សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ទាប់​ពី​យុវជន​អាយុ​២០​ឆ្នាំ​មាន​យុវនារី​ខ្មែរ​ម្នាក់​ទៀត​ចេះ​បើក​យន្តហោះ​

​បន្ទាប់​ពី​យុវជន​អាយុ​២០​ឆ្នាំ​មាន​យុវនារី​ខ្មែរ​ម្នាក់​ទៀត​ចេះ​បើក​យន្តហោះ​

​ភ្នំពេញ ៖ បន្ទាប់​ពី​បញ្ចប់​ការសិក្សា​នៅ​ឯ​សាកលវិទ្យាល័យន័​រតុន កញ្ញា ចិន្តា អតីត​និស្សិត​ផ្នែក បដិសណ្ឋារកិច្ច និង​ទេសចរណ៍ ជាមួយ​និង​មិត្ត​រួម​ថ្នាក់​ជាច្រើន​នាក់​បាន​ជាប់​ជា បាហុនិកា ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​មួយ ។ ទទួលបាន​ជោគជ័យ​មួយ​ជំហាន​ហើយ តែ កញ្ញា​ចិន្តា មិន​បាន​បញ្ឈប់​ត្រឹមនេះ​ទេ គឺ​នាង បាន​បន្ត​ការហ្វឹកហាត់​ជា​ពី​ឡុត​(​បើក​យន្តហោះ​)​នៅ​ឯ​ក្រៅប្រទេស ទៀត​។

​បច្ចុប្បន្ន ចិន្តា បានបញ្ចប់​ការហ្វឹកហាត់ និង រៀនសូត្រ​បាន​ជោគជ័យ ហើយក៏​បាន​ត្រឡប់​មក​ប្រទេស​វិញ​ហើយ​កំពុង​ហ្វឹកហាត់​ការងារ​ជា​ពី​ឡុត នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​មួយ ។ ចិន្តា​បាន​និយាយថា “​អារម្មណ៍​ដែល​កាន់ចង្កូត​បញ្ជា​យាន​ដ៏​ធំ​មួយ​នេះ​ពិតជា​អស្ចារ្យ​ណាស់​” ហើយ​នាង​ក៏​ចង់​បង្ហាញ​ឲ្យ​មហាជន​បាន​ដឹងថា “​មនុស្ស​ស្រី​ក៏​អាច​ធ្វើ​ការងារ​នេះ​បាន​ដែរ​!” ។​

​ចិន្តា ក៏​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​យុវជន​-​យុវនារី​ខ្មែរ​ដែល​មាន​សមត្ថភាព និង លទ្ធភាព គួរ​ពិចារណា​ជំនាញ​មួយ​នេះ​ផង ព្រោះ​បើ​ប្រៀបធៀប​ទៅ​ប្រទេស​ផ្សេង​ទៀត ចំនួន​ពី​ឡុត​ជំនាញ​ជនជាតិខ្មែរ នៅ​មាន​កំណត់​នៅ​ឡើយ ។​

​សូម​បញ្ជាក់​ដែរ​ថា​កាល​ពីឆ្នា​២០១៧​ក៏​មាន​យុវជន​ទាំង​២​រូបនេះ​៖១. លឹម​ស្រេង សេដ្ឋា​មុនី បាន​បញ្ចប់​ការសិក្សា​លើ​ជំនាញ​បើកបរ​យន្តហោះ នៅ​សាលា​ដ៏​ល្បីល្បាញ​មួយ​របស់​អាមេរិក ត្រឹម​វ័យ​១៩​ឆ្នាំ និង​បាន​បញ្ចប់​ការហ្វឹកហ្វឺន​បើក​យន្តហោះ​ខ្នាត​ធំ Airbus A320 ត្រឹម​វ័យ​២០​ឆ្នាំ​នៅ​ប្រទេស​ហ្វីលីពីន​។​

​លឹម​ស្រេង សេដ្ឋា​មុនី ឲ្យដឹងថា ត្រឹម​តែ​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ខ្លួន​អាច​បើក​យន្តហោះ​ខ្នាត​ធំ​នេះ​បាន ពោល​គឺ​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ ២០១៧ សេដ្ឋា​មុនី​បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​នាំមក​នូវ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​ដល់​គ្រួសារ និង​ជា​មុខ មាត់​សម្រាប់​សង្គមជាតិ​។​ទី​២. យុវជន​អ៊ុង សុខា​ណៃ បានបញ្ចប់​ការហ្វឹកហ្វឺន បើក​យន្តហោះ​ពី​ប្រទេស​ហ្វីលីពីន​នៅ ត្រឹម​អាយុ​២០​ឆ្នាំ​ដែរ ៕

Filed in: ព័ត៌មានជាតិ