សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​ចេញ​លិខិត​ជូនដំណឹង​ពី​ការបញ្ចប់​ការស៊ើបអង្កេត​រឿងក្តី​មួយ​ចោទ​លោក​សម​រង្ស៊ី​!

​តុលាការ​ចេញ​លិខិត​ជូនដំណឹង​ពី​ការបញ្ចប់​ការស៊ើបអង្កេត​រឿងក្តី​មួយ​ចោទ​លោក​សម​រង្ស៊ី​!

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៩​សមត្តកិច្ច​នគរបាល បាន​យក​លិខិត​ជូនដំណឹង​របស់​តុលាការ​រាជធានី​ភ្នំពេញ​ចេញ​ដោយ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​ចុះ​ថ្ងៃ​ទី​១៦​សីហា ទៅ​បិទ​នៅផ្ទះ​របស់ លោក សម រង្ស៉ី នា​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​បញ្ជាក់​អំពី​ការបញ្ចប់​នីតិវិធី​ស៊ើបសួរ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ ពាក់ព័ន្ធ​នឹង​ករណី​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។

​មន្ត្រី​តុលាការ ឲ្យដឹងថា ក្នុង​សំណុំរឿង​នេះ លោក សម រង្ស៉ី ត្រូវបាន​ចោទប្រកាន់​ចំនួន​២​បទល្មើស រួមមាន បទ​ប្រមាថ និង​បទ​ញុះញង់​ឲ្យ​ប្រព្រិត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៥ និង​៥០២ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ជន​ត្រូវ​ចោទ​បាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​កំឡុង​ខែ​មេសា ដល់ តុលា ឆ្នាំ​២០១៨​។ ជន​ត្រូវ​ចោទ​មាន​៤​នាក់ ក្នុងនោះ​មាន លោក សម រង្ស៊ី , លោក គង់ ម៉ាស់ លោក ហូ វ៉ាន់ និង​កាក់ កុម្ភា​រ ។​ក្រៅ​ពី​សំណុំរឿង​ខាងលើ​លោក សម រង្ស៉ី​ដែល​ប្រកាស​ថា​ចូល​ស្រុក​វិញ​ថ្ងៃ​៩​វិច្ឆិកា​នៅ មាន​សំណុំរឿង​មួយចំនួន​ទៀត​របស់ កំពុងស្ថិត​នៅ​ដំណាក់កាល​ស៊ើបសួរ​នៅឡើយ​ទេ​។​

​លោក គង់ ម៉ាស់ អតីត​សកម្មជន​ក្រុម​ប្រឆាំង រស់នៅ​ភូមិ​ខ្លា​លោត​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩ ។​ឯ ជន​ត្រូវ​ចោទ​៣​នាក់​ទៀត លោក សម រង្ស៊ី , លោក ហូ វ៉ាន់ និង​កាក់ កុម្ភា​រ កំពុង​គេចខ្លួន​នៅ​ក្រៅ​ប្រទេស​ឡើយ​ដែល​គេ​សង្ឃឹមថា​នឹង​មក​ស្រុក​ខ្មែរ​ថ្ងៃ​៩​វិច្ឆិកា​ខាង​មុខ​។​សមត្ថកិច្ច​ឲ្យដឹងថា​៖​ក្រោយ​ការចាប់ខ្លួន​អតីត​សកម្មជន​ក្រុម​ប្រឆាំង​នេះ​សមត្ថកិច្ច​បាន​រកឃើញ​មាន​ឯកសារ​សំខាន់ៗ​ជាច្រើន​ដែល​ទាក់ទង​នឹង​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​តាម​បញ្ជា​របស់​បុគ្គល សម រង្សី​!៕

 

Filed in: ព័ត៌មានជាតិ