សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​អាច​ទេ​ថា​លោក​សេង​សុវណ្ណ​រ៉ា​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៍​អាច​ទន្ទ្រានយ​កដី​ព្រៃ រដ្ឋ ប្រមាណ​១​ពាន់​ហិកតា​នៅ​ណ្ឌ​ល​គី​រី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​អ្នក​ពាក់​ពន្ធ័​

​តើ​អាច​ទេ​ថា​លោក​សេង​សុវណ្ណ​រ៉ា​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៍​អាច​ទន្ទ្រានយ​កដី​ព្រៃ រដ្ឋ ប្រមាណ​១​ពាន់​ហិកតា​នៅ​ណ្ឌ​ល​គី​រី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​អ្នក​ពាក់​ពន្ធ័​

​ភ្នំពេញ ៖ លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​៣​អាណត្តិ ត្រូវបាន​បញ្ចប់​តំណែង ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​និង​ក្រុមការងារ​បក្ស​ក្រោយពី​ផ្ទុះ​រឿង​អាស្រូវ ពាក់ព័ន្ធ​ការ​ឈូសឆាយ និង ទន្ទ្រាន​យក​ដី​ព្រៃ​ចំការ​ស្រស់​សាធារណៈ​របស់​រដ្ឋ ប្រមាណ​១​ពាន់​ហិកតា​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅ​ចំណុច​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ បានចេញ​សេចក្តីសម្រេច​ដក​លោក សេង សុវណ្ណារ៉ា ចេញ​ពី​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចូល​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី ដាក់​ជំនួស​ដោយ​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ។​បន្ទាប់មក នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៩ ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​មួយ បញ្ចប់​មុខតំណែង​លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ តាម​សេចក្តី​ក្រាប​បង្ខំ​ទូលថ្វាយ​របស់​សម្តេ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​ប្រភព​ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី បានឲ្យ​ដឹង​ពី​មូលហេតុ​ហេតុអី លោក សេង សុវណ្ណារ៉ា មានការ​ជាប់​ពាក់ព័ន្ធ​ករណី​ឈូសឆាយ និង​ទន្ទ្រាន​យក​ដី​ព្រៃ​ចំការ​ស្រស់​សាធារណៈ​របស់​រដ្ឋ ប្រមាណ​១​ពាន់​ហិកតា​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅ​ចំណុច​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ?​។​បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​នេះ​ក៏​មាន​បែកធ្លាយ​ឯកសារ​មួយចំនួន ពាក់ព័ន្ធ អាច​ជា​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ មាន​តាំងពី​មេភូមិ មេឃុំ អភិបាល​ស្រុក​កោះ​ញែក និង លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ជាមួយ​លោក​សេង​សុវណ្ណ​រ៉ា ។​

​នៅពេលនេះ មជ្ឈដ្ឋាន​ជាច្រើន រង់ចាំ​មើល​ថា តើ លោក សេង សុវណ្ណារ៉ា និង អ្នកពាក់ព័ន្ធ​ទាំងអស់​នឹង​មាន​វាសនា​យ៉ាងដូចម្តេច​?​ឬ​គេ​ធើ​ស៊ី​ត្រឹម​តែ​លោក​សេង​សុវណ្ណ​រ៉ា​ម្នាក់​?​។ តែបើ​គេ​មិន​ភ្លេច​ទេ​ទាំង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​និង​កិច្ចប្រជុំ​មជ្ឈឹមបក្ស​សម្តេច​តេជោ​បាន​តម្រូវ​ឲ្យ​អង្គភាព​ប្រឆាំ​ង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​និង​អនុវត្ត​អភិក្រម​ទី​៥​គឺ​ការវះកាត់​មន្ត្រី​ខឹលខូច ៕

Filed in: ព័ត៌មានជាតិ