សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្តឹង​មេ​ពន្ធដា​ខណ្ឌទួលគោក​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រឿង​ស៊ីដាច់​និង​កាង​ក្រុមហ៊ុន​

ប្តឹង​មេ​ពន្ធដា​ខណ្ឌទួលគោក​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រឿង​ស៊ីដាច់​និង​កាង​ក្រុមហ៊ុន​

ភ្នំពេញ ៖ លោក យិន ចិន្តា​វុឌ្ឍ ប្រធាន​សាខា​ពន្ធដា​ខណ្ឌទួលគោក​ដែល​ជា​ស្ថាបន័​មួយ​សម្រាប់​រក​ចំណូល​ចូល​រដ្ឋ ត្រូវបាន ប្រជាពលរដ្ឋ​ប្តឹងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) អំពី ករណី កៀបសង្កត់ អាជីវករ និង​កូនចៅ យក​លុយ​ចូល​ហោប៉ៅ ផ្ទាល់ខ្លួន​។

​ប្រជាពលរដ្ឋ​ឈ្មោះ អ៊ុល ចាន់​រី និង​ឈ្មោះ ព្រំ ផល្លី បាន​រៀបរាប់​ក្នុង​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​១​សីហា ជូន​ឯកឧត្តម ឱម យិនទៀង​ទេសរដ្ឋមន្ត្រី​និង​ជា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ (ACU) ថា​៖ លោក យិន ចិន្តា​វុឌ្ឍ ប្រធាន​សាខា​ពន្ធដា​ខណ្ឌទួលគោក បាន​យក​តួនាទី របស់ខ្លួន ទៅ​កៀបសង្កត់ ជិះជាន់ កូនចៅ​ក្រោម​ឱវាទ និង​បង្ខំ​ឲ្យ​កូនចៅ ដើរ​កៀបសង្កត់​អាជីវករ​ក្នុង​ខណ្ឌ យក​លុយ​ឲ្យ​ខ្លួន​។​

​ពាក្យបណ្តឹង​បញ្ជាក់ថា​៖​ប្រសិនបើ មន្ត្រី​ណា រក​លុយ​បាន​តិច ត្រូវ​លោក យិន ចិន្តា​វុឌ្ឍ ស្តីបន្ទោស និង​គំរាម​ដក​ចោល ។​ចំណែក​ក្រុមហ៊ុន​ណា ដែល​លោក យិន ចិន្តា​វុឌ្ឍ កាង​ឲ្យ គឺ​លោក ហាម​មិនឲ្យ កូនចៅ​ទៅ​ក្បែរ​នោះ​ទេ បើ​ហ៊ាន​ទៅ​ក្បែរ គឺ​ត្រូវ​មាន​រឿង​ជាមួយ​លោក​។ ពាក្យបណ្តឹង​បាន រៀបរាប់ថា ចាប់តាំងពី​លោក យិន ចិន្តា​វុឌ្ឍ ចូលកាន់​តំណែង ជា​ប្រធាន​សាខា ពន្ធដា ខណ្ឌ​ទួលគោក មាន​មន្ត្រី​ល្អៗ ច្រើន​នាក់ បាន​ខ្ទាត​ចេញពី​តំណែង ព្រោះ​ពួកគេ មិនចេះ​អែបអប លោក​ប្រធាន​រូបនេះ​។​

​បច្ចុប្បន្ន លោក យិន ចិន្តា​វុឌ្ឍ បាន​ប្រើ​មន្ត្រី​ជំនិត​របស់​ខ្លួន​ឈ្មោះ ទេប កប ឲ្យ​ដើរ​ប្រមូល​លុយ​លុយ​ឲ្យ​ខ្លួន និង​ឲ្យឈ្មោះ ទេប កប នេះ ឈ​ឈ្មោះ កាន់កាប់​ដីធ្លី របស់​ខ្លួន​ទៀត​ផង ដើម្បី​បំភាន់​ភ្នែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ គូរ​រំលឹកថា កាលពី​អំឡុង​ឆ្នាំ​២០១២ នៅពេលដែល​លោក​នៅ​ជា ប្រធាន​សាខា​ពន្ធដា​ខណ្ឌចំការមន លោក យិន ចិន្តា​វុឌ្ឍ ធ្លាប់​ត្រូវបាន ពលរដ្ឋ ប្តឹង និង​រិះគន់​រឿង ភាពមិនប្រក្រតី ក្នុង​ការប្រមូល​ពន្ធ ពី​មធ្យោបាយ​ធ្វើដំណើរ និង​ពន្ធ​ផ្សេងៗ ទៀត ជាច្រើន​ករណី​។​

​ក្រោយពី បែកធ្លាយ​រឿង អាស្រូវ កិប​កេង និង​កៀប​រាស្ត្រ​ស៊ី នៅ​ខណ្ឌ​ចំការមន លោក យិន ចិន្តា​វុឌ្ឍ ត្រូវបាន​ផ្តាល់ប្តូរ ឲ្យទៅ​ធ្វើ​ជា​ប្រធាន​សាខា​ពន្ធដា ខណ្ឌ​ទួលគោក​វិញ​។ នៅ​ពេល​មកដល់ ខណ្ឌ​ទួលគោក លោក យិន ចិន្តា​វុឌ្ឍ នៅតែ​មាន​បញ្ហា ស្រដៀង​គ្នា នឹង​កន្លែងចាស់​ដែរ រហូត​ពលរដ្ឋ​ទ្រាំលែងបាន សម្រេច​ដាក់​ពាក្យ​ប្តឹង ទៅ​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ និង​ថ្នាក់ដឹកនាំ​ឲ្យជួយ ពិនិត្យមើល​ការងារ​របស់​លោក យិន ចិន្តា​វុឌ្ឍ​។​

​មកដល់ពេលនេះ​១​ឆ្នាំ​ហើយ​តែ​គេ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចំពោះ​ពាក្យបណ្តឹង​នោះ​នៅឡើយ​បើ​ទោះបីជា​លោក​ទេស​រដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​ខណ្ឌ័​ទួលគោក​ក៏​ដោយ​?​។​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ការចោទប្រកាន់​នេះ​ពី​លោក យិន ចិន្តា​វុឌ្ឍ ប្រធាន​សាខា​ពន្ធដា​ខណ្ឌទួលគោក​បាន​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ