សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​បាន​ជនសង្ស័យ​សម្លាប់​គ្រូបង្រៀន​គឺជា​ប្រពន្ធ​ជនរងគ្រោះ​!​ស្រី​ខ្លាំង​ចឹង​

ចាប់​បាន​ជនសង្ស័យ​សម្លាប់​គ្រូបង្រៀន​គឺជា​ប្រពន្ធ​ជនរងគ្រោះ​!​ស្រី​ខ្លាំង​ចឹង​

​ភ្នំពេញ ៖ ជនសង្ស័យ​សម្លាប់​គ្រូបង្រៀន​កាលពី​វេលា​ម៉ោង​១១៖៣០​នាទី​យប់​ថ្ងៃទី​២៧​ខែសីហា​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ច្រកចូល​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ប្រមាណ​៥០០​ម៉ែត្រ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​ចាប់ខ្លួនបាន​ហើយ​គឺ​ប្រពន្ធ​ជនរងគ្រោះ​។

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣០​ខែ​សីហា​នេះ​ថា​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្រពន្ធ​បាន​ហើយ​ពាក់ព័ន្ធ​ការ​រួមដៃគ្នា​ជាមួយ​សា​ហាយ​បាញ់សម្លាប់​ប្តី​ជា​គ្រូបង្រៀ​ន​នៅ​ខណ្ឌ​សែន​សុខ ។ ឯ​ជន​ផ្សំគំនិត​ជា​សា​ហាយ​ដែល​បាន​រត់គេចខ្លួន សមត្ថកិច្ច​កំពុង​ខិតខំ​ស្វែងរក​ចាប់ ។​

​ជនសង្ស័យ​ជា​ប្រពន្ធ​រូប​នេះ មានឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ហ៊​ន អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​សែន​សុខ​៥​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​គេ​នៅ​ចាំបាន​ថា​ក្រោយ​ហេតុការណ៍​បាញ់សម្លាប់​នេះ​ស្ត្រី​ជា​ប្រពន្ធ​បាន​នៅ​កន្លែង​កើតហេតុ​ហើយ​បាន​សម្តែង​យំសោក​បោក​ខ្លួន​ប្រាប់​សមត្ថកិច្ច​អំពី​ករណីនេះ​។​

​ប៉ុន្តែ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​សមត្ថ​កិច្ច​រកឃើញ​តម្រុយ​ថា​ប្រពន្ធ​ជា​អ្នក​រួមគំនិត​ជាមួយ​សា​ហាយ​បាញ់សម្លាប់​ប្តី​ខ្លួន​ឯង​គ្រូបង្រៀន​។​

​តាម​សាច់ញាតិ​ជនរងគ្រោះ​ឲ្យដឹងថា​ជនសង្ស័យ​ជា​ប្រពន្ធ​ធ្លាប់​ក្បត់​ប្តី​ច្រើន​ដង​និង​ធ្លាប់​ចុះចោល​ផ្ទះ​តែប្តី​ចេះ​តែ​អនុគ្រោះ​ឲ្យ​។​ទីបំផុត​ឃុប​ឃឹត​គ្នា​សម្លាប់​ប្តី​!​។​

​សូមបញ្ជាក់​ថា​បុរស​ជា​គ្រូបង្រៀន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្បែរ​ម៉ូតូ​ខណៈ​ត្រូវ​ឃាតករ​បាញ់ប្រហារ​ចំនួន​៣​គ្រាប់​រួច​ជនបង្ក​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ មានឈ្មោះ រឿន រតនា​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​គ្រូបង្រៀន​វិទ្យាល័យ​ទួល​ប្រសាទ សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​ស្នាក់នៅ​ភូមិ​សែន​សុខ​៥​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សខ​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៌​ស​ពាក់​ផ្លាក​លេខ​រតនគិរី​1E7838​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច​សំដៅ​មក​ផ្ទះ​វិញ​តាម​ការហៅ​របស់​ប្រពន្ធ​។​តែ​ពេល​មកដល់​ចំណុច​កើតហេតុ​ត្រូវ​ឃាតករ​ត្រៀម​ស្រេច​បាញ់ប្រហារ​ចំនួន​៣​គ្រាប់​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅលើ​ដងផ្លូវ​រួច​។​ជន​បង្ក​បាន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​បន្សល់​នៅ​សំបក​កា​ទុ​ស្យ​ចំនួន​មួយ​និង​ជនរងគ្រោះ​ដេកស្លាប់​នៅ​ក្បែរ​ម៉ូតូ​គួរឱ្យ​រន្ធត់ ៕

Filed in: ព័ត៌មានជាតិ