សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ករណី​អគ្គីភ័យ​ឆាបឆេះ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិទ្ធិ មុនី បណ្តាលអោយ​ស្លាប់​ម្នាក់ និង​របួស ជាច្រើន​នាក់ នៅ​ក្រុង​បាត់ដំបង​

ករណី​អគ្គីភ័យ​ឆាបឆេះ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិទ្ធិ មុនី បណ្តាលអោយ​ស្លាប់​ម្នាក់ និង​របួស ជាច្រើន​នាក់ នៅ​ក្រុង​បាត់ដំបង​

(​បាត់ដំបង​) ៖​ឡានក្រុង​ពីរ​ជាន់​របស់​ក្រុមហ៊ុន រឹទ្ធ​មុន្នី មួយ​គ្រឿង​ត្រូវបាន​ឆាបឆេះ​ទាំងស្រុង​ដោយ​ពុំ​ដឹង​មូលហេតុ​និង​បណ្តាល​ឲ្យ ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​បាន​ស្លាប់​យ៉ាង​វេទនា​នៅក្នុង​ភ្នក់ភ្លើង នោះ ។ ដែល​ហេតុ​ការណ៌​ខាងលើនេះ បាន​កើតឡើង​នា​ម៉ោង​១០:៤០ នាទី​យប់​ថ្ងៃទី ៦ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ហួស រង្វង់​មូល​រំសាយ​សក់ ស្ថិតនៅ​ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​អ្នក​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់ថា​នៅវេលា​ខាងលើ​គេ​បាន​ឃើញ​ឡានក្រុង​របស់​ក្រុមហ៊ុន រឹទ្ធ​មុន្នី ដែល​ឆេះ​ខាងលើ​បាន​បើក​ចេញពី​ក្រុង​បាត់ដំបង ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ ស្រាប់តែ​កំពុងបើក​សុខៗ​គេ​បាន​ឃើញ​ផ្សែង​ហ៊ុយ​ចេញពី​រថយន្ត​ក្រុង​នោះ ហើយ​បង្ក​ជា​អណ្តាតភ្លើង​ភ្លាមៗ​ផងដែរ ឃើញ​ដូច​នោះ អ្នកបើកបរ​ក៏​បាន​ឈប់​រថយន្ត ឲ្យ​អ្នកដំណើរ​ដែល​ជិះ​នៅ​ក្នុង​នោះ​នាំគ្នា​រត់​ចុះ​ចេញ ពី​រថយន្ត​ទាំង​ភ័យ​ស្លន់ស្លោរ ដោយ​អ្នកខ្លះ​ពុំបាន​យក​របស់របរ​ចេញ​ទាន់​ឡើយ​។

​បន្ទាប់​ពី​អ្នកដំណើរ​រត់​ចុះ​ហើយ​គេ​បាន​ឃើញ​រថយន្ត​ពន្លត់​អគ្គីភ័យ​ចេញមក​ជួយ​បាញ់​ពន្លត់​ផងដែរ តែ​ជួយ​មិន​បាន​នោះ​ទេ​ធ្វើឲ្យ​រថយន្ត​ក្រុងនោះ​នៅ​តែ​ឆេះ​ទាំង​ស្រុង​ដដែល ។

​បន្ទាប់​ពី​ឆេះ​អស់ហើយ អ្វី​ដែល​គួរអោយ​រន្ធត់​នោះ គឺ​សមត្ថកិច្ច​បាន​ឡើង​ទៅ​មើល​លើ​រថយន្ត​ក៏​ប្រទះឃើញ​ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​បាន​ឆេះ​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង​នោះ​យ៉ាង​វេទនា​បំផុត ។

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការឆេះ​នេះ​ពុំ​ទាន់​ដឹង​ថា​ពី​មូលហេតុ​នៅឡើយ​ទេ ហើយ​សម្ភារៈ​ដែល​ខូចខាត​នោះ ក៏​ពុំ​ទាន់​ដឹង​ដែរ គឺ​ត្រឹមតែ​ដឹងថា​មាន​អ្នកដំណើរ​ជា​ស្ត្រី​ម្នាក់​បាន​ឆេះ​ស្លាប់​នៅក្នុង​នោះ  ។

​ក្រោយ​កើតហេតុ រថយន្ត​ដែល​ឆេះ​នៅ​សល់​តែ​គ្រោងឆ្អឹង​នោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ស្ទួច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​បាត់ដំបង​ដើម្បី​រងចាំ​ខាង​តំណាង​ក្រុមហ៊ុន ចូល​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ  ៕

 

IMG-20160807-WA0013 IMG-20160807-WA0016

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម