សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នករត់​ផា​សអាប់​ស្រវឹង​ដល់​ដេក​តាម​ផ្លូវ​ពេល​ឆែក​ឃើញ​មាន​កាំភ្លើងខ្លី​!

​អ្នករត់​ផា​សអាប់​ស្រវឹង​ដល់​ដេក​តាម​ផ្លូវ​ពេល​ឆែក​ឃើញ​មាន​កាំភ្លើងខ្លី​!

ភ្នំពេញ ៖ អ្នករត់ Pass App ស្រវឹង​ដេក​ដួល​តាមផ្លូវ​ប៉ូលិស​ទៅ​ត្រួតពិនិត្យ​ឃើញ​កាំភ្លើងខ្លី​មួ​យ​ដើម ស៊េរី​ទំនើប​១​ដើម​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​១០០៧​កែង​នឹង​ផ្លូវ​១៩៦៦ ភូមិ​បា​យ៉ាប ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៩ ។

​ម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 1HB-5147 ចត​ស្ងៀម​នៅ​កណ្តាលផ្លូវ​នៅ ចំណុចកើតហេតុ​ម្ចាស់​ម៉ូតូ​កង់​បី​ដេក​លក់​បែកពពុះមាត់ សង្ស័យ​តែ​ត្រូវ​ថ្នាំ​។​អ្នក​ខ្លះ​យក​ខ្ទឹមស​មក​ជូ​តមាត់​និង​យក​ទឹក​ក្រូចឆ្មារ​ឲ្យ​ផឹក​ដើម្បី​ឲ្យ​ស្វាង​តែ​នៅ​តែ​មិនដឹង​ខ្លួន​ទៀត ទើប​បាន​នាំគ្នា​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​។​

​សមត្តកិច្ច​មក​ដល់​ឆែក​ទៅ​ឃើញ​មាន​កាំភ្លើង​១​ដើម​ទៀត​។​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា បុរស រូប​នេះ​ជា​ទាហាន មាន​លិខិតបញ្ជាក់​ត្រឹមត្រូវ ហើយ​ឆ្លៀត​ពេល​រត់ Pass App បន្ថែមទៀត ។​

​បុរស​នេះ គឺ លោក​អនុសេនីយ៍ឯក អន ពិសិដ្ឋ ធ្វើការ​នៅ​បញ្ជាការដ្ឋាន​វិស្វកម្ម ។​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បុរស​រូប​នេះ​បានដឹងខ្លួន រួច​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ផឹក​សុីជា​មួយ​មិត្តភក្តិ​តិចតួច ស្រវឹង​ទើប​បើក​ទៅ​មុខ​លែង​រួច​ដេក​លក់​តែម្តង ។​សំណាង​ហើយ​មិន​ប៉ះ​ជើងល្អ​ស៊ីដាច់​កាំភ្លើង​កុំ​អី​វី​វរ ៕

Filed in: ព័ត៌មានជាតិ