សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សំណង់​អត់​ច្បាប់​នៅ​ក្រុងព្រះសីហនុ​កើតឡើង​ដោយសារ​កំហុស​អ្នកណា​?

សំណង់​អត់​ច្បាប់​នៅ​ក្រុងព្រះសីហនុ​កើតឡើង​ដោយសារ​កំហុស​អ្នកណា​?

ខេត្ត​ព្រះសីហនុ ៖ បន្ទាប់​ពី រលំ​បាក់​ស្រុត​អគារ​៧​ជាន់​ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ជាង​២០​នាក់​របួស​មួយ​ចំ​ភ្លូ​សមក​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី ត្រូវបាន​គេ​មើលឃើញ​ថា​បាននិងកមពុង​បោសសំអាត​កាកសំណល់​ដែល​នៅ​សេសសល់​បង្កឡើង​ដោយ​រដ្ឋបាល​ចាស់​!?​។

​ជាក់ស្តែង​អ្វី​ដែល​គួ​ឲ្យ​ហួសចិត្ត​ក្រុម​ការងារ​បច្ចេកទេស របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​រកឃើញ​បញ្ហា​ប្រឈម​មួយចំនួន ក្នុង​ការត្រួតពិនិត្យ​គុណភាព​សំណង់​ជាង ៥០០​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ​បាន​រកឃើញ​ការដ្ឋាន ១៤​កន្លែង​គ្មាន​ស្ដង់ដារ​សាងសង់ តម្រូវ​ឱ្យ​រុះរើ​សំណង់​ចេញ និង ៧០​ការដ្ឋាន​ផ្សេងទៀត​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​គុណភាព​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ជាក់​ពី​គុណភាព​សំណង់ ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ការខុសឆ្គង​បន្តទៀត ។​

​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះសីហនុ និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ជួបប្រជុំ​ជាមួយ​យ​អ្នកម៉ៅការ​សំណង់ អ្នក​លក់​សម្ភារៈ​សំណង់ និង​ក្រុមហ៊ុន​ក្រឡុក​បេតុង​ក្នុង​ខេត្ត​ព្រះសីហនុ ។​

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់ ដែល​មិន​អនុវត្តន៍​តាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ណែនាំ​ថា ក្នុង​ខេត្ត​ព្រះសីហនុ ការដ្ឋាន​សមណង់​នានា​ត្រូវ​មាន​ច្បាប់​អនុញ្ញាត​សាងសង់​គ្រប់​ការដ្ឋាន ។ ក្រុមហ៊ុន​សាងសង់​ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ។​

​ក្នុង​កិច្ចប្រជុំ​នោះ​អ្វី​ដែល​ចាប់អារម្មណ៍​សមត្តកិច្ចក៏​ដូចជា​អាជ្ញាធរ​មិនបា​ន​ទទួលស្គាល់​ពី​ចំណូ​ច​ខ្សោយ​របស់ខ្លួន​ក្នុងការ​គ្រប់​គ្រង់​ទេ​បើទោះជា​ក្រុម​ការងារ​បាន​រកឃើញ​នូវ​ចំណុច​ខ្វះខាត ត្រូវ​រុះរើ​សំណង់​ចេញ ក៏ដោយ​។​អង្គប្រជុំ​បាន​ចោទប្រកាន់​ថា​ទាំងនេះ​ជា​កំហុសឆ្គង​របស់​អ្នកម៉ៅការ​សាងសង់ ការសាងសង់​ខ្វះ​បច្ចេកទេស គុណភាព នាំឱ្យ​មាន​ហានិភ័យ​ខ្ពស់ ។​លោក​អភិបាលខេត្ត​បាន តម្រូវឱ្យ អ្នកម៉ៅការ ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ។​

រាល់​ម្ចាស់​ការដ្ឋាន​ណា​ដែល​មិន​បាន​សហការ តាម​ការអញ្ជើញ​របស់​រដ្ឋបាលខេត្ត​ក្នុង​ការចូលរួម​កិច្ចប្រជុំ ស្តីពី​ការផ្សព្វផ្សាយ អំពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ដែល​មិន​អនុវត្តន៍​តាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ ដោយ​បទដ្ឋាន​បច្ចេកទេស​សំណង់ នឹង​ចុះ​ទៅ​ផ្អាក​ការដ្ឋាន​ទាំងនោះ ជា​បណ្តោះអាសន្ន ។​

​លោក ឡៅ ទិព្វ​សីហា ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះសីហនុ បានធ្វើការ​បទ​បង្ហាញថា វិធានការ​នានា​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​វិស័យ​សំណង់​ដែល​មិន​អនុវត្តន៍​តាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ​ដោយ​បទដ្ឋាន​បច្ចេកទេស​សំណង់ ទទួលខុសត្រូវ​ក្នុង​កិច្ចសន្យា និង​ក្រៅ​កិច្ចសន្យា ចំពោះ​ការខូចខាត​បង្កឡើង​ដោយ​សំណង់ ។ ត្រូវ​ទទួលខុសត្រូវ​លើ​គំនូរ​ប្លង់ សោភ័ណភាព ជ្រើសរើស​សម្ភារ ការជ្រើសរើស​បច្ចេកវិទ្យា ។​

​ត្រូវ​ត្រួតពិនិត្យ​ការដ្ឋាន​ឱ្យបាន​ហ្មត់ចត់ ចៀសវាង​ការធ្វេសប្រហែស​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ​។ ពិសេស​ត្រូវ​អនុវត្តន៍​នូវ​វិធានការ​ចំនួន​៤ ក្នុងនោះ ទី​១-​កាតព្វកិច្ច និង​លក្ខខណ្ឌ​ចម្បងៗ​ដែល​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម សិក្សា​គម្រោង​ប្លង់ ត្រូវគោរព និង​អនុវត្តន៍ ។ ទី​២-​កាតព្វកិច្ច និង​លក្ខខណ្ឌ​ចម្បង​ដែល​ក្រុមហ៊ុន​ប្រកបការងារ​សាងសង់ និង​ក្រុម​ជាង​សំណង់ ត្រូវគោរព និង​អនុវត្តន៍ ។ ទី​៣-​ម្ចាស់​សំណង់​ទទួលខុសត្រូវ​ចាត់ចែង ។ ទី​៤-​វិធានការ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​ចំពោះ​ម្ចាស់​សំណង់ ៕

Filed in: ព័ត៌មានជាតិ