សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​

ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​

កំពង់ធំ ៖ ជនសង្ស័យ​៣​នាក់​ដែល​ជាប់​ពាក់​ពន្ធ័​រឿង​ឃុបឃឹត​លួច​ក្របី​ប្រជាជន​កាលពី​ឆ្នាំ​២០១៨​សម្រួល​តែ​ជាមួយ​ម្ចាស់​ក្របី​មិន​សម្រួល​ជាមួយ​តុល​ការ​គេចខ្លួន​បាន​១​ឆ្នាំ​ពេល​មក​វិញ​ចូល​ដោះស្រាយ​ត្រូវ​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​និង​ជា ចៅក្រម តុលាការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​បញ្ជា​ឲ្យ​ចាប់​ឃុំ​កាលពីវេលា​ម៉ោង ១០.២០​នាទី ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ ២០១៩ នៅ​គុក​ខេត្ត​។

​ជនសង្ស័យ​ទាំង​៣​នាក់ បាន​រត់គេចខ្លួន​អស់​រយះពេល​១​ឆ្នាំ ទើបតែ​ឃាត់ខ្លួន​បាន ទី​១​ឈ្មោះ មាស នាង ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ទី​២ ឈ្មោះ នុត សុធា ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ ទី ៣ ឈ្មោះ មឿន ផល្លី ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ លក់​សាច់គោ ក្របី និង​កាប់​គោ​ក្របី រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។​

​មន្ត្រី​តុលាការខេត្ត​កំពង់ធំ​បាន​ឲ្យ​កាសែតដឹងថា តុលាការខេត្ត​កំពង់ធំ មិន​បាន​គិត​រឿង​លុយ​នោះ​ទេ សំខាន់​គឺ​បាន​ផ្តោត​លើ​ភាព​យុត្ត​ធម៌​ជូន​ជនរងគ្រោះ ?​។ ជនសង្ស័យ បាន​សារភាព​ថា​លោក​មេធាវី​គឹម​សុជាតិ​បាន​ទារលុយ​ពី​ពួកគេ​ទាំង​៣​នាក់​សរុប​៧០០០​ដុល្លា ដើម្បី​រត់​ការដោះលែង​។ ក្នុងនោះ​មាន​ថ្លៃ​សេវា​មេធាវី ៣០០០​ដុល្លា និង​ថ្លៃ​បញ្ចប់រឿង​នៅ​តុលាការ​៤០០០​ដុល្លារ​អាមេរិក​។​តែ មេធាវី​ព្យាយាម​យក​លុយ​ឲ្យ​តុលាការ ត្រូវបាន​តុលាការ​បដិសេធ ហើយ​ចាប់​វាយខ្នោះ​តែម្តង​!​។​មេធាវី​អី​អី​អន់​ចាញ់ល្បិច​តុលាកា​រចឹង​?​។​អ្នក​ដឹង​រឿង​ថា​ប្រហែល​តិចពេក​។​

​សូមបញ្ជាក់​ថា ជនជាប់សង្ស័យ​ជា​ចោរ​៣​នាក់​ត្រុវបាន​សមត្តកិច្ច​ឲ្យដឹងថា​បាន​ធ្វើ​សកម្ម​ភាព​ឃុបឃិត​គ្នា លួច​ក្របី រួច​យកមក​ព្រលះ​សាច់​លក់ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ ស្បែក​ស្នែង និង​ភស្តុតាង​ជាច្រើន​ទៀត ដែល​ឈានទៅដល់​ការ ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ​៣​នាក់ ពីបទ​លួច​ក្របី កាលពី​ឆ្នាំ​២០១៨​។​

​ការពិត​ជនរងគ្រោះ និង​ជនសង្ស័យ បាន​ព្រមព្រៀង​សងលុយ ១៥​លាន​រៀល​ដើម្បី​បញ្ចប់រឿង​ហើយ តែ​ជនសង្ស័យ ពុំ​បាន​អនុវត្ត​ច្បាប់ បញ្ចប់រឿង​នៅ​តុលាការ ថែម​ទាំង​គេចវេស​អស់​រយះពេល​មួយឆ្នាំ​។ ពេល​មក​ស្រុក​វិញ​ដើម្បី​រស់​នៅ​ជាមួយ​ក្រុម​គ្រួសា​រអាង​មេធាវី​ក៏​ជាប់ចឹង​ទៅ​។​តែ​គេ​ជឿ​ង​ថា​មិនយូ​ទេ​បើ​មាន​លុយ​គេ​អាច​រក​វិធី​ដោះស្រាយ​បាន​ព្រោះ​បាន​សង​សំណង​រដ្ឋប្បវេណីយ៍​ហើយ​នៅ​តែ​តុលាការ​តើ​!​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃ​ទី​១៨ សីហា​ឆ្នាំ ២០១៨ លោក ហ៊​ន​សុផល ភេទ​ប្រុស អាយុ ៤២ ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ឆេង សុខន អាយុ ៤២ ឆ្នាំ បាន​បាត់​ក្របី​ចំនួន​៣​ក្បាល ដោយសារ​ចោរ​លួច​ក្របី នៅ​ភូមិ​គោក​ងួន ឃុំ ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​ក្រុមចោរ បានធ្វើ​សកម្មភាព​លួច​ក្របី ហើយក៏​បាន​ព្រលះ​យក​សាច់​លក់​នៅ​តាម​ផ្ទះ​។​

​ក្រោយ​មក​កម្លាំង​នគរបាល​ស្រុក បាន​ចេញ​អន្តរាគមន៍ ស្រាវជ្រាវ និង​នាំគ្នា​តាមដាន​គន្លង​ជើង​ក្របី ដែលចោរ​ដឹក​ចេញពីផ្ទះ បាន​តាម​រក​ឃើញ​គេ​ដឹក​ចូលទៅ​ក្នុង​ផ្ទះ ឈ្មោះ​នុត សុធា ភេទ​ប្រុស​អាយុ ៤៣ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​មឿន ផល្លី អាយុ ៣៨ ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ដែល​ជា​កន្លែង​លួច​ធ្វើ​អាជីវកម្ម (​អត្តឃាត​គោក្របី​) ក៏​បាន​សុំ​ការអនុញ្ញាត ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ធ្វើការ​ឆែកឆេរ រកឃើញ​វត្ថុតាង​ស្បែក​ក្របី​ចំនួន ៣ សាច់​ក្របី​ដាក់​ក្នុង​បាវ​ជាច្រើន​និង​គ្រឿង​ក្នុង​ដាក់​ក្នុង​ធុង​ក្លាស្សេ និង​ខ្សែ​ចង​ក្របី គឺ​ពិត​ជា​វត្ថុតាង​ដែល​ម្ចាស់​ក្របី ស្គាល់​ថា ជា​សត្វពាហនៈ របស់​ខ្លួន​ពិតប្រាកដ​មែន ជាពិសេស​ស្បែក​និង​ចំណង​ក្របី ៕

 

Filed in: ព័ត៌មានជាតិ