សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដល់​ពេល​រឹតបណ្តឹង​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​វិញ​ហើយ​

​ដល់​ពេល​រឹតបណ្តឹង​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​វិញ​ហើយ​

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​ភ្នំពេញ បាន​ថ្លែង​នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩​នេះ ថា​ដល់ពេល​ត្រូវ​ចាប់​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​ហើយ​ក្រោយពី​វិធានការ​អប់រំ និង​ផ្សព្វផ្សាយ​ត្រូវបាន​បញ្ចប់ ។

​ក្នុង​កិច្ចប្រជុំ​គណបញ្ជាការ​ឯកភាព​រា​ជ​ធានី​លោក​អភិបាលក្រុង ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​រាជ​ធានី​ភ្នំពេញ ទៅ​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ ត្រូវ​លើក​យក​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​, បញ្ហា​គ្រឿងញៀន និង​បញ្ហា​ជួញដូរ​មនុស្ស ប្រាប់​ទៅ​ប្រជាពលរដ្ឋ ឲ្យបាន​គ្រប់​វេទិកា ទាំងអស់​។​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ណែនាំ ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត ទាំង​២៥ ឲ្យ​អនុវត្ត​ឲ្យបាន​ម៉ឺនម៉ាត់ លើ​ការបង្ក្រាប​គ្រឿងញៀន និង​ការ​រឹតបន្តឹង​ការ អនុវត្ត​ច្បាប់​ចរាចរ ផ្លូវគោក នៅពេល​ដែល​ឱ​សានុ​វាទ នៃ​ការអប់រំ​នឹងត្រូវ​បញ្ចប់ ត្រឹម​ថ្ងៃ​ទី​៣ កញ្ញា​ខាង​មុខ​នេះ ហើយ​ចូល​ដល់​វិធានការ​អនុវត្ត​ច្បាប់​ម្តង ឬ​អាច​ឈានទៅដល់​តុលាការ​ទៀត​។​

​លោក​ឧត្តមសេនីយ៍ ស ថេត ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា រយៈពេល​១​ខែ​ចុងក្រោយ​នេះ គ្រោះថ្នាក់​ចរាចរ​នៅ​រាជធានី​ភ្នំពេញ មាន​ការថយចុះ​១១​ករណី បើ​ប្រៀបធៀប​នឹង​ខែ​មុន​។ តែ​មនុស្ស​ស្លាប់​កើនឡើង​។ ភាគច្រើន​គ្រោះថ្នាក់​នៅ​ពេលយប់​នឹង​អត់​ពាក់​មួកសុវត្ថិភាព ។ ជនរងគ្រោះ​ភាគច្រើន អាយុ​ក្រោម​៣០​ឆ្នាំ ជា​សរសរ​ទ្រូង​ប្រទេសជាតិ​។​

​ពាក់ព័ន្ធ​គ្រឿងញៀន ឃើញថា តាម​ក្លឹប​កំសាន្ត​នានា​ហាក់ដូចជា បាន​ប្រសើរ​ក្រោយពី​យើង​បំបែកសំបុក​ធំៗ ប៉ុន្មាន​ករណី​កន្លងមក​។ តែ​គ្រឿងញៀន​នេះ វា​បាន​បែកខ្ញែក​ទៅតាម​តំបន់​តូចៗ​ដូចជា​៖ តាម​ផ្ទះ​ជួល​, ផ្ទះសំណាក់​, កន្លែង​កំសាន្ត​ផ្សេងៗ តែ​យ៉ាងណា​ពេលនេះ​យើង​កំពុង​បន្ត​ស្រាវ ជ្រាវ​រក​ភស្តុតាង​ដើម្បី​បង្ក្រាប ៕

Filed in: ព័ត៌មានជាតិ