សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្អើល​រឿង​ទា​ហ៊ាន​ខ្មែរ​ឡាវ​ប្រឈម​ដាក់គ្នា​តែ​អ្នកនាំពាក្យ​ប្រាប់​ថា​ចរចារ​គ្នា​ហើយ​!

​ផ្អើល​រឿង​ទា​ហ៊ាន​ខ្មែរ​ឡាវ​ប្រឈម​ដាក់គ្នា​តែ​អ្នកនាំពាក្យ​ប្រាប់​ថា​ចរចារ​គ្នា​ហើយ​!

​ព្រះវិហ៊ា ៖ កងទ័ព​កម្ពុជា និង​ឡាវ កំពុង​ចរចា​គ្នា​ពី​បញ្ហា​ព្រំដែន​នៅ​ចំណុច​ទន្លេរពៅ​ក្នុង​តំបន់​មុំ​បី​នៃ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។ លោក​ឧត្តមសេនីយ៍ ម៉ៅ ផល្លា​អ្នកនាំពាក្យ​កងទ័ពជើងគោក ដែល​ថ្លែងប្រាប់​កាសែត​ថា កងទ័ព​ឡាវ​បាន​លើកគ្នា​ចូល​មក​កាន់កាប់​ទឹកដី​ខ្មែរ​ក្នុង​ចំនុច​ទន្លេរពៅ​នេះ តាំងពី​ថ្ងៃ​ទី​១៤ ខែសីហា​មកម្ល៉េះ ដោយ​ឡាវ​សំអាង​ថា​នេះ​ជា​ទឹកដី​របស់គេ​។

​លោក ម៉ៅ ផល្លា​៖ មកដល់​ពេលនេះ​យើង​នៅ​រក្សា​លំនឹង មកដល់ពេលនេះ​យក​ទាមទារ​ឱ្យ​ដក​(​ទ័ព​)​និង​ដក​ពាក្យ ដែល​ថា​ប្រជាជន​កម្ពុជា​ឈ្លានពាន​ទឹកដី​។​វា​យក​ផែនទី​ជា​ឯកតោភាគី​មក​សំអាង ដូច​កាល​ថៃ​យក​មក​អ៊ីចឹង​។​មកដល់ពេលនេះ គាត់​(​លោក​ហ៊ុន ម៉ា​ណែ​ត​)​បាន​ត្រលប់​ពី​ចរចារ​វិញ​ហើយ​មេ​មេ​ជួបគ្នា​អស់ហើយ​។ យើង​ព្យាយាម​បញ្ចៀស​ការប៉ះទង្គិច​ទាំងសងខាង តែ​យើង​រង់ចាំ​មើល​សភាពការណ៍​ជាក់ស្ដែង​បន្តទៀត​។​

​សូម​បញ្ជាក់​ដែរ​ថា​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ សីហា​នេះ តាម​សេចក្តីរាយការណ៍​របស់​មន្ទីរ​ព័ត៌មាន ខេត្តព្រះវិហារ​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ​បានឲ្យដឹងថា កងទ័ព​ឡាវ​បាន​បង្កើន​កងកម្លាំងរ​បស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ សីហា​នេះ និង​កំពុង​បន្ត​ឈរជើង​នៅ​ចំណុច​ទន្លេរពៅ ក្នុង​តំបន់​មុំ​៣ (WA25261-77542) នៃ​ខេត្ត​ព្រះវិហារ ឈម​នឹង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។​

​ចំណែក​ឯ​ភាគី​កម្ពុជា​ឯណេះ​វិញ ក៏​បាន​ដាក់ពង្រាយ​កង​ទ័ព​នៅ​តាម​គោលដៅ​រួច​ជា​ស្រេច​ហើយ​ដែរ​។ ករណិយ៍​នេះ កាលពី​ថ្ងៃ​ទី ២២ សីហា លោក ស្រី ឌឹ​ក មេបញ្ជាការ​កងពល​ធំ​លេខ​៣ ប្រចាំ​ទិស​ខេត្ត​ព្រះវិហារ ទើបតែ​បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​ស្រុក​ជាំ​ក្សាន្ត​ឲ្យ​ត្រៀម​លក្ខណៈ​ជម្លៀស​ប្រជាជន​ចំនួន​៤​ភូមិ​ក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ក្នុងករណី​ដែល​មាន​ការផ្ទុះអាវុធ​។​

​គួរកត់សម្គាល់​ថា ការប្រឈមមុខ​ដាក់​គ្នា​រវាង​កងទ័ព​កម្ពុជា​-​ឡាវ​នេះ បាន​កើត​ឡើង​តាំងពី​ថ្ងៃ​ទី ១៤ សីហា​មកម្ល៉េះ បន្ទាប់​ពី​កងទ័ព​ឡាវ​បាន​លើកគ្នា​ចូល​មក​កាន់កាប់​ទឹកដី​ខ្មែរ​ក្នុង​ចំនុច​ទន្លេរពៅ​នេះ ដោយ​សំអាង​ថា ជា​ទឹកដី​របស់គេ​។ បន្ទាប់មក កាលពី​ថ្ងៃ​ទី ១៩ សីហា ភាគី​ទាំងពីរ​បាន​ជួបចរចារ​គ្នា​ចំនួន​ពីរ​លើក​រួចមកហើយ ដោយ​ក្នុង​នោះ ភាគី​កម្ពុជា បាន​ស្នើសុំ​ឲ្យ​ភាគី​ឡាវ​ដកចេញ​ពី​ចំណុចកើតហេតុ (WA25261-77542)​។ ប៉ុន្តែ​ភាគី​ឡាវ​មិន​ព្រម​ដកចេញ​នោះ​ទេ ហើយ​ថែមទាំង​បាន​អះអាង​ដោយយោង​តាម​ផែនទី​ដែល​បោះពុម្ព​ដោយ​ប្រទេស​វៀតណាម​ថា ចំណុច​ដែល​ពួកគេ​បោះ​ទីតាំង​នោះ គឺ​ស្ថិតនៅក្នុង​ទឹកដី​ឡាវ ដែល​មាន​ចំងាយ​១​គីឡូម៉ែត្រ​ពី​ព្រំដែន​។​

​មាន​ការកត់សម្គាល់​ដែរ​ថា​ការ​ផ្ទុះឡើង​រឿង​ទា​ហ៊ាន​ឡាវ​ចូល​ដី​ខ្មែរ​គឺ​បន្ទាប់ពី​លោក​សម​រង្ស៊ី​មេ​បក្ស​ប្រឆាំង​ប្រកាស​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខ​នេះ​បើ​ទោះជា​មាន​រឿង​អ្វី​កើតឡើង​ក៏ដោយ​។​កាលពី​ខែ​សីហា​ឆ្នា​២០១៧​មួយ​ឆ្នាំ​មុន​បោះឆ្នោត​សកល​ចូលមក​ដល់ បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ ធ្លាប់​បាន​ជួប​ភាព​តានតឹង​ខ្លាំង​នឹង​គ្នា​ម្តង ដែរ​។​កាល​នោះ​យោធា​ឡាវ​បាន​ចូល​មក​ឈរជើង​នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិតក្នុង​ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សម្តេច ហ៊ុន សែន ហោះ​ទៅ​កាន់​ទីក្រុង​វៀង​ច័ន្ទ​ន៍​ជាបន្ទាន់ ដើម្បី​ចរចា​រហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត ក៏​បាន​ហោះ​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ​ដែរ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ព្រំដែន​នេះ​ដែរ​។ កាលនោះ មេដឹកនាំ​ទាំង​ពីរ បាន​ឯកភាពគ្នា​ថា នឹង​សរសេរ​លិខិត​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើសុំ​បញ្ជូន​អ្នកជំនាញការ​ព្រំដែន​បារាំង ឲ្យមក​ជួយ​វាស់វែង និង​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅតាម​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​នៅ​សេសសល់​ប្រមាណ​ជា​១៦%​ទៀត​៕

Filed in: ព័ត៌មានជាតិ