សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រះសីហនុ សូកលុយ​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក ដល់​លោក នាយក​អង្គការ AOG បិទមាត់​កុំអោយ​និយាយ​រឿង កាត់ ដី​សាលា​Hope លក់​អោយ​ឯកជន ?

បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រះសីហនុ សូកលុយ​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក ដល់​លោក នាយក​អង្គការ AOG បិទមាត់​កុំអោយ​និយាយ​រឿង កាត់ ដី​សាលា​Hope លក់​អោយ​ឯកជន ?

ខេត្ត​ព្រះសីហនុ ៖ យោង​តាម​ហ្វេ​សប៊ុក ឈ្មោះ William Gaung នៅ​ថ្ងៃ​ទី​២០ សីហា ២០១៩ បាន បង្ហោះ​ព័ត៌មាន​គួរអោយ​ទុកចិត្ត និង​អាច​យក​ជា​ផ្លូវការ​បានៗ អោយដឹងពី : ” ករណី​ប្រើ​អំណាច​រឹបអូស​យក​ដី​កុមារកំព្រា និង​សាលា​ក្ដីសង្ឃឹម​នៅ​ក្រុងព្រះសីហនុ​លក់​អោយ​ឈ្មួញ »​។

​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់​មក ពី​គណបក្ស​ខ្មែរ​ក្រោក​បាន​ចុះ​សិក្សា​ករណី​បន្ទាន់​មួយ​នៅ​ក្រុងព្រះសីហនុ តប​តាម​ពាក្យបណ្ដឹង​របស់ អង្គការ AOG ដែល​បាន​អះអាង​ថា​ក្រសួង​សង្គមកិច្ច​ប្រើល្បិច​ទុច្ចរឹត ដើម្បី​បញ្ឆោត​អោយ​គាត់​ជា​ជនជាតិ​បរទេស​ចុះហត្ថលេខា​លើ​ឯកសា​អក្សរ​ខ្មែរ​ទាំង​គាត់​មិន​ចេះ​អាន​ភាសា​ខ្មែរ ដើម្បី​ផ្ដល់​ដី​សាលា Hope នៅ​ក្រុងព្រះសីហនុ​អោយ​ក្រសួង ខណៈ​ដែល​ដី​ជាង​១​ហិច​តា​នោះ​អង្គការ​បាន​ដោះ​ដូរ​ជា​ទឹកប្រាក់​ពី​ពលរដ្ឋ​ជាង​២០​ឆ្នាំ​មកហើយ ។​

​ករណី​នេះ​នាយក​សាលា លោកគ្រូ​អ្នកគ្រូ បាន​អះអាង​ថា សាលា​នេះ​មាន​អាយុ ២០​ឆ្នាំ​ហើយ បណ្ដុះបណ្ដាល​សិស្ស​ក្រីក្រ​សរុប​ប្រមាណ​៧​ម៉ឺន​នាក់ និង​ចិញ្ចឹម​កុមារកំព្រា​បាន​រាប់​ម៉ឺន​នាក់​មក​ហើយ ស្រាប់តែ​ក្រសួង​សង្គមកិច្ច​មក​ទាមទា​រឹបអូស​យក​ដី​សាលា​យក​ជា​ដី​រដ្ឋ​។ តែ​យ៉ាងណាមិញ​ដំណឹង​ពេញ​ក្រុងព្រះសីហនុ​អះអាងថា​ដី​សាលា​នោះ​មាន​គេ​លួច​លក់​រហូត​មាន​ប្លង់​ទៀត​ទៅ​ហើយ​។ បើ​ជា​ដី​រដ្ឋ​ម្ដេច​លក់​អោយ​ឯកជន ?​។​នៅពេល​អង្គការ AOG និង ថ្នាក់ដឹកនាំ​សាលា​ក្ដីសង្ឃឹម សម្រេច​ប្ដឹង​មក​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ក្រោយមក​ស្រាប់តែ អនុប្រធាន​មន្ទី​សង្គមកិច្ច បាន​យក​លុយ​៤​ម៉ឺន​ដុល្លារ​មក​សូកប៉ាន់​នាយក​សាលា កុំអោយ​ប្ដឹងតវ៉ា កុំ​ផ្សព្វផ្សាយ​ព័ត៌មាន ថែមទៀត​ផង ដើម្បី​កុំអោយ​មហាជន​ដឹងថា​៖​ដី​សាលា​នេះ​គេ​ឃុប​ឃឹត​លក់​អោយ​ឯកជន ជា​ពិសេស​ចង់​បិទ​រឿង​នេះ​មិន​អោយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​បានដឹង ។​

​ករណី​ដ៏​រសើប​នេះ លោក​សារ​ពង្ស​ហៅ William Gaung បានបញ្ជាក់​ថា លោក​បាន​ទទួល ភស្តុតាង​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ របស់​លោក​អនុប្រធាន​មន្ទី​សង្គមកិច្ច​ជា Voice Record .​។ ទទួលបាន​ឯកសា​បទដ្ឋាន​គតិយុត្តិ​គ្រប់គ្រាន់​ដែល​ពាក់ព័ន្ធ​ភាពមិនប្រក្រតី អំពើ​ទុច្ចរឹត អំពើពុករលួយ ដើម្បី​កសាង​សំណុំរឿង​គោរព​បញ្ជូនទៅ​សម្ដេច​តេជោ​អោយ​លោក​ពិនិត្យ​និង​ផ្ដល់​កិច្ច​អន្តរាគមន៍​ដល់​សាលា​អង្គការ​មួយ​ដែល​ចូលរួម​លើកស្ទួយ​វិស័យ​អប់រំ​លក្ខណៈ​មនុស្សធម៌​នៅ​កម្ពុជា ។​

​លោក​បាន​William Gaung បាន​វាយតម្លៃ​ក្រៅផ្លូវការ ថា វា​ជា​រឿង​អាក្រក់​បំផុត ដែល​ឃ្លាន​សូម្បី​ដី​សាលា និង​ដី​កុមារកំព្រា ក៏​បុគ្គល​មាន​អំណាច​មួយចំនួន​តូច​យក​ទៅ​បំប្លែង​លក់​អោយ​ឯកជន ។ លោក William Gaung បាន​សង្កត់ធ្ងន់​ថា​មិន​ថា​ប្រើប្រាស់​លទ្ធភាព​ប៉ុណ្ណា​នោះទេ លោក នឹង​ខិតខំ ប្រឹងប្រែង​អោយ​អស់​លទ្ធភាព​លើ​ការងារ​មួយ​នេះ ! ។​

​ក្រសួង​ថា​ដី​របស់​រដ្ឋ ចុះ​បើ​ជា​ដី​រដ្ឋ​ទុក​អោយ​សាលា​ទៅ គ្នា​យក​ចិញ្ចឹម​ក្មេង​កំព្រា ហើយ​បង្រៀន​សិស្ស​ទេតើ ចំណេញ​ខ្មែរ​តើ មាន​ខាត​ស្អី​? ។ ចុះ​បើ​ថា​ដី​រដ្ឋ​ម៉េច​ល្បី​ថា​មាន​ប្លង់​លក់​អោយ​ឈ្មួញ ? បើ​ជា​ដី​រដ្ឋ រដ្ឋ​មាន​លុយ​មក​សូក​គេ​៤​ម៉ឺន​បែប​នឹង​ឬ ? ។

ទាក់ ទង​និង​ព័ត៌មាន​នេះ អង្គភាពយើងខ្ញុំ មិន​អាច​ស្វែងរក​ការសុំ​បំភ្លឺ​ពី​លោក​ប្រធាន និង អនុប្រធាន មន្ទីរ​សង្គមកិច្ច​ខេត្ត​ព្រះសីហនុ​បាន​នៅឡើយ​ទេ ព្រោះ​ពុំ​មាន លេខ​ទូរស័ព្ទ​ទាក់ទង ។ ការិយាល័យ​យើង ទទួល​ស្វាគមន៍ ការបកស្រាយ​បំភ្លឺ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ។ ករណី​នេះ​ក៏​ជាតំ​រ៉ុយ ព័ត៌មាន​ដ៏​រសើប និង​យកចិត្តទុកដាក់​ក្នុង​ការស៊ើបអង្កេត​ពី សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ