សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លេច​ធ្លាយ​វីដេអូ​មេ​ប៉ុស្ត​ព្រុំដែន​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ​យក​លុយ​ពី​វៀតណាម​៤០០០​ដុល្លារ​រឿង​រកស៊ី​ឈើ​!

លេច​ធ្លាយ​វីដេអូ​មេ​ប៉ុស្ត​ព្រុំដែន​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ​យក​លុយ​ពី​វៀតណាម​៤០០០​ដុល្លារ​រឿង​រកស៊ី​ឈើ​!

ខេត្ត​រតនៈគិរី ៖ ឃ្លិប​វិដេអូ​មួយ​បង្ហាញ​ថា​លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ​យកលុយ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ចំនួន​៤០០០​ដុល្លារ​អាមេរិក​ជា​ថ្នូរ​និង​ការរកស៊ី​ឈើ​ឆ្លងដែន​!​។

​ស្ត្រី​ជា​ជនជាតិ​វៀតណាម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ​ឈ្មោះ​បានឲ្យដឹងថា កាលពី​អំឡុង ខែ​មីនា ឆ្នាំ​២០១៩ ថៅកែ​ទិញ ឈើ​នៅ​ប្រទេ​វៀតណាម​បាន​យក​ប្រាក់​កក់​ចំនួន​៤០០០​ដុល្លារ មក​ឲ្យ​គាត់​ដើម្បី​ទិញ​ឈើ​ដឹក​ចេញ​តាម​ច្រករបៀង ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ​។ ក៏​ប៉ុន្តែ​ស្ត្រី​រូបនេះ គាត់​មិន​នៅ ហើយ​គាត់​ក៏​ទូរស័ព្ទឲ្យ​ថៅកែ​វៀតណាម​នោះ យកប្រាក់​មក​ផ្ញើទុក​នៅ​លោក សេក ឌុល ជា​នាយ​ប៉ុស្ដិ៍​នគរបាល​ការពារ​ព្រំដែន​គោក ច្រករបៀង​ភូមិ​ភិ​ទុក​សិន ពីព្រោះ​ប្រាក់​នេះ គង់តែ​បង់​ឲ្យ​លោក​មេ​ប៉ុស្ដិ៍ ក្នុង​ការបើក​ច្រក​ឲ្យ​ពួក​គាត់​ដឹក​ឈើ​ចេញ​ដដែល​ទេ​។​

​ស្ត្រី​ជនជាតិ​វៀតណាម​នោះ​បាន​និយាយ ថា លោក ឌុល នាយប៉ុស្ដិ៍ យកប្រាក់​៤០០០​ដុល្លារ​នោះ ទៅ​ចែក​ឲ្យ​មេ​វរៈ ចំនួន ២៥០០​ដុល្លារ នៅសល់​១៥០០​ដុល្លារ លោ ឌុល នាយប៉ុស្តិ៍ យក​៧០០​ដុល្លារ ហើយ​ចែក​ឲ្យ​រង​ប៉ុស្ដិ៍ លោក ធី និង​លោក រ៉​ន ម្នាក់​៤០០​ដុល្លារ​។ ដោយ​មើលទៅ​សភាពការណ៍​មិន​ល្អ ស្ត្រី​ជនជាតិ​វៀតណាម មិនបាន​ធ្វើ​សកម្មភាព​ដឹកឈើ គាត់​ក៏​ទារ​យក​ប្រាក់​ពី​លោកនាយ​ប៉ុស្ដិ៍​វិញ​។ រហូត​ដល់​ថ្ងៃ​ទី​១៤ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ កន្លងទៅនេះ ទើប​ស្ត្រី​វៀតណាម​រូបនេះ ឲ្យដឹងទៀតថា ប្រាក់ ៤០០០​ដុល្លារ​នោះ លោក ឌុល បាន​សង​៧០០​ដុល្លា លោក ធី ក៏​សង​៤០០​ដុល្លារ ចំណែក​គាត់​ហើយ​?​។ នៅ​តែ​លោក រ៉​ន ៤០០​ដុល្លា និង​ខាង​វរៈ បាន​សង​១០០០​ដុល្លា នៅសល់​១៥០០​ដុល្លា​ទៀត សរុប​នៅសល់​១៩០០​ដុល្លារ​ទៀត​។​

​ស្ត្រី​វៀតណាម​បន្តទៀតថា លោក ឌុល បាន​ឲ្យ​គាត់​ទៅ​ទារលុយ​អ្នក​ដែល​នៅ​មិន​ទាន់​សង​គ្រប់​។ ស្ត្រី​វៀតណាម​ថា ឲ្យ​គាត់​ទៅ​យក​ពី​អ្នក​ណា ? បើ​គាត់​មិន​ស្គាល់​គេ​ផង ហើយ លុយ​នេះ គឺ​គាត់​ឲ្យទៅ​លោក ឌុល ជា​មេ​ប៉ុស្ដិ៍ ដូច្នេះ​លោក ឌុល ត្រូវ​ប្រមូល​យក​មក​ឲ្យ​គាត់​វិញ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ លោក សេក ឌុល នាយប៉ុស្ដិ៍ ច្រករបៀង​ភូមិ​ភិ​ប្រាប់​កាសែត​ថា លោក​បាន​យក​ប្រាក់ ៤០០០​ដុល្លារ​មែន តែ​ជា​ប្រាក់​គេ​ផ្ញើ ហើយ​លោក​បាន​សង​ទៅ​ម្ចាស់​គេ​វិញ​ហើយ នៅ​ជំពាក់​តែ​៤០០​ដុល្លារ​ទៀត​តែប៉ុណ្ណោះ តែ​មាន​ការចុះផ្សាយ​យ៉ាងណា លោក​នឹង​ប្ដឹង​បក​ទៅ​អ្នកសារព័ត៌មាន​វិញ​?!​។​តើ​ករណីយ៍​ចឹងៗ​មានទោស​ដែរ​អត់​?​មានតែ​ខា​ឆ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​ដែល​បកស្រាយ​បាន​៕

 

Filed in: ព័ត៌មានជាតិ