សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទាល់តែ​ផ្ទុះ​ឆេះ​របួស​ប្រជាជន​និង​ភ្ញៀវ​ទើប​ដឹង​ថា​ស្ថានី​យ៍បញ្ចូល​ហ្គាស​រថយន្ត​នៅ​សៀមរាប​អត់​ច្បាប់​!

​ទាល់តែ​ផ្ទុះ​ឆេះ​របួស​ប្រជាជន​និង​ភ្ញៀវ​ទើប​ដឹង​ថា​ស្ថានី​យ៍បញ្ចូល​ហ្គាស​រថយន្ត​នៅ​សៀមរាប​អត់​ច្បាប់​!

ខេត្តសៀមរាប ៖ បែក​រឿង​ពុករលួយ​ក្នុង​ការបើក​ឲ្យ​សង់​ស្ថា​នី​បញ្ចូល​ហ្គាស​រថយន្ត​នៅតាម​ផ្លូវ​លោក​តាណឺយ ទល់មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុង​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ដែល​បាន​ផ្ទុះ​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩​បណ្តាលឲ្យ​មនុស្ស​ចំនួន​១៣​នាក់​រងរបួស​គឺ​គ្មាន​ច្បាប់​អនុញ្ញាត​។

​អ្នករងរបួស​ចំនួន​១៣​នាក់​នាក់ ស្រី​ចំនួន​០៣​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០៦ នាក់ ហើយ​ក្នុង​ចំ​ម​ណោម​អ្នករងរបួស​ចំនួន​១៣​នាក់​នេះ មាន​ជនជាតិ​បរទេស ចំនួន​០២​នាក់​។​ម្ចាស់​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មាន​ឈ្មោះ ឈុក ឈុនលី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ហ្គាស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក​ស្រុក​ពួក ខេត្តសៀមរាប ហើយ​បាន​ជួល​ផ្ទះ​កន្លែង​ហេតុ បើកហាង​បញ្ចូល​ហ្គាស​រថយន្ត​បាន​បិទ​សាប៊ូ​បាត់​ហើយ​។​

​តែ​អ្វី​ដែល​គួរឲ្យ​ហួសចិត្ត​គឺ​ក្រសួង​រ៉ែ​និង​ឋាម​ពល​នៅ​ថ្ងៃទី​១៥​សីហា​នេះ​ប្រកាស​ថា​ស្ថានីយ៍​នេះ​សង់​អត់​ច្បាប់​?​។ បើ​ចឹង​មែន​តើ​អ្នកណា​ទទួលខុសត្រូវ​រឿង​អស​ម​ត្តភាព​ឬ​ករណី​ឃុប​ឃឹត​គ្នា​ពុករលួយ​ឃុប​ឃឹត​គ្នា​អនុញ្ញាត​ឲ្យ​សាងសង់​ស្ថានីយ៍​បញ្ចូល​ហ្គាស​ដែល​ជា​សមត្តកិច្ច​ត្រួតពិនិត្យ​របស់​មន្ទីរ​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចឹង​?​។​ដើម្បី​អនុវត្តន៍​អភិក្រម​ទី​៥​របស់​នាយក​រដ្ឋមន្ត្រី​គេ​ត្រុវ​ស្រាវជ្រាវ​រក​មុខ​មន្ត្រី​ពុករលួយ​ដែល​យក​លុយ​ពី​ថៅកែ​ស្ថានីយ៍​បញ្ចូល​ហ្គាស​មួយ​នេះ​។​

​ករណីយ៍​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​ជួ​សម្របសម្រួល​បញ្ជូនទៅ​ព្យាបាល​របួស ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន រួច​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ចំនួន​០៧​នាក់​(​នគរបាល​ម្នាក់​) ក្នុងនោះ​ជនជាតិ​បរទេស​ចំនួន​ម្នាក់​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ និង​ជនបរទេស​ម្នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​, ចំនួន​០៤​នាក់​សំរាក​នៅ​ពេទ្យ​ឯកជន​ក្នុង​ខេត្ត និង​សុំ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​ម្នាក់ ៕

Filed in: ព័ត៌មានជាតិ