ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា នេះ ពុំបានប្រកាសសាលក្រមរឿងក្តីអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប គឺ លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ទេ ។មូលហេតុនៃការលើកពេលនេះ ដោយសារចៅក្រម ជាប់រវល់! ។
លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិនមានបទចោទ ចំនួន២បទចោទ គឺទី១ បទ “ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ” និងទី២ បទ “ផលិតវីដេអូអាសអាភាស” បន្ទាប់ពីបានឃាត់ខ្លួនពួកគាត់ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។អ្នកទាំងពីរជាប់ ក្នុងពន្ធនាគារអស់រយៈពេលជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្នតែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ការលើកពេលប្រកាសសាលក្រមដោយមានលេសតិចតួចធ្វើឲ្យគេសង្ស័យថាអាចទុកធ្វើជាកាដូពេលឯកអគ្គរដ្ឋទូតអាមេរិកថ្មីមកដល់អាចក្នុងខែកញ្ញាខាងមុខ៕