សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមអាជីករលក់ដូរតាមដងផ្លូវ ក្នុងផ្សារស៊ិនជូររីផ្លាហ្សា ទទួលយកការសង់ផ្សារថ្មី

ក្រុមអាជីករលក់ដូរតាមដងផ្លូវ ក្នុងផ្សារស៊ិនជូររីផ្លាហ្សា ទទួលយកការសង់ផ្សារថ្មី

ភ្នំពេញ៖ ក្រុមអាជីករលក់ដូរតាមដងផ្លូវក្នុងផ្សារ ស៊ិនជូររីផ្លាហ្សា បានទទួលយកការសង់ផ្សារថ្មី ហើយ ក្នុងពេលជួបជាមយយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីរថ្ងៃ២៤ សីហាឆ្នាំ ២០១៩ ។

តំណាងអាជីវករ លោក សៀន ថាស៊ីន បាន បញ្ជាក់ថា៖ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ បានជួយដោះស្រាយជូនអាជីវករទាំងអស់ នៅផ្សារស៊ិនជូររីផ្លាហ្សា ទាំងមូល ដោយរក្សាការពារ ទីតាំងលក់ដូរជូនអាជីវករ ព្រមទាំងបង្កើតនូវ ទីតាំងលក់ដូរថ្មីបែបទំនើប ដើម្បីប្រែពីផ្សារធម្មតាទៅជាផ្សារដែល មានបរិយាកាសល្អ មានផាសុខភាពដល់អាជីវករ ដែលកំពុងជួបការខ្វះខាត ពិសេសបានជួយសម្រួលមួយផ្នែកធំការលក់ដូរនៅទីតាំងនេះផ្ទាល់។ អាជីវករផ្សារទាំងអស់ ថ្លែងអំណ រគុណ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា (អាយឌៀ) Idea ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។

កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បន្តពិភាក្សាដោះស្រាយជូនអាជីវករ លក់ដូនៅផ្សារសិនជូរីផ្លាហ្សានាបច្ចុប្បន្នជាបន្តទៀត ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ អោយមានទីតាំងលក់បន្តទៀត ទោះបីផ្សារនេះត្រូវអភិវឌ្ឍន៍ជាផ្សារទំនើបក៏ដោយ។លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានជួបស្តាប់យោបល់ជាមួយអាជីវករ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងផ្សារសិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងខណ្ឌពោធិសែនជ័យ ។ អាជីវករ លក់ដូនៅផ្សារខាងលើនេះ មានបីក្រុម គឺមានអ្នកលក់នៅផ្សារឯកជន អ្នកលក់ដូរនៅផ្សាររដ្ឋ និងអ្នក លក់ដូរ នៅលើទ្រូងផ្លូវជុំវិញផ្សារមិន បានគាំទ្រសំណូមពរ ឱ្យមានការអភិវឌ្ឍន៍ផ្សារ ទៅជាផ្សារទំនើបនោះទេ អោយនៅមានសភាពដើមដដែល។

លោក កែវ ជឺឃាង ប្រធានផ្នែកទៅផ្សារ នៃក្រុមហ៊ុនសិនជូរីផ្លាហ្សាអភិវឌ្ឈន៍ដែលមានកំពស់៥ជាន់ បានអោយដឹងថា ចំពោះអ្នកលក់នៅផ្សាររដ្ឋ និងផ្សារឯកជន កំពុងលក់ដូរបច្ចុប្បន្ន ក្រុមហ៊ុននឹងប្រគល់តូបជូន ទៅតាមចំនួនតូបដែលគាត់មាន ។លោកបន្តថា៖ នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងធ្វើការសាងសង់ តែអាជីវករត្រូវប្តូរមកលក់បណ្តោះអាស្នននៅលើសួនកុមាររយ:ពេល២ឆ្នាំ រងចាំផ្សារសិនជូរីផ្លាហ្សាសាងសង់រួច។ ចំពោះការមកលក់នៅលើសួនកុមារខាងមុខផ្សារ គឺក្រុមហ៊ុនសង់តំបូល និងរៀបចំអោយដោយឥតគិតថ្លៃ។បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារសិនជូរីទាំងរដ្ឋនិងឯកជនចំនួន៦៧០តូប ដោយឡែក អ្នកលក់នៅតាមទ្រូងផ្លូវថ្នល់មុខផ្ទះប្រជាពលរដ្ឋនៅជុំវិញផ្សារមានចំនួន២០៨កន្លែង៕

Filed in: ព័ត៌មានជាតិ