សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​យីអ៊ុន​មិន​ដល់​ឧកញ៉ា​ហូរ​ចំរើន​ជាប់គុក​ជាង​២​ឆ្នាំ​និង​សង​លុយ​បោក​កូរ៉េ​ជិត​១០០​លាន​!

​យីអ៊ុន​មិន​ដល់​ឧកញ៉ា​ហូរ​ចំរើន​ជាប់គុក​ជាង​២​ឆ្នាំ​និង​សង​លុយ​បោក​កូរ៉េ​ជិត​១០០​លាន​!

ភ្នំពេញ ៖ ទណ្ឌឹត ហូរ ចំរើន​អតីត​ឧកញ៉ា ដែល​ធ្លាប់​ត្រូវបាន​តុលាការ​ប្រកាស​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​រឿង​គំរាម​បាញ់សម្លាប់​ប្រពន្ធ​នោះ អា​ឡូ​វ​ត្រូវបាន​តុលាការ បាន​ប្រកាស​ផ្តន្ទាទោស​មួយ ករណី​ទៀត ពី​បទ​ឆបោក ដោយ​សម្រេច​ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ៦​ខែ ហើយ​សម្រេច​ឲ្យ​សង​លុយ​ទៅ​ដើមបណ្តឹង (​ជនជាតិ​កូរ៉េ​) ជាង​៩៧​លាន​ដុល្លារ​។

​ការសម្រេច​ដាក់​ទោសទណ្ឌ​ដល់​អតីត​ឧកញ៉ា​រូបនេះ បាន​ធ្វើឡើង​ដោយ​លោក ពេជ្រ វ​វិជ្ជាធរ ចៅក្រម​ជំនុំជម្រះ និង​លោក កុល បុ​ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​តុលាការ​នៅ​តម្រូវឲ្យ​ឈ្មោះ​ហូ​ចំរើន សងជំងឺចិត្ត​ជូន​ដើមបណ្តឹង​ចំនួន ២​លាន​ដុល្លារ និង​ពិន័យ​ចូល​រដ្ឋ​ចំនួន​៦​លាន​រៀល​ផងដែរ​។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ថៃទី​១៤ ខែ​កម្ភ​: ឆ្នាំ​២០១៩ សាលាឧទ្ធរណ៍​បាន​បើកសវនាការ ប្រកាស​សាលដីកា​លើ​សំណុំរឿង អតីត​ឧកញ៉ា ហូរ ចំរើន ពាក់ព័ន្ធ​បទល្មើស​ចំនួន ២​ករណី គឺ​ករណី​ឆបោក និង​ចេញ​សែក​ស្អុយ ដោយ​សម្រេច​មិន​អនុញ្ញាត​ឱ្យ​អតីត​ឧកញ៉ា​រូបនេះ នៅ​ក្រៅ​ឃុំ​នោះទេ និង​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ តាម​អំណាច​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល​។​សាលាឧទ្ធរណ៍​បាន​បង្វិល​សំណុំរឿង​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី រហូត​មាន​ការប្រកាស​សាលា​ក្រម​នៅ ក្នុង​សវនាការ​នា​រសៀល​ថ្ងៃទី​២៧​ខែ​សីហា ឆ្នាំ​២០១៩​នេះ​។​

​សូម​រំលឹក​ថា អតីត​ឧកញ៉ា ហូរ ចំរើន​ដែល​ជា​មន្ត្រី​យោធា​ផង​ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨​កន្លងទៅ ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ ក្នុង​បទ​ចោទ ប្រើប្រាស់​អាវុធ បាញ់បោះ​គំរាម​សម្លាប់​ប្រពន្ធ ប្រព្រឹត្ត​នៅក្នុង​ភូមិគ្រឹះ ដ៏​ស្តុកស្តម្ភ​របស់ខ្លួន ក្បែរ​គុក​ព្រៃ​ស​។​

Filed in: ព័ត៌មានជាតិ