សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​ចោទប្រកាន់​រួច​នគរបាល​បណ្តោយ​ឲ្យ​ចោរ​រត់បាត់​!?

​តុលាការ​ចោទប្រកាន់​រួច​នគរបាល​បណ្តោយ​ឲ្យ​ចោរ​រត់បាត់​!?

ភ្នំពេញ​៖ ចោរ​កាច់​ក​ម៉ូតូ​មួយរូប បាន​លួច​ដោះ​ខ្នោះដៃ រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ពី​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សុវត្ថិភាព​កាលពី​ម៉ោង ៤ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៩​បន្ទាប់ពី​ចៅក្រម​ចោទប្រកាន់​រួច​។

​ជនជាប់ចោទ​ដែល​លួច​រត់​រួច​ពី​ដៃ​ប៉ូលិស​មាន​ឈ្មោះ អឹម រតនៈ ហៅ អា​កណ្ដុរ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជា​អតីត​មន្ត្រី​នគរបាល​រដ្ឋបា​ល​បឹងទំពន់ រស់​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ជនជាប់ចោទ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ភូមិ​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ពេល​ធ្វើ​សកម្មភាព​លួច​កាច់​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​។​

​សូម​ជម្រាប​ជូន​ថា លោក​ព្រះរាជអាជ្ញារង ឡុង ជាប បាន​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​លើ​ឈ្មោះ អឹម រតនៈ ហៅ អា​កណ្ដុរ ពីបទ​លួច រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​តាមច្បាប់​។​ជនជាប់ចោទ បាន​ដោះ​ខ្នោះដៃ និង​រត់​គេចខ្លួន នៅ​គ្រា​ដែល​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ កំពុង​រង់ចាំ​យក​ដីកាឃុំខ្លួន​ជនជាប់ចោទ ពី​លោកស្រី អ៊ុក រ៉េត​គន្ធា ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​មាន​សេចក្តីរាយការណ៍​ថា កា​រត់គេច​ខ្លួន​របស់​ជនសង្ស័យ និង​ជន​ត្រូវ​ចោទ នៅក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ មិនមែន​ទើបតែ​កើតឡើង​លើក​នេះ​នោះ​ទេ ពោល​គឺ​ធ្លាប់​កើតមាន​ជា​ញឹកញយ​ណាស់​មកហើយ​។​

Filed in: ព័ត៌មានជាតិ