សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!

ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!

ឧត្តរមានជ័យ ៖ សង្ឃ​ជា​ចៅអធិការ​វត្ត​មួយអង្គ​ត្រូវបាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ធ្វើ​ការឃាត់ខ្លួន​នា​រសៀល​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៩​ពាក់ព័ន្ធ​ថា បានសម្លាប់​អ្នករត់​ម៉ូតូឌុប មូលហេតុ​ខឹង​ជនរងគ្រោះ​ទារប្រាក់​ជំពាក់​ចំនួន​៤ ៥០០​ដុល្លារ​អាមេរិក និង​ដឹង​រឿង​ព្រះចៅអធិការ​វត្ត​អង្គ​នោះ​មាន​ស្រី​ញី​។

​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី បាន​ប្រាប់​សា​រពត៍​មាន​ឲ្យដឹងថា ថា​ករណី​ឃាតកម្ម​នេះ បាន​កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១៤ ខែសីហា​មក​ម្លេះ ប៉ុន្ដែ​ទើប ក ម្លាំង​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​បាន និង​ឈាន​ទៅដល់​ឃាត់ខ្លួន​ជនដៃដល់ ដែល​ជា​ព្រះសង្ឃ​នាម ឆាយ ឡុង ព្រះជន្ម​២៧​វស្សា តែម្តង​។​

​មូលហេតុ​ដែល​នាំឲ្យ​មាន​អំពើ​ឃាតកម្ម​នេះ គឺ​បណ្ដាលមកពី​ព្រះសង្ឃ ខឹង​ជនរងគ្រោះ​ដែលជា​អ្នករត់​ម៉ូតូឌុប​ដឹងថា​ខ្លួន​លួច​មាន​ស្រី​ស្នេហ៍ ដែល​ជា​ទង្វើ​ខុស​នឹង​វិន័យ​របស់​សង្ឃ​។ ហេតុផល​មួយទៀត គឺ​ព្រះសង្ឃ​ឃាតក ក៏​បាន​ខ្ចី​លុយ​ជន​រងគ្រោះ​ជាង​៤០០០​ដុល្លារ ប៉ុន្ដែ​គ្មាន​លុយ​សង​ផងដែរ​។​
​បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ គឺ​កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល បាន​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ថា គាត់​បាន​បាត់​ប្តី​របស់​គាត់​ចេញ​ទៅ​រត់​ម៉ូតូឌុប មិនឃើញ​ត្រឡប់​មក​វិញ​។​

​លុះ​នៅ​ព្រឹក​ថ្ងៃ​១៥ ខែ​សីហា បាន​រកឃើញ​ម៉ូតូ​របស់​ជន​គ្រោះ និង​សម្លៀក​បំពាក់​របស់​ជន​រងគ្រោះ ត្រូវបាន​គេ​យក​ទៅ​បោះចោល​នៅ​ស្ពាន​ខាង លិច​ទីរួមស្រុក​អន្លង់វែង តាម​បណ្តោយ​ផ្លូវ​ហាយវេ​ក្នុង​កំពត​ព្រៃ ម៉ូតូ​មាន​ប្រឡាក់​ទៅដោយ​ឈាម ។​ក្រោយ​មក​កម្លាំង​ជំនាញ បាន​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូតមក​ដល់​រសៀល​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ ចំនួន​២​នាក់ ដោយ​ម្នាក់​ជា​ព្រះសង្ឃ​ជា​ចៅអធិការ​វត្ត និង​ម្នាក់​ទៀត​ជា​ប្អូន​បង្កើត​របស់​ព្រះសង្ឃ​។​
​ជនសង្ស័យ ជា​សង្ឃ​ព្រះនាម ឆាយ ឡុង ព្រះជន្ម​២៧​វស្សា បាន​សារភាព​ថា លោក​ពិតជា​បាន​វាយ​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ដាត់ ហា​ត់ ជា​អ្នករត់​ម៉ូតូឌុប​ស្លាប់​ពិតប្រាកដ​មែន វាយ​ដោ​ញញួ​ត្រង់​កញ្ចឹងក និង​បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុលបង្ហាញ​សាកសព​នៅក្នុង​ព្រៃ​។ ទោះជា​យ៉ាងណា​ជនសង្ស័យ​សារភាពថា លោក​ប្រព្រឹត្ត​តែ​អង្គឯង​ពុំ​ពាក់​ពន្ធ័​និង​ប្អូនលោ​ក​នោះ​ទេ​។​កម្លាំង​នគរបាល​ជំនាញ​បាន​សុំ​មន្ទីរ​ធម្មការ​និមន្ត​ព្រះ សង្ឃ​ធ្វើ​ពិធី​ផ្សឹក​តាមបែប​ពុទ្ធសាសនា​រួច​ធ្វើការ​ឃាត់ខ្លួន​តាម​នីតិ​វិធី​៕

Filed in: ព័ត៌មានជាតិ