សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅហ្វាយក្រុង​ចុះ​ពិនិត្យ​សកម្មភាព​ពន្លត់​ភ្លង​ឆេះ​រោងចក្រ​ផលិត​ពូក​ដែល​ឆេះ​ជិត​រលំ​

​ចៅហ្វាយក្រុង​ចុះ​ពិនិត្យ​សកម្មភាព​ពន្លត់​ភ្លង​ឆេះ​រោងចក្រ​ផលិត​ពូក​ដែល​ឆេះ​ជិត​រលំ​

ភ្នំពេញ ៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចុះ​ពិនិត្យស្ថា​ភាពជាក់ស្ដែង​នៅ​កន្លែង​អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ពូក​នៅ​សង្កាត់​បឹងទំពុន​ទី​១​ខណ្ឌមានជ័យ​ដែល​មិនទាន់​ថមថយ​នៅ​ឡើយ​កាល​ពី​ម៉ោងជាង​៤​ល្ងាច ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។

​លោក​អភិបាល​រាជធានី​បាន​ណែនាំ​ដល់​សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​ដែនដី​រក​គ្រប់​មធ្យោបាយ​ពន្លត់​អគ្គិភ័យ​នេះ​ឱ្យ​បាន​និង​ទប់ស្កាត់​កុំឱ្យ​រាលដាល​ព្រមទាំង​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​។​

​គិត​មក​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​២៣​សីហា​២០១៩​នេះ អគ្គិភ័យ​ដែល​ឆេះ​រោងចក្រ​ផលិត​ពូក​នៅ​ភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មិន​ទាន់​រលត់​ទេ បើ​ទោះជា​សមត្ថកិច្ច​គ្រប់​ផ្នែក​និង​ក្រុម​សង្គ្រោះ ខិតខំ​ប្រឹង​ពន្លត់​ចាប់តាំងពី​ពេល​កើតហេតុ វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ដដែល​នេះ ។​

​អគ្គិភ័យ​នេះ​កំពុង​បន្ដ​រីក​រាលដាល​ទៅ​កាន់​អគារ​កម្ពស់​៦​ជាន់ ដែល​នៅ​ក្បែរ​នោះ​យ៉ាង​សន្ធោសន្ធៅ​ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុងតែ​អន្ដរាគមន៍​សង្គ្រោះ ។​
​តាម​សមត្ថកិច្ច​បញ្ជាក់ថា អាគារ​បេតុង​កម្ពស់​៦​ជាន់​ដែល​ឆេះ​នេះ​ក៍​បាន​បាត់​ស្រុត​ជា​បណ្តើរៗ​ដែរ ប៉ុន្តែ​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ទេ ក្នុង​នោះ​អាជ្ញាធរ​បាន​ជន្លៀស​ពលរដ្ឋ​ចេញពី​កន្លែងកើតហេតុ រក​កន្លែង​សុវត្ថិភាព​ជា​បណ្តោះអាសន្ន​៕

Filed in: ព័ត៌មានជាតិ