សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បទល្មើស​នេសាទ​ដាក់រ​បាំង​កាត់​ព្រែក​នៅ​ចំណុច​ព្រែល​ឆ្ដោរ​នា​រដូវ​បិទ​សាទ​គ្មាន​សមត្ថកិច្ច​បង្ក្រាប លោក​នួន វុឌ្ឍីនាយ​សង្កាត់​ជលផល​ជលគី​រីថា​ចាំមាន​ពេលទំនេរ​ចាំ​ចុះ​ទៅ​មើល​?

​បទល្មើស​នេសាទ​ដាក់រ​បាំង​កាត់​ព្រែក​នៅ​ចំណុច​ព្រែល​ឆ្ដោរ​នា​រដូវ​បិទ​សាទ​គ្មាន​សមត្ថកិច្ច​បង្ក្រាប លោក​នួន វុឌ្ឍីនាយ​សង្កាត់​ជលផល​ជលគី​រីថា​ចាំមាន​ពេលទំនេរ​ចាំ​ចុះ​ទៅ​មើល​?

កំពង់ឆ្នាំង​៖​បទល្មើស​នេសាទ​នៅក្នុង​រដូវ​ហាមឃាត់​នៅតែ​កើតមាន​ក្នុង​អាណាចក្រ​ដែនទឹក​ស្រុក​ជល​គី​រី​ដែល​ប្រជាពលរដ្ឋ​ថា​មេ​ជលផល​ជា​អ្នក​បើកដៃ​ឲ្យ​?​។​

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការរិះគន់​និង​ដាក់​ការសង្ស័យថា​៖ ប្រធាន​សហគមន៍​ភូមិ​ព្រែក​ឆ្ដោ​ឈ្មោះ​ម៉ូ​វ​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ​តុល​និង​បក្ខពួក​ដែល​មានឈ្មោះ ថាច ឈ្មោះ​ផាត ឈ្មោះ​ប៊ុង និង​ឈ្មោះ​នី បើក​អោយ​មាន​ការដាក់​របាំង​កាត់​ព្រែក​នៅ​រដូវ​បិទ​នេសាទ​នៅ​ចំណុច​ព្រែក​ឆ្ដោ​ក្នុង​ភូមិ​ព្រែក​ឆ្ដោ ឃុំ​កំពង់​អូស ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង​តែ គ្មាន​សមត្ថកិច្ច​បង្ក្រា​ឡើយ​។​

​អ្នកសារព័ត៌មាន​យើង​បាន​ចុះទៅពិនិត្យ​មើល​ក៏​បាន​ឃើញ​ជាក់ស្តែង​នូវ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​គឺ​ការដាក់រ​បាំង​ព្រួល​កាត់​ទទឹង​ព្រែក​ចំនួន​៤​សង្កាត់ នៅ​ចំណុច​ព្រែក​ឆ្ដោរ​ក្នុង​ឃុំ​កំពង់​អូស​ស្រុក​ជល​គី​រី ដូច​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មែន ។​អ្នក​សារ​ពត៍​មាន​ក៏​បាន​រាយការណ៍​ជូន​លោក​នួន វុឌ្ឍីនាយ​សង្កាត់​ជលផល​ស្រុក​ជល​គីរី​ដើម្បី​មានវី​ធាន​ការទប់ស្កាត់​។​

ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​ត្រូវបាន​លោក​នួន វុឌ្ឍី​ប្រាប់​ថា​ជាប់រវល់ ចាំ​មាន​ពេលទំនេរ​ចាំ​ចុះ​ទៅ​មើល​?!​។​ដល់​តែម​សមត្តកិច្ច​និយាយចឹ​ង​ធ្វើឲ្យ​មានជំង​ល់​ថា​៖ តើ​លោក​នួន វុឌ្ឍីមាន​ពាក់​ក្នុងករណី​បទល្មើ​សនសា​ទ​ខាងលើ​ដូច​ប្រជាពលរដ្ឋ​ចោទ​ដែរឬទេ​ជា​ឆ្លើយ​បែបនេះ​?​។​

តើ​លោក​លី ឡា​នាយខ័​ណ្ឌ​ជលផល​កំព​ង់​ឆ្នាំង​លោក​បាន​ដឹងថា​៖​មាន​ការដាក់​របាំង​កាត់​ព្រែក​នៅ​ចំណុច​ព្រែក​ឆ្ដោរ​នៅ​រដូវ​បិទ​នេសាទ​ដែរឬទេ​? ឬ​មួយ​ក៏​ដឹង​ដែរ​តែ​ធ្វើ​មិនដឹង​?​ដើម្បី​យក​ត្រី​ហូប​និង​ជូន​ថ្នាក់លើ​?៕

 

Filed in: ព័ត៌មានជាតិ