សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កោះហៅ​អនុ​រដ្ឋលេខា​ទៅ​បំភ្លឺ​នៅ​តុលាការ​មណ្ឌល​គី​រី​រឿង​ឲ្យ​ដី​ក្រុមហ៊ុន ផេស៊ី​ហ្វិក​ហ្គេន​យ៉ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត​ខុសច្បាប់​?

​កោះហៅ​អនុ​រដ្ឋលេខា​ទៅ​បំភ្លឺ​នៅ​តុលាការ​មណ្ឌល​គី​រី​រឿង​ឲ្យ​ដី​ក្រុមហ៊ុន ផេស៊ី​ហ្វិក​ហ្គេន​យ៉ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត​ខុសច្បាប់​?

​មណ្ឌលគិរី ៖​លោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចូល​បំភ្លឺ​នៅ​តុលាការខេត្ត​មណ្ឌល​គី​រី​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា នេះ​ចំពោះ​៖​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ពី​ដំណើរ​រឿង ពាក់ព័ន្ធ​ករណី​ការ​ផ្តល់​ការអនុញ្ញាត​ជំហាន​ទី​១​ចំនួន​១.០០០​ហិកតា ក្នុង​អនុតំបន់ I , អនុតំបន់ II ចំនួន ២,០០០ ហិកតា , អនុតំបន់ III ចំនួន ២;០០០ ហិកតា , អនុតំបន់ IV ចំនួន ២,០០០ ហិកតា និង​អនុតំបន់ V ចំនួន ២,៧៤១ ហិកតា ឲ្យទៅ​ក្រុមហ៊ុន ផេស៊ី​ហ្វិក​ហ្គេន​យ៉ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅក្នុង​ខេត្ត​មណ្ឌលគិរី ។

​លោក ម៉ម វ៉ាន់ដា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី មិន​បាន​ប្រាប់​ពី​ចំណាត់កា​រលោក​ហៀ​ង​សុ​ភក្ត្រ​យ៉ាងណាទេ​គ្រាន់តែ​ថា “​គាត់​បាន​ចូល​បំភ្លឺ​រួចរាល់​ហើយ ក្នុងនាម​ក្រសួង ស្ថាន​ប័ន​ជំនាញ​”​។​លោក ឡោ រស្មី​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ត្រូវបាន​សង្ស័យថា បានអនុញ្ញាត​ផ្តល់​ការអនុញ្ញាត​ក្រុមហ៊ុន ផេស៊ី​ហ្វិក​ហ្គេន​យ៉ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅក្នុង​ខេត្ត​មណ្ឌលគិរី តែ​ក្រុមហ៊ុន នេះ មាន​ការពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ និង ដឹកជញ្ជូន​នាំចេញ​។​

​ពាក់ព័ន្ធ​បទល្មើស​ដីធ្លី​នៅក្នុង​មណ្ឌលគិរី​នេះដែរ កាលពី​ពេល​ថ្មីៗ​នេះ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​ទើបតែ​ចេញ​លិខិត​ដកហូត​ដី​ជិត ១.០០០​ហិកតា ពី​លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ក្រោយពី​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្រេច​ដក​លោក សេង សុវណ្ណារ៉ា ចេញ​ពី​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​មណ្ឌលគិរី​ដោយសារ​ពាក់​ពន្ធ័​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​ការពារ​ដោយ​ខុសច្បាប់​។​

​គេ​មិនដឹងថា​ចំណាត់ការ​របស់​តុលាការ​ខេត្ត​មណ្ឌល​គី​រី​ខាងលើ​ពាក់​ពន្ធ័​និង​ចំណាត់កា​ររបស់ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ជា​បន្តបន្ទាប់​ដែរ​ឬ​អត់​នោះទេ​? ។​

​ព្រោះ ក្រៅពី​លោក ឡោ រស្មី ក៏​មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​, ថៅកែ​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ជនជាតិ​ចិន​, មន្ត្រី​ក្រសួង​មរិ​ស្ថាន និង​អ្នកពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ជាង ២០​នាក់​ទៀត ក៏​ត្រូវ​តំណាង​អយ្យការ​កោះហៅ​ឲ្យចូល​ខ្លួន​បំភ្លឺ​ផងដែរ បន្ទាប់​ពី​ឧកញ៉ា ស៊ឹង សំអុល ឈ្មួញ​ឈើ​ប្រចាំ​ខេត្ត​មណ្ឌលគិរី និង​កូនចៅ​៣​នាក់​ទៀត រួម​ជាមួយ​មន្ត្រី​ជំនាញ​ព្រៃឈើ​២​នាក់ និង​ជនជាតិ​វៀតណាម​២​នាក់​ផង ត្រូវបាន​តុលាការ​ខេត្ត​មណ្ឌលគិរី​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​រឿង​បទល្មើស​ព្រៃឈើ​។​

​ទោះជា​យ៉ាងណា​គេ​មិន​យល់ថា​បើ​រកឃើញ​បទល្មើស​ក្នុង​អាណាចក្រ​ខេត្ត​មណ្ឌល​គី​រី​ច្រើនចឹងហេ​តុ​អីក៏ប្រធាន​គណបញ្ជាការ​ឯកភាព​ខេត្ត​ដែល​មាន​អំណាច​ពេញដៃ​ក្នុង​ការបង្ក្រាប​និង​ទប់ស្គា់តអ​ត់​មាន​ពាក់ពន្ធ័​ចឹង​ហ្ន​!?​។​

Filed in: ព័ត៌មានជាតិ