សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សហភាព​អឺរ៉ុប​ប្រកាស​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​

​សហភាព​អឺរ៉ុប​ប្រកាស​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​

​ភ្នំពេញ​៖ សហភាព​អឺរ៉ុប​(EU)​នឹង​បន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​ទៀត​។​ការអះអាង​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​សីហា ឆ្នាំ​២០១៩​នេះ​ពេល​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយ លោក​ជច​ដេ​ហ្គា​( George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដែល​បាន​ចប់​អណត្តិ​នៅ​ប្រទេស​កម្ពុជា​។

​លោក​ជច​ដេ​ហ្គា​( George Edgar) បាន​មាន​ប្រសា​ន៍​ពី​ការងារ និង​សមិទ្ធផល​សំខាន់ៗ​របស់​ឯកឧត្តម​នៅក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងមកនេះ ដែល​លោក​បាន​បំពេញ​ការងារ​ជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​។​តាម​លោក​ជច​ដេ​ហ្គា​( George Edgar) EU និង​ប្រកាស​ជួយ​ដល់​កម្ពុជា​នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ នូវ​ទឹកប្រាក់​ជាង​១០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ជលផល ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លុបចោល​នូវ​ឡូ​នេសាទ ហើយ​ផ្ដល់ឲ្យ​សហគមន៍​ប្រជាពលរដ្ឋ ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជន​តែ​ម្ដង​កាលពី​ឆ្នាំ​២០១២ ហើយ EU បាន​ជួយ​ទៅដល់​វិស័យ​មួយ​នេះ ដែល​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​

​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​បាន​គូសបញ្ជាក់​អំពី​ការជួយ​ទៅដល់​វិស័យ​បម្រែបម្រួល​អាកាសធាតុ​ដែល​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ងាយ​រងគ្រោះ​ដោយ​បម្រែបម្រួល​អាកាសធាតុ​ដែល​នេះ​ក៏​ជា​បញ្ហា​ពិភពលោក​ផង​ដែរ​។ មិនតែប៉ុណ្ណោះ EU នឹង​បន្ត​ជួយ​លើ​វិស័យ​ព្រៃឈើ ដែល​បច្ចុប្បន្ន​ជា​ការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការប្រឆាំង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ។ ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​ក៏បាន​អបអរសាទ​រលើ​លទ្ធផល​ការងារ​ក្នុង​វិស័យ​ទាំង​២​នេះ គឺ​វិស័យ​ជលផល និង​ព្រៃឈើ​នេះ ។ EU ក៏​បាន​ធ្វើ​វិភាគទាន​ដ៏​ថ្លៃថ្លា​ទៅ​ដល់​តុលាការ​ខ្មែរក្រហម​ដែល​ជា​តុលាការ​កូនកាត់ ឱ្យមាន​ភាព​ជោគជ័យ​កន្លង​មក​ផង​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម​ដែល​នឹង​មក​ដល់​ទីបញ្ចប់​នៅពេល​ខាងមុខ​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ចំពោះ EU ដែល​បាន​ជួយ​វិភាគទាន​ក្នុង​ការស្វែងរក​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ​ដែល​បាត់បង់​អាយុជីវិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​បាន​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​នោះ​ថែមទៀត​ផង​។​

EU នឹង​បន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​ទៀត ជាពិសេស​ការផ្ដោត​ទៅលើ​គ្រប់​វិស័យ និង​ទិដ្ឋភាព​នៃ​ទំនាក់ទំនង រវាង EU ជាមួយ​កម្ពុជា ជាពិសេស​ការ​បន្ត​ធ្វើកា​រ​ជាមួយគ្នា​ក្នុង​ភាព​ជា​ដៃគូ​នេះ ហើយ​នៅពេល​ខាងមុខ​នេះ កម្ពុជា​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ផង​ដែរ ដែល​នៅ​ពេល​នោះ ថ្នាក់ដឹកនាំ រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ជាច្រើន ក៏​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នោះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ