សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកសមរង្ស៊ីប្រកាន់ជំហរចូលស្រុកវិញថ្ងៃដដែលតែបដិសេធការភ្នាល់របស់លោកខាន់សុវណ្ណមេក្រុមអង្គព្រោកប្រាជ្ញដែលមាននាយករដ្ឋមន្ត្រីធ្វើសាក្សី

លោកសមរង្ស៊ីប្រកាន់ជំហរចូលស្រុកវិញថ្ងៃដដែលតែបដិសេធការភ្នាល់របស់លោកខាន់សុវណ្ណមេក្រុមអង្គព្រោកប្រាជ្ញដែលមាននាយករដ្ឋមន្ត្រីធ្វើសាក្សី

ភ្នំពេញ ៖ ក្រុមអង្គព្រោកប្រាជ្ញ ដែលមានលោក ខាន់ សុវណ្ណ អតីតមន្ត្រីគយនិងជាថៅកែខារ៉ាអូខេកូប្រា ជាមេក្លោងបានរៀបចំវេទិកា រៃអង្គាសថថវិកាឲ្យបាន ១ លានដុល្លារ ដើម្បីយកទៅលេងល្បែងភ្នាល់ថាតើ លោក សម រង្ស៊ី វិលមកស្រុកវិញនាថ្ងៃទី៩វិច្ឆិកាតាមការសន្យាឬអត់?

លុយ១លានដុល្លារនិងផ្ដល់ជូនលោក សម រង្ស៊ី នៅពេលដែលលោកមកដល់ប្រទេសកម្ពុជា ។ គម្រោងនៃការភ្នាល់របស់អង្គព្រោកប្រាជ្ញទទួលបានការចាប់អារម្មណ៍មុនគេ ពីសម្តេចកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ តាមរយៈឡាយរបសលោកខាន់សុវណ្ណ( Live Show )សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសព្រមធ្វើសាក្សីលើការភ្នាល់នេះ។ ប៉ុន្តែទន្ទឹមនឹងធ្វើជាសាក្សីនៃការភ្នាល់នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពី វិធានការផ្លូវច្បាប់នឹងត្រូវអនុវត្តចំពោះលោក សម រង្ស៉ី។

ទោះជាយ៉ាយ៉ាងណា ការបង្កើតមូលនិធិរៃអង្គាស នឹងដំណើរការភ្នាល់លុះត្រាមានការយល់ព្រមភ្នាល់ពីលោក សម រង្ស៊ី ដែរ។ ពីខាងលោក សម រង្ស៊ី វិញបានលើកឡើងាតមហ្វេសប៊ុកថា លោកមិនចាប់អារម្មណ៍ជាមួយនឹងការភ្នាល់គ្នា ដោយដាក់ប្រាក់១លានដុល្លារនេះឡើយ។ លោកសមរង្ស៊ីបានរិះគន់ចំពោះគំនិតផ្ដួចផ្ដើមក្នុងការភ្នាល់ចំពោះដំណើរវិលវិញរបស់លោកផងដែរ។ លោក សម រង្ស៊ីថា ដំណើរមាតុភូមិនិវត្តន៍របស់លោក ដែលគ្រោងមកដល់កម្ពុជាវិញនៅថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០១៩នេះ នៅតែមានសុពលភាពដដែល ដោយគ្មានការកែប្រែណាមួយឡើយ។

បើតាម លោក ខាន់ សុវណ្ណអង្គព្រោកប្រាជ្ញតែងតែជជែកពីនេះពីនោះគ្រប់បញ្ហាសង្គម និងនយោបាយ។ ហើយអង្គព្រោកប្រាជ្ញមិនចំណុះឲ្យគណបក្សនយោបាយណាមួយឡើយ(ក្រៅតែពីនាយករដ្ឋមន្ត្រី?)។

Filed in: ព័ត៌មានជាតិ