សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកវ៉ូ វណ្ណា មេគយដុះស្លែ ច្រកត្រពាំងផ្លុង

លោកវ៉ូ វណ្ណា មេគយដុះស្លែ ច្រកត្រពាំងផ្លុង

បន្ទាប់ពីមាន​ការផ្លាស់ប្តូរ​មន្ត្រីគយ ប្ញុ មេគយ​តាម​បណ្តាខេត្ត​មួយចំនួន និង ការផ្លាស់ប្តូរ​តំណែង មេគយចល័ត ដោយ​ដាក់លោក កើត សុធារ៉ា ជាមេ គយចល័តជំនួសលោក កែវ សុខឃាង ក៏ដោយ ក៏គេនៅតែឃើញវត្តមានមេ គយប្រចាំ​ច្រកត្រពាំងផ្លុង ដែលគេ និយាយថា ៈ ជាមេគយដុះស្លែឈ្មោះ វ៉ូ វណ្ណា ពុំមានការផ្លាស់ប្តូរចេញទេ។
ប្រភពពីក្រុមឈ្មួញរកស៊ីដឹកទំនិញ តាម ច្រកត្រពាំងផ្លុង ភាគច្រើនសុទ្ធតែបាន ស្គាល់ថា ៖ លោក វ៉ូ វណ្ណា ជាប្រធាន ការិយាល័យគយ និងរដ្ឋាកប្រចាំច្រក អន្តរជាតិត្រពាំងផ្លុង នៃស្រុកពញា ក្រែក ខេត្តកំពង់ចាម ដែលបានកាន់ តំណែង​ឡើងដុះស្លែ បើទោះបីជាធ្លាប់ មានរឿងអាស្រូវ បើកឱ្យឈ្មួញនាំកាក សំណល់អេឡិចត្រូនិក ពីស្រុកយួន ដោយខុស​ច្បាប់ក៏ដោយ ។

អគ្គនាយក គយនិងរដ្ឋាករ ធ្លាប់បានដាក់ចេញនូវ គោលការណ៍ប្តូរវេន សម្រាប់មន្ត្រីគយ ប្រចាំការតាមប៉ុស្តិ៍ និងច្រក​អន្តរ​ជាតិ នានា  ដែលមិនឱ្យលើសពី២អាណត្តិ នោះទេ ត្រូវចាប់ឆ្នោតផ្លាស់វេន ប៉ុន្តែ សម្រាប់លោក វ៉ូ វណ្ណា នៅតែ​មាន ឱកាសកាន់តំណែងជាមេគយ ប្រចាំ ច្រកត្រពាំងផ្លុង ទីដែលមានការដឹក ជញ្ជូនទំនិញគេចពន្ធ មកពីស្រុកយួន យ៉ាងអនាធិបតេយ្យ និងការនាំចេញ ឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេង រាប់ ទសវត្សរ៍មកហើយ ដែលភាសាមញ្ញ គេ​អាច​និយាយបានលោកវ៉ូ វណ្ណបានា ធ្វើប្លង់រឹងកាន់កាប់តំណែង ជាមេគយ ច្រកត្រពាំងផ្លុង គ្មាននរណាអាចមក ដណ្តើម​បានឡើយ ។ លោក វ៉ូ វណ្ណា បានជួយសម្របសម្រួល ឱ្យក្រុមឈ្មួញ ទាំងតូចទាំងធំ នាំចូលទំនិញគ្រប់ប្រ ភេទ មកពីស្រុកយួនតាមតែអំពើចិត្ត មិនដែលខ្វល់ខ្វាយ ពីការខាតបង់ចំ ណូលថវិកាជាតិនោះទេ ។

ជាក់ស្តែង គឺការឃុបឃិត នាំចូលទំនិញកាកសំ ណល់នាពេលកន្លងមកនេះ ។ក្រុមឈ្មួញ បានអនុវត្តន៍ តាមសេចក្តី​ណែនាំ ប្ញុ នីតិវិធី នៃការបង់លុយ តាមការតម្រូវ របស់លោក វ៉ូ វណ្ណា ហើយជាធម្មតា ច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង មាន សភាពស្ងប់ស្ងាត់ នៅពេលថ្ងៃ គឺមាន តែប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ព្រំដែន ហើយក៏មានការនាំទំនិញតាម ម៉ូតូ ប្ញុដឹកតាមរទេះបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែនៅពេលព្រះអាទិត្យ ចាប់ផ្តើម លិចផុតម៉ោងរដ្ឋបាល គេសង្កេតឃើញ រថ​យន្តយីឌុបទាំងខ្សែៗ របស់ឈ្មួញ ទាំងតូចទាំងធំ ធ្វើដំណើរឆ្លងកាត់ព្រំ ដែនត្រពាំងផ្លុង យ៉ាងសុខស្រួល គ្មាន ការត្រួត​ពិនិត្យនោះទេ ។

លោកវ៉ូ វណ្ណា បានចាត់តាំងមនុស្សជំនិតៗ របស់ខ្លួន ឱ្យកាន់ការងារ ផ្នែកត្រួតពិនិត្យទំនិញ និងការបំពេញឯកសារ សម្រាប់បង់ពន្ធ ដែលមុនពេល មានការរឹតបន្តឹងគ្រឿង សំណង់គ្រឿងអេឡិចត្រូនិក ថ្នាំពេទ្យ គ្រឿងចាប់ហួយ និង​ប្រភេទ​ទំនិញ វិនិយោគ ដែលពន្ធអាករជាបន្ទុករបស់  រដ្ឋ ត្រូវបាននាំចូលយ៉ាងអនាធិបតេយ្យ ដែលប្រភេទទំនិញខ្លះ បង់ពន្ធមិនដល់ ១៥ភាគរយផងទេ ។ ដើម្បីងាយស្រួល គ្រប់គ្រងចំណូលលោក វ៉ូ វណ្ណា ក៏បាន ចាត់តាំងមន្ត្រី ឱ្យចុះ​ទៅ​កាន់បារ៉ាស់ ឈរជើង ជាមួយមន្ត្រីនគរបាលអន្តោ ប្រវេសន៍របស់លោក កើត ដារ៉ាស៊ី ចាំកោសរូស បង្ខំឱ្យប្រជា​ពល​រដ្ឋបង់ លុយ សម្រាប់ការឆ្លងដែនទៅកាន់ស្រុកយួនឬការទិញទំនិញបន្តិចបន្តួចដាក់ តាមខ្លួនចូលមកក្នុងប្រទេស​កម្ពុជាវិញ ដោយគ្មានការយោគយល់អ្វីឡើយ ។

ប្រភពពីក្រុមឈ្មួញ បានបន្តថាៈដោយ ឡែកការនាំចេញឈើខុសច្បាប់ តាម ច្រករបៀងក្បែរនោះ ក៏ស្ថិតក្នុងភូមិ​សាស្ត្រ​គ្រប់គ្រងរបស់លោក វ៉ូ វណ្ណា កំពុងដំណើរការដោយសុខស្រួល ក៏ ព្រោះតែលោក វ៉ូ វណ្ណា គឺជាអ្នកបោះមេ ប្រចាំច្រកព្រំដែនត្រពាំងផ្លុង ។

មន្ត្រី គយផ្សេងទៀត ចង់ឃើញអគ្គនាយក គយនិងរដ្ឋាករលោក ប៉ែន ស៊ីម៉ន ពិ សេសលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការ ផ្លាស់ប្តូរតំណែងលោក វ៉ូ វណ្ណា ចេញ ពីច្រកព្រំដែនត្រពាំងផ្លុង ហើយដាក់ ជំនួស ដោយមន្ត្រីគយ ដែលស្អាតស្អំ ទើបគេសង្ឃឹមទុកចិត្តថាៈ អាចនឹងជួយ ឱ្យមានកំណើនចំណូលថវិកាជាតិ ទៅ តាមការរឹតបន្តឹងរបស់រដ្ឋាភិបាល ។!

vo_vanna_2

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់