សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជួប​ស្រីក្មេង​ឡេ​ឡឺ​ម្នាក់​សួរ​មិន​ស្តី​ពេលនាំ​ទៅ​មន្ទីរសង្គម​កិច្ច​រាជធានី​រត់គេច​បាត់​!?

ជួប​ស្រីក្មេង​ឡេ​ឡឺ​ម្នាក់​សួរ​មិន​ស្តី​ពេលនាំ​ទៅ​មន្ទីរសង្គម​កិច្ច​រាជធានី​រត់គេច​បាត់​!?

ភ្នំពេញ ៖ ប្រទះឃើញ​ក្មេងស្រី​សាច់​សខ្ចី​រូប​ស្រស់​ម្នាក់ មាន​អាយុ​ប្រហែល​១៨​ឆ្នាំ ក្នុង​សភាព​មិន​ប្រក្រតី ដោយ​មិន​និយាយស្តី​អ្វី​ទាំងអស់ ដៃជើង​ដងខ្លួន​ញ័រ​ញ៉ាក​ទទ្រើក មិនដឹងថា​ត្រូវ​ថ្នាំ​សណ្ដំ​អ្វី​ឬ​ក៏​ប្រើប្រាស់​ថ្នាំញៀន​ហួស​កម្រិត​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​អង្គារ ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ នៅតាម​ផ្លូវ​បេតុង​១៩៧០ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឲ្យដឹងថា មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​រាយការណ៍​ប្រាប់​ថា មាន​ក្មេងស្រី​ស្រស់​ស្អាត​ម្នាក់ ស្លៀកខោ​យឺត​ជើងវែង ពណ៌​ខៀវ អាវយឺត ដៃ​ខ្លី ពណ៌​ប្រផេះ មាន​ស្ពាយ​កាបូប​តូច​មួយ កំពុងតែ​ឈរ​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​១៩៧០ មិនដឹងថា មាន​បញ្ហា​អ្វី​នោះទេ ដោយ​ក្នុង​ស​ភាពមិនប្រក្រតី ដោយ​មិន​និយាយស្តី​អ្វី​ទាំងអស់ ដៃជើង​ដងខ្លួន​ញ័រ​ញ៉ាក​ទទ្រើក មិនដឹងថា​ត្រូវ​ថ្នាំ​សណ្ដំ​អ្វី ឬ​ក៏​ប្រើប្រាស់​ថ្នាំញៀន​ហួស​កម្រិត ។​

​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​នាំ​នាង​យក​មក​សាលាសង្កាត់​ភ្នំពេញ​ថ្មី ដើម្បី​សាកសួរ​រក​សាច់ញាតិ ។​ប៉ុន្តែ​សួរ​នាំ​អស់​ជាច្រើន​ម៉ោង​ក៏​នាង​មិន​ព្រម​និយាយ ទើប​សមត្ថកិច្ច​សម្រេច​ចិត្ត​ហៅ​ម៉ូតូ​រ៊ឺម៉ក​ដឹក​បញ្ជូន​បន្ត​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ។​តែ​អ្វី​ដែល​ហួសចិត្ត​គឺ ពេល​ទៅ​ដល់​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ សមត្តកិច្ច​រវល់​តែ​ចូល​ទៅ​ធ្វើ​បែបបទ​ប្រគល់​នាង​ឲ្យទៅ​ខាង​មន្ទីរ ស្រាប់តែ​នាង​ឲ្យ​អ្នកបើក​រ៉ឺម៉ក​ជិះ​ចេញ​ទៅ​បាត់​មិនដឹង​ថា​ទៅ​ណា​នោះទេ ។​
​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ក៏​ត្រឡប់​មក​មូលដ្ឋាន​ខ្លួន​វិញ​ទៅ​? ៕

Filed in: ព័ត៌មានជាតិ