សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​ធំ​ពីរ​ចេញ​ពី​សន្និបាទ​មជ្ឈឹមបក្ស​ប្រជាជនក​ម្ពុ​ជា​

រឿង​ធំ​ពីរ​ចេញ​ពី​សន្និបាទ​មជ្ឈឹមបក្ស​ប្រជាជនក​ម្ពុ​ជា​

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​កិច្ចប្រជុំ​កម្មា​ធិ​ការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​គូសបញ្ជាក់ថា កម្ពុជា​ត្រូវតែ​អនុវត្ត​ច្បាប់​ចំពោះ​ការវិលត្រឡប់​របស់ លោក សម រង្ស៉ី​។​

​នេះ​បើ​តាម លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​«​ពាក់ព័ន្ធ​នឹង​រឿង​វិល​ត្រឡប់​របស់ ទណ្ឌិត សម រង្ស៉ី គឺ​មិនមែន​ជា​រឿង​របស់ សម រង្ស៉ី តែ​ម្នាក់​ទេ ប៉ុន្តែ​សម្រាប់​យើង​គឺ​ត្រូវតែ​អនុវត្ត​ច្បាប់ ហើយ​យើង​ត្រូវតែ​ពង្រឹង​ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ​ប្រជាពលរដ្ឋ មិន​ឱ្យ​បដិវត្ត​ពណ៌​កើតឡើង​ជា​ថ្មី ដូច​អ្វី​ដែល​ធ្លាប់​ជួប នៅ​ឆ្នាំ​២០១៣»​។​

​ការ​ប្រតិកម្ម​នេះ​កើតឡើង​បន្ទាប់ពី​កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ ទណ្ឌិត សម រង្ស៉ី បាន​ប្រកាស​អំពី​កាលបរិច្ឆេទ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ដែល​ចំ​នឹង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ។​លោក ឈឹម ផល​វរុណ បញ្ជាក់ថា «​ដូច្នេះ​រឿង សម រង្ស៉ី មិនមែន​ជា​រឿង​សម​រង្ស៉ី​ជា​បុគ្គល​ទេ​គឺ​ពាក់ព័ន្ធ​នឹង​ការ​យក​លេស​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​យក​លេស​ដោយ​ប្រើ​ពាក្យ​ប្រជាធិបតេយ្យ សេរីភាព ប៉ុន្តែ​លេស​ទាំងនេះ គឺជា​លេស​ដើម្បី​ទាញ​កម្ពុជា ឱ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ប្រទាញប្រទង់​គ្នា​រវាង​មហាអំណាច និង​មហាអំណាច​តែប៉ុណ្ណោះ​។​

​ដើម្បី​ការពារ​ប្រទេស​កុំឱ្យ​ធ្លាក់​ក្នុង​ហានិភ័យ​នេះ គឺ​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា កម្ពុជា​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​គោល​ការ​អព្យាក្រឹត្យ អចិន្ត្រៃយ៍ ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ និង​គោលការណ៍​ឯករាជ្យ ដោយ​កសាង​ប្រទេស​ដោយ​ខ្លួនឯង មិន​អាច​ឱ្យ​ប្រទេស​ណាមួយ ទាញ​កម្ពុជា​ឱ្យធ្វើតាម​ខ្លួន​បាន​ទេ​។​

បើ​តាម​លោក​សុខ​ឥ​សាន្ត​វិញ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា កម្ពុជា​មិន​អាច​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ​យក​ជំនួយ ឬ​ការគាំទ្រ​ណាមួយ ដូច​យ៉ាង​ឋានៈ​អនុគ្រោះ​ពន្ធ​«​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ឬ​ហៅ​ថា EBA របស់​សភាព​អឺរ៉ុប និង​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក​នោះទេ​។​

​ដោយឡែក ក្រៅ​ពី​រឿង​សមរង្ស៊ី​ចូល​ស្រុក​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក៏​បាន​ប្រកាស​ឲ្យ​មន្ត្រី​នគរបាល​យោធា និង​កងរាជអាវុធហត្ថ​ជ្រើសរើស​រវាង​គោ​រម្យ​ងារ​ជា «​ឧកញ៉ា​» និង​មន្ត្រី​?​។ លោក ឈឹម ផល​វរុណ បានបញ្ជាក់ ថា «​នេះ​ជា​ការ​បញ្ជាក់​អំពី​ភាពម៉ឺងម៉ាត់ គឺ​សម្តេច​បាន​បញ្ជា​ពី​កន្លែង​ប្រជុំ​ព្រឹក​មិញ​នេះ​តែម្តង គឺ​លែងឱ្យ​មាន​ភាព ជាន់​គ្នា​រវាង ងារ «​ឧកញ៉ា​» និង​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ វរ​សេនីយ៍ ក្នុង​ក្របខណ្ឌ​ប្រដាប់អាវុធ មានដូចជា​ប៉ូលិស ទាហាន និង​កងរាជអាវុធហត្ថ​ទៀត​ទេ គឺ​សា​ម៉ី​ខ្លួន​ត្រូវ​សម្រេច​ជ្រើសរើស យក​មួយ អត់​មួយ​»​។​

​សម្រាប់​ការអនុវត្ត​នូវ​អភិក្រម​ទី​៥ នៅក្នុង​អាណត្តិ​ទី​០៦​នេះ​ផង​ដែរ សម្តេច​បាន​ណែនាំ​ចំៗ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ហើយ សម្តេច​ចង្អុល​ចំ​ទៅ​នាយ​ឧត្តមសេនីយ៍ សៅ​សុខា​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ។ សម្តេច​បាន​បញ្ជា​ឱ្យ រឹបអូស​ទ្រព្យសម្បត្តិ​ពី​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​កម្ពុជា​ផងដែរ ៕

Filed in: ព័ត៌មានជាតិ