សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ថ្ងៃទី​១​មាន​បេក្ខជន​បាក់​ឌុប​២​នាក់​តម្រូវ​ឲ្យ​ធ្លាក់​ក្នុង​ពេល​អ្នក​មាន​បញ្ហា​សុខភាព​៤៣​នាក់​តែ​ប្រឡង​បាន​

ថ្ងៃទី​១​មាន​បេក្ខជន​បាក់​ឌុប​២​នាក់​តម្រូវ​ឲ្យ​ធ្លាក់​ក្នុង​ពេល​អ្នក​មាន​បញ្ហា​សុខភាព​៤៣​នាក់​តែ​ប្រឡង​បាន​

ភ្នំពេញ​៖ លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចុះ​ពិនិត្យ នៅតាម​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១​ដំណើរការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ស្ថានភាព​នៅ​មណ្ឌល​ប្រឡង មាន​បរិយាកាស​ស្ងប់ស្ងាត់​។

​នៅ​ព្រឹក​ថ្ងៃទី​១៩​សីហា​ដែលជា​ថ្ងៃ​ដំបូង​នៃ​ការបើក​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្លែង​នៅ​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ថា​នៅ​ឆ្នាំ​នេះ​ក្រសួង​អប់រំ​នៅតែ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ដដែល​។​ACU​មិន​បាន​ផ្តល់​អ្នកសង្កេតកា​រណ៍​មក​គ្រប់គ្រង​ដូច​ឆ្នាំមុនៗ​នោះទេ ដោយ​ផ្តល់​សិទ្ធិ​ឱ្យ​ក្រសួង​ជា​អ្នករៀបចំ និង​ពង្រឹង​យន្តការ​អប្បមាទ​ដោយ​ខ្លួនឯង ដែល​មាន​សរុប​ជាង ២ ពាន់​នាក់​ទូទាំង​ប្រទេស និង​មាន​ចំនួន ២​នាក់​ក្នុង​មួយ​បន្ទាប់​។​

​លោក រស់ សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់​កាសែត​ថា នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មាន​ភាពស្ងប់ស្ងាត់ របៀបរៀបរយ និង​សណ្ដាប់ធ្នាប់​ល្អ​។ ដំណើរការ​សំណេរ នៅតាម​មណ្ឌល​នី​មួយៗ​ប្រព្រឹត្ត ទៅ​បាន​យ៉ាង​ល្អ ប្រសើរ ដោយសារ​មាន​ការបំពេញ​ការងារ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី គណៈមេប្រយោគ​ទូទាំងប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស​ប្រចាំ​មណ្ឌល ជំនួយការ​អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុប្រធាន​មណ្ឌល​ប្រឡង គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ និង​គណៈកម្មការ​អនុរក្ស​។​

​លោក​បញ្ជាក់ទៀតថា «​ជារួម​បេក្ខជន បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​បាន​ខិតខំ​ប្រឹងប្រែង ធ្វើ​កិច្ចការ​ទៅតាម​សមត្ថភាព​របស់​ខ្លួន​រៀងៗ​ខ្លួន ដោយ​មិន​យក​សំណៅ​ឯកសារ ទូរ​សព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ ។ ទន្ទឹមនឹងនេះ នៅ​ថ្ងៃ​ទី​១​នេះ មាន​បេក្ខជន​តែ​០១​រូប​ប៉ុណ្ណោះ ដែល​បាន​យក​សំណៅ​ឯកសារ​ចូល​បន្ទប់​ប្រឡង និង​មាន​បេក្ខជន​មួយ​រូប​ទៀត បាន​យក​ទូរ​សព្ទ​ដៃ​ចូល​ក្នុង​បន្ទប់​ប្រឡង​។ ដូច្នេះ​ក្រសួង​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ទាំង​ពីរ​រូប​នេះ ដោយ​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​»​។​

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង បាន​ប្រាប់ មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល នៅ​ថ្ងៃ​ទី​១៩ សីហា​ថា ក្រសួង​ឲ្យ​ធ្លាក់នេះ​ដោយសារ បេក្ខជន ១ រូប បាន យក សំណៅ​ឯកសារ ចូល បន្ទប់ ប្រឡង និង បេក្ខជន ១​រូប ទៀត បាន យក ទូរ​សព្ទ ដៃ ចូល ក្នុង បន្ទប់ ប្រឡង​។​
​លោក​ថា “​ដូច្នេះ ក្រសួង​នឹង​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់ នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត វិន័យ ចំពោះ បេក្ខជន​ទាំងពីរ រូបនេះ ដោយ កំណត់ ឱ្យ ធ្លាក់ ជា ស្វ័យ ប្រវត្តិ​”​។​

​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​៤៣​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួលបាន​ការសង្គ្រោះ​បឋម​។ មានតែ​បេក្ខជន​០១​រូប​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​អាច​បន្ត​ការ​ប្រឡង​បាន​។​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា សិស្ស​ដល់​ទៅ​ជាង ១៦០០​នាក់ បាន​បោះបង់​ចោល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃនេះ ។​សម្រាប់​ការប្រឡង នៅ​ថ្ងៃ​ទី​១ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ឲ្យ​បេក្ខជន​២​នាក់ ធ្លាក់​ដោយ ស្វ័យប្រវត្តិ​។

​អ្នកស្រី ឈិត ចំរើន កំពុង់​ឈរ​ចាំ​កូន​ក្រោម​ដើមឆ័​ត្រ​មុខរបង​វិទ្យាល័យ​ទួលទំពូង​ប្រាប់​វិទ្យុ​ស្ត្រី​ថា អ្នកស្រី​បាន​ជូន​កូន​មក​ប្រឡង​បាក់​ឌុប ហើយ​ចាំ​ទទួល​កូន​ទៅ​រក​កន្លែង​ញុំ​ាំ​អាហារ​។ អ្នកស្រី​ប្រាប់ថា អ្នកស្រី​មាន​អារម្មណ៍​ភ័យ​ផង អរ​ផង ព្រោះ​ទើប​ជា​លើក​ទី​១ ដែល​ជូន​កូន​មក​ប្រឡង​។ តែ​យ៉ាងណា​អ្នកស្រី​ជឿជាក់​លើ​សមត្ថភាព​របស់​កូន​ថា​នឹង​អាច​ប្រឡង​ជាប់ បើទោះបីជា​មាន​ករ​រឹតបណ្តឹង​ការប្រឡង​យ៉ាងណាក្តី​។​

​លោករ​ស់សុ​វាចា​ឲ្យដឹងថា នៅ ថ្ងៃ ទី ១ នេះ បេក្ខជន​អវត្តមាន សរុប​ចំនួន​១៧៤៥​នាក់ (១.៤៩%) ស្រី ៦៧៨ នាក់​។ ក្នុងនោះ​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន ចំនួន ៤៣​ករណី ប៉ុន្តែ អាច ដំណើរការ ប្រឡង បន្ត ទៀត បាន បន្ទាប់​ពី​ទទួលបាន​ការសង្គ្រោះ​បឋម​។​

​សម្រាប់​ការប្រឡង​បាក់​ឌុប​ថ្ងៃ​ដំបូង​នេះ មាន​ការប្រឡង​៤​មុខវិជ្ជា​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម និង​និង​ថ្នាក់​វិទ្យាសាស្ត្រ​រួមមាន​៖
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ ម៉ោង​ទី​១ មុខវិជ្ជា​៖ ផែនដី និង​បរិស្ថានវិទ្យា និង ម៉ោង​ទី​២ មុខវិជ្ជា​៖ ប្រវត្តិ​។​
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​៖ ម៉ោង​ទី​២ មុខវិជ្ជា​៖ ប្រវត្តិវិទ្យា និង ម៉ោង​ទី​២ មុខវិជ្ជា​៖ ជីវវិទ្យា​។
* ពេល​រសៀល ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ ម៉ោង​ទី​១ មុខវិជ្ជា​៖ ភូមិវិទ្យា និង​ម៉ោង​ទី​២ មុខវិជ្ជា​៖ ភាសាបរទេស​។
* ពេល​រសៀល ថ្នាក់​វិទ្យាសាស្ត្រ​៖ ម៉ោង​ទី​១​មុខវិជ្ជា​៖ គីមីវិទ្យា និង​ម៉ោង​ទី​២ មុខវិជ្ជា​៖ ភាសាបរទេស​។​

​ដោយឡែក​សម្រាប់​ការប្រឡង​នៅ​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩​ស្អែក​នេះ​រួមមាន​៖
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ ម៉ោង​ទី​១ មុខវិជ្ជា​៖ គណិតវិទ្យា និង ម៉ោង​ទី​២ មុខវិជ្ជា​៖ សីលធម៌ ពលរដ្ឋ​វិជ្ជា​។​
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​៖ ម៉ោង​ទី​២ មុខវិជ្ជា​៖ អក្សរសាស្ត្រ​ខ្មែរ និង ម៉ោង​ទី​២ មុខវិជ្ជា​៖ រូបវិទ្យា​។
* ពេល​រសៀល ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ មុខវិជ្ជា​៖ អក្សរសាស្ត្រ​ខ្មែរ​។
* ពេល​រៀសល ថ្នាក់​វិទ្យាសាស្ត្រ​៖ មុខវិជ្ជា គណិតវិទ្យា​។​

Filed in: ព័ត៌មានជាតិ