សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​បង្កក​ទ្រព្យសម្បត្តិ បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​និង​ឲ្យ​ទីស្តីការគណរដ្ឋមន្ត្រី​បោះ​មេ​រឿង បង្កើត​រោង​សន្និធិ​ផល អនុផល​ព្រៃឈើ​ដែល​មាន​ប្រភព​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​!

​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​បង្កក​ទ្រព្យសម្បត្តិ បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​និង​ឲ្យ​ទីស្តីការគណរដ្ឋមន្ត្រី​បោះ​មេ​រឿង បង្កើត​រោង​សន្និធិ​ផល អនុផល​ព្រៃឈើ​ដែល​មាន​ប្រភព​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​!

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​លិខិត ជូន​ដំណឹង​មួយ​អំពី​ការសម្រេច​ឱ្យ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងឡាយណា ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅក្នុង​ប្រទេស​កម្ពុជា​។

​ដោយយោង​ចំណារ​ឯកភាព​របស់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ លើ​លិខិត​របស់ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩​លិខិត ចុះហត្ថលេខា​ដោយ លោក ហ៊ីង ថូ​រ៉ា​ក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ជម្រាបជូន​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដើម្បី​បញ្ជាក់​អំពី​ការឯកភាព​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដាក់​វិធានការ​ផ្សេងៗ ចំពោះ​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់​នៅក្នុង​លិខិត​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាប​ជូន ឯកឧត្តម​ជ្រាបថា រាជរដ្ឋាភិបាល​បាន​ឃើញ និង​ឯកភាព​លើ​របាយការណ៍ ស្តីពី​លទ្ធផល​នៃ​ការត្រួត​ពី​និត្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ដូចខាងក្រោម​៖

១៖ មោឃភាព ឬ​លុបចោល​នូវ​លិខិតបើកផ្លូវ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ចេញពី​ដី​សម្បទាន «LP» និង លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ «PC» ទាំងអស់​ដែល​ចេញ​នា​ពេល​កន្លង​ទៅ​ដើម្បី​រៀបចំ​ចេញ​លិខិតអនុញ្ញាត​សារជាថ្មី ងាយស្រួល​គ្រប់គ្រង​។​

២៖ ឱ្យ​ក្រសួង ស្ថាប័ន​ជំនាញ​ត្រួតពិនិត្យ មោឃភាព និង​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន ដែល​មិន​គោរព​ច្បាប់ មិន​គោរព​កិច្ចសន្យា មិន​គោរព​កិច្ចព្រមព្រៀង​។​

៣៖ អនុញ្ញាត​ប្រមូល​វត្ថុតាង មធ្យោបាយ​នៃ​បទល្មើស ដែល​បាន​កម្ទេច​ចោល យក​មក​រក្សាទុក​ផ្ដុំ​កន្លែង​មួយ​កំណត់ ដើម្បី​ទុកជា​ភស្តុតាង​សម្រាប់​បម្រើ​តុលាការ​.​។​

៤៖ បង្ក​ក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ដែល​ពាក់ព័ន្ធ​នឹង ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការផ្ដន្ទាទោស និង​ពិន័យ​ជា​ប្រាក់​។​

៥៖ ឃោសនា អប់រំ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ក្នុង​កិច្ចការពារ​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​បង្ការ​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ចារឹក​ឈ្មោះ​ឧក្រិដ្ឋជន​នៅ​លើ​ផ្ទាំងសិលា​ដាក់​តាំង​នៅ​កន្លែង​គំនរ​រថយន្ត ដែល​ជា​មធ្យោបាយ​បំផ្លាញ​ព្រៃឈើ​»​។​

​ដោយឡែក ពាក់ព័ន្ធ​នឹង​ចំណុច​មួយទៀត ដែល​ជា​សំណើ​របស់ គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ពាក់ព័ន្ធ​នឹង​ការ បង្កើត​រោង​សន្និធិ​ផល អនុផល​ព្រៃឈើ​ដែល​មាន​ប្រភព​ពី​ដី​សម្បទាន​ក្រោម​រូបភាព​ជា​ច្រកចេញចូល​តែ​មួយ​នោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់ជូន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំ​ការប្រជុំ​ដើម្បី​កំណត់​ទីតាំង និង​ចំនួន​រោង​សន្និធិ​ផល អនុផល​ព្រៃឈើ ដែល​មាន​ប្រភព​ពី​ដី​សម្បទាន ក្រោម​រូបភាព​ជា «​ច្រកចេញចូល​តែ​មួយ​» ដើម្បី​ឱ្យ​ប្រជាជន​មាន​ឈើ​ប្រើប្រាស់ ដោយ​មិន​ធ្វើ​ការដឹកជញ្ជូន​ឆ្ងាយ​ពេក​៕

Filed in: ព័ត៌មានជាតិ