សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម៉ែក្មេកព្រាបសុវត្ថិចេញមុខបន្ទុចបង្អាក់ស្នេហ៍ខុសវ័យរបស់ចៅប្រុសគាត់ជាមួយអ្នកមេម៉ាយសាតរស្មី!

ម៉ែក្មេកព្រាបសុវត្ថិចេញមុខបន្ទុចបង្អាក់ស្នេហ៍ខុសវ័យរបស់ចៅប្រុសគាត់ជាមួយអ្នកមេម៉ាយសាតរស្មី!

ភ្នំពេញ៖ អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាសាត រស្មី បានដើរចេញពីជីវិតសិល្បៈអស់ពេលជាច្រើនឆ្នាំដោយសាររឿបការជាមួយកីឡាប្រដាល់និងជាតារាលោកជៀសរហូតក្លាយជាអ្នកមេម៉ាយបានលេចឡើងវិញវិញហើយ បានមកចាប់ដៃជាមួយនឹង ក្មួយប្រុសលោកព្រាប សុវត្ថិឈ្មោះឆៃដា ពិសិដ្ឋ មានអាយុប្អូននាងដល់ទៅជិត១០ឆ្នាំ។
ខ្លះអបអរសាទរខ្លះក៏រិះគន់តែយ៉ាងណា មង្គលការគូស្នេហ៍ខុសវ័យនេះមិនទាន់ដល់ពេលវេលាក្រាបផ្ទឹមឡើយមិនដឹងថ្ងៃណា ព្រោះម្តាយក្មេកព្រាប សុវត្ថិអ្នកស្រីឡុង ចន្ធូ ដែលត្រូវជាយាយពិសិដ្ឋ បានចេញមកបន្ទុចបង្អាក់ដោយនិយាយពាំត្រណោតថា ចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយ ប៉ុន្តែរឿងរៀបការមិនទាន់កំណត់ច្បាស់លាស់ទេ…។

ម្តាយក្មេករបស់លោកព្រាប សុវត្ថិ ប្រាប់កាសែតថា “នៅទេក្មួយ! ពួកគេមិនទាន់កំណត់ពេលវេលារៀបការផង។ សម្រាប់ឆ្នាំនេះការមិនទាន់កើតទេ ព្រោះអីពិសិដ្ឋ គេងាកមកសម្រុកការងារសិល្បៈឡើងវិញ បន្ទាប់ពីប្រលងបាក់ឌុបហើយឥឡូវគេចូលរៀនច្បាប់ ឆ្នាំទី1។ ការកំណត់ពេលរៀបការអត់ទាន់ធ្វើបានទេប៉ុន្តែចាស់ទុំទាំងសងខាងបាននិយាយត្រូវរ៉ូវគ្នាអស់ទៅហើយ។

មិនអីទេ! ខ្ញុំអត់ខ្លាចមានការប្រែប្រួលអីទេ ព្រោះពួកគេយល់ចិត្តគ្នាបានច្រើនហើយ។ សម្រាប់ខ្ញុំមិនជំទាស់ពួកគេទេ គឺចង់ឱ្យតែចៅៗបានសុខហ្នឹង”។សាត រស្មី (គឹម រស្មី) ធ្លាប់បានភ្ជាប់ខ្លួនជាមួយកីឡាករប្រដាល់និងតារាសម្តែង ជៀស ស្រួចដោយ បានរៀបការជាមួយគ្នាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៧ ប៉ុន្តែបានលែងលះគ្នាវិញដោយចម្រូងចម្រាស។

ក្លាយខ្លួនជាអ្នកមេម៉ាយក្មេងសាត រស្មី ដែលនៅមានសាច់កាន់តែសខ្ចីម៉ដ្ឋខៃរលើបរលោងដូចបណ្តូលចេកនោះមិនខ្វះទេមន្ត្រីធំៗនិងឧកញ៉ាៗសម្រុកគ្នាតាមប្រជែងស្នេហ៍ ។យ៉ាងណា រស្មី មិនបានភ្ជាប់ស្នេហ៍ថ្មីជាមួយប្រុសសម្បូរទ្រព្យទាំងឡាយនោះឡើយ ដោយនាងសុខចិត្តមកជ្រើសយកគូស្នេហ៍ថ្មីជាប្រុសក្មេង ឆៃដា ពិសិដ្ឋ ហើយគ្រោងនឹងដឹកដៃគ្នាចូលរោងការ នាពេលខាងមុខនេះទៀតផង។

អ្នកស្រីឡុង ចន្ធូ បន្ថែមល្បោយថា “ចៅខ្ញុំទាំងពីរអត់បានភ្ជាប់ពាក្យជាមួយគ្នាអីទេ យើងមិនបានធ្វើពិធីភ្ជាប់ពាក្យអីទេ។ ប៉ុន្តែដូចខ្ញុំប្រាប់អ៊ីចឹង គឺមិនបានភ្ជាប់ពាក្យមែន តែគ្រួសារទាំងសងខាងបាននិយាយគ្នាអស់ហើយ”។ប្រសិនបើអ្នកមេម៉ាយសាត រស្មី ភ្ជាប់ពាក្យជាមួយក្មួយតារាចម្រៀងកំពូលផលិតកម្មហ្ងសមាសគឹព្រាប សុវត្ថិ មែននាងនឹងត្រូវបានគេចាត់ទុកថាជាតារាចំណាស់ម្នាក់ទៀតក្នុងចំណោមតារាដែលបានប្តីក្មេង ដូចជា គង់ សុជាតិ , ខាត់ សុឃីម , និងអាលីហ្សាជាដើម ។

ខ្លះអបអរសាទរខ្លះក៏រិះគន់តែយ៉ាងណា មង្គលការគូស្នេហ៍ខុសវ័យនេះមិនទាន់ដល់ពេលវេលាក្រាបផ្ទឹមឡើយមិនដឹងថ្ងៃណា ព្រោះម្តាយក្មេកព្រាប សុវត្ថិអ្នកស្រីឡុង ចន្ធូ ដែលត្រូវជាយាយពិសិដ្ឋ បានចេញមកបន្ទុចបង្អាក់ដោយនិយាយពាំត្រណោតថា ចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយ ប៉ុន្តែរឿងរៀបការមិនទាន់កំណត់ច្បាស់លាស់ទេ…។

ម្តាយក្មេករបស់លោកព្រាប សុវត្ថិ ប្រាប់កាសែតថា “នៅទេក្មួយ! ពួកគេមិនទាន់កំណត់ពេលវេលារៀបការផង។ សម្រាប់ឆ្នាំនេះការមិនទាន់កើតទេ ព្រោះអីពិសិដ្ឋ គេងាកមកសម្រុកការងារសិល្បៈឡើងវិញ បន្ទាប់ពីប្រលងបាក់ឌុបហើយឥឡូវគេចូលរៀនច្បាប់ ឆ្នាំទី1។ ការកំណត់ពេលរៀបការអត់ទាន់ធ្វើបានទេប៉ុន្តែចាស់ទុំទាំងសងខាងបាននិយាយត្រូវរ៉ូវគ្នាអស់ទៅហើយ។

មិនអីទេ! ខ្ញុំអត់ខ្លាចមានការប្រែប្រួលអីទេ ព្រោះពួកគេយល់ចិត្តគ្នាបានច្រើនហើយ។ សម្រាប់ខ្ញុំមិនជំទាស់ពួកគេទេ គឺចង់ឱ្យតែចៅៗបានសុខហ្នឹង”។សាត រស្មី (គឹម រស្មី) ធ្លាប់បានភ្ជាប់ខ្លួនជាមួយកីឡាករប្រដាល់និងតារាសម្តែង ជៀស ស្រួចដោយ បានរៀបការជាមួយគ្នាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៧ ប៉ុន្តែបានលែងលះគ្នាវិញដោយចម្រូងចម្រាស។

ក្លាយខ្លួនជាអ្នកមេម៉ាយក្មេងសាត រស្មី ដែលនៅមានសាច់កាន់តែសខ្ចីម៉ដ្ឋខៃរលើបរលោងដូចបណ្តូលចេកនោះមិនខ្វះទេមន្ត្រីធំៗនិងឧកញ៉ាៗសម្រុកគ្នាតាមប្រជែងស្នេហ៍ ។យ៉ាងណា រស្មី មិនបានភ្ជាប់ស្នេហ៍ថ្មីជាមួយប្រុសសម្បូរទ្រព្យទាំងឡាយនោះឡើយ ដោយនាងសុខចិត្តមកជ្រើសយកគូស្នេហ៍ថ្មីជាប្រុសក្មេង ឆៃដា ពិសិដ្ឋ ហើយគ្រោងនឹងដឹកដៃគ្នាចូលរោងការ នាពេលខាងមុខនេះទៀតផង។

អ្នកស្រីឡុង ចន្ធូ បន្ថែមល្បោយថា “ចៅខ្ញុំទាំងពីរអត់បានភ្ជាប់ពាក្យជាមួយគ្នាអីទេ យើងមិនបានធ្វើពិធីភ្ជាប់ពាក្យអីទេ។ ប៉ុន្តែដូចខ្ញុំប្រាប់អ៊ីចឹង គឺមិនបានភ្ជាប់ពាក្យមែន តែគ្រួសារទាំងសងខាងបាននិយាយគ្នាអស់ហើយ”។ប្រសិនបើអ្នកមេម៉ាយសាត រស្មី ភ្ជាប់ពាក្យជាមួយក្មួយតារាចម្រៀងកំពូលផលិតកម្មហ្ងសមាសគឹព្រាប សុវត្ថិ មែននាងនឹងត្រូវបានគេចាត់ទុកថាជាតារាចំណាស់ម្នាក់ទៀតក្នុងចំណោមតារាដែលបានប្តីក្មេង ដូចជា គង់ សុជាតិ , ខាត់ សុឃីម , និងអាលីហ្សាជាដើម៕

Filed in: ព័ត៌មានជាតិ