សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ​និង​កូនប្រ​សារ​ដាក់ពាក្យ​ប្តឹង​លោក​សម​រង្ស៊ី​រឿង​ខ្មោច​លោក​ហុក​ឡងឌី​នៅ​តុលាការ​ស្រុក​បារាំង​!

​សម្តេច​តេជោ​និង​កូនប្រ​សារ​ដាក់ពាក្យ​ប្តឹង​លោក​សម​រង្ស៊ី​រឿង​ខ្មោច​លោក​ហុក​ឡងឌី​នៅ​តុលាការ​ស្រុក​បារាំង​!

​ទីក្រុង​ប៉ារីស​៖ សម្តេច​តេជោ ហ៊ុន សែន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក​ឧត្តមសេនីយ៍ ឌី វិជ្ជា អគ្គស្នងការ​រង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ជា​កូនប្រសារ​និង​ជា​ជា​កូនប្រុស​នៃ​សព​លោក ហុក ឡងឌី បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ដាច់ពីគ្នា​ប្តឹង​លោក សម រង្ស៉ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​» ទៅកាន់​តុលាការ ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩​។

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ឌី វិជ្ជា បាន​ពឹងពាក់​ប្រើប្រាស់​មេធាវី ជនជាតិ​បារាំង ចំនួន​៣​រូប​ដែល​សុទ្ធសឹងតែ​ជា​មេធាវី​ល្បីៗ​ប្រចាំ​នៅ​ប្រទេស​បារាំង ទី​១៖ លោក​មេធាវី Brosselet, ទី​២៖ លោក​មេធាវី Doyez និង​ទី​៣៖ លោក​មេធាវី Leick​។​

​ការសម្រេច​ដាក់​ពាក្យបណ្តឹង​ពី​សំណាក់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទៅកាន់​តុលាការ​ប្រទេស​បារាំង ធ្វើឡើង​បន្ទាប់​ពី​លោក សម រង្ស៉ី បាន​អះអាង​ដោយ មួលបង្កាច់​ថា​៖ (១) សម្តេច​តេជោ បានសម្លាប់ ឬ​ជា​មេក្លោង​ឲ្យគេ​សម្លាប់​ឯកឧត្តម ហុក ឡងឌី (២) សម្តេច​តេជោ បាន​បញ្ជា​ឲ្យ​សម្លាប់លោក ជា វិជ្ជា និង​ចុងក្រោយ (៣) សម្តេច​តេជោ បាន​ភូត​កុហក​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​ឯកឧត្តម ហុក ឡងឌី ដោយ​កុហកថា ឧទ្ធម្ភាគចក្រ​ដែល​ក្នុងនោះ​ឯកឧត្តម ហុក ឡងឌី បាន​ទទួលមរណភាព គឺ​ត្រូវ​រន្ទៈបា​ញ់ ខណៈ​ដែល​បុគ្គល សម រង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រ​នេះ​ត្រូវ​បាន​ផ្ទុះ​ដោយ​គ្រាប់បែក​ដែល​បាន​ដាក់​បង្កប់​។​

​ពាក់ព័ន្ធ​នឹង​ទណ្ឌិត សម រង្ស៉ី បង្ហោះ​សារ​លាប​ពណ៌ បំភ្លៃ​ការពិត អំពី​រឿង​មរណភាព​របស់ លោក ហុក ឡង់ឌី នេះដែរ​, កាលពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ក្រុម​មេធាវី​សម្តេច​ក្រឡាហោម ស ខេង ចំនួន​៣​រូប បាន​ដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​ទណ្ឌិត សម រង្ស៉ី មេក្រុម​ប្រឆាំង​ជ្រុលនិយម​នៅ​ក្រៅប្រទេស អំពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​ក្នុង​ពាក្យបណ្តឹង​នេះ សម្តេច​ក្រឡាហោម ស ខេង បានទាមទារ​ឱ្យ​តុលាការ ចាត់ការ​លោក​សម រង្ស៉ី ទៅតាម​ផ្លូវច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត និង​ទាមទារ​សំណង​ជំងឺ ចិត្ត​ចំនួន​៤​ពាន់​លាន​រៀល ប្រហាក់ប្រហែល​នឹង​១​លាន​ដុល្លារ​អាមេរិក ចំពោះ​ការ​ញុះញង់​របស់ លោក សម រង្ស៉ី​។​

​កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា ការ​ដាក់ពាក្យ​ប្តឹង លោក សម រង្ស៉ី មេក្រុម​ប្រឆាំង​ជ្រុលនិយម ទៅ​តុលាកា​រនា​ថ្មីៗ​នេះ គឺជា​បណ្តឹង​លើកដំបូង​របស់​សម្តេច​ក្នុង​១​ឆាកជីវិត​នេះ​។​ករណីយ៍​ប្តឹង​នេះ​លោក​ហូ​វ៉ាន់​អតីត​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ថ្មីៗ​ក៏​បាន​ពន្យុះ​ឲ្យ​ដាក់ពាក្យ​ប្តឹង​លោក​សម​រង្ស៊ី​នៅ​តុលាការ​ស្រុក​បារាំង​ផង​ដែរ​កុំ​ឲ្យ្ត​ប្តឹង​នៅ​ស្រុក​ខ្មែរ​ចឹ​ង​។​

​សូម​បញ្ជាក់​ដែរ​ថា​ការបញ្ចេញ​ឲ្យដឹង​ពី​ការដាក់ពាក្យ​ប្តឹង​នេះ​បាន​ធ្វើឡើង​ពេល​លោក​សម​រង្ស៊ី​បង្ហាញ​វត្តមាន​នៅ​ព្រ​ទេស​ម៉ាឡេស៊ី​ដើម្បី​រៀបចំ​ជើង​ព្រួល​វិលត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​នា​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ