពង្រឹង ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក្នុង​ការផ្ដល់​សេវា​សាធារណៈ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​។​

​សម្តេច​បញ្ជាក់​ពី​ជំហរ​កម្ពុជា​ថា «​ទាក់ទិន​នឹង​បញ្ហា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ គឺ​ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​»​។​

​សូមបញ្ជាក់​ថា សេចក្តីសម្រេច​របស់ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តី​ពី​ការដាក់ទណ្ឌកម្ម​ចំពោះ​ប្រទេស​កូរ៉េខាងជើង​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​នូវ​មី​ស៊ី​ល​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​ពិភពលោក​មាន​ការព្រួយបារម្ភ​អំពី​សន្តិសុខ​ក្នុង​តំបន់ និង​សកលលោក​។​

​សំរាប់​របៀបវារៈ​ទទួល​បាន​ការអនុមត័​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្នុង​សប្តាហ៍​នេះ​មាន​ដូចខាងក្រោម​៖
១)​សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់​។​
២)​សេចក្តីព្រាង​ឯកសារ​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០២០-២០២២​។​
៣)​សេចក្តីព្រាង​របាយការណ៍​ស្វ័យ​វាយតម្លៃ​ស្តីពី​ការត្រួតពិនិត្យ​ឡើងវិញ​នៃ​ការអនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ​(​អ៊ុន​កាក់​, UNCAC) ជុំ​ទី​២​នៅ​កម្ពុជា​។​

៤)​បញ្ហា​ផ្សេងៗ សំណើ​សុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖
៤.១-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តី​ពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។​
៤.២- ពិធីសារ​ទី​២ ស្តីពី​ការកំណត់​ច្រកទ្វា​ព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​អាស៊ាន​ស្តីពី​កិច្ចសម្របសម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ទំនិញ​៕

Filed in: ព័ត៌មានជាតិ