សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជំទាវ កែវ ម៉ាលី​សមាជិក​ព្រឹទ្ធសភា ក្សយ័ធន ត្រូវ​តុលាការ​ប្រកាស​លក់​ឡាយ​ឡុង​ទ្រព្យសម្បត្តិ​យក​លុយ​សង​បំណុល​ធនា​គារ​

ជំទាវ កែវ ម៉ាលី​សមាជិក​ព្រឹទ្ធសភា ក្សយ័ធន ត្រូវ​តុលាការ​ប្រកាស​លក់​ឡាយ​ឡុង​ទ្រព្យសម្បត្តិ​យក​លុយ​សង​បំណុល​ធនា​គារ​

ភ្នំពេញ ៖ លោក ឡា កូយ ក្រឡាបញ្ជី​តុលាការ​អនុវត្ត នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ ខែ​សីហា កន្លងទៅ បាន​ចេញ​លិខិតស្តី​មួយ​លេខ ២៧ “​ព​”​ល​ក្រ ផ្សាយ​ជា​សាធារណៈ អំពី​ការ​លក់​ឡាយឡុង នូវ​ដី និង​អគារ ចំនួន ២៦ កន្លែង​របស់ លោកជំទាវ កែវ ម៉ាលី ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​អគារ វិមាន​ចរណៃ​និង​ជា​សមាជិក​ព្រឹទ្ធសភា និង​លោកស្រី កែវ ស៊ុយ​ឆេង ដែល​ជា​សាច់ញាតិ​ដើម្បី​សងបំណុល​ធនាគារ​។

​ការអនុវត្ត​លក់​ឡាយ​ឡុង​លើ​អចលនវត្ថុ​របស់​ក្រុមហ៊ុន លេន ប្រផឺ​ធឺ អេល​ធី​ឌី ដែល​ជា​កម្មសិទ្ធិ​របស់​លោកជំទាវ កែវ ម៉ាលី និង​លោកស្រី កែវ ស៊ុយ​ឆេង នេះ​ធ្វើឡើង​តាម​ដីកា​សម្រេច​លេខ ១៨ “​ព​”​រ​វ ចុះ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៩​។ លិខិត​ដដែល​នេះ បានបញ្ជាក់​ថា កាលបរិច្ឆេទ​នៃ​ការលក់​ឡាយឡុង​នឹង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ ខាងមុខ តម្លៃ​លក់​អប្បបរមា ៧,២៤២, ៨៥៤,២០ ដុល្លារ​។ ចំពោះ​ការទទួល​ពាក្យ​ដេញថ្លៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៩​។​

​ប្រភព​ពី​មន្ត្រី​តុល​ការ បាន​បង្ហើប​ថា​ការដែល​តុលាការ​សម្រេច​លក់​ឡាយ​ឡុង​អចលនវត្ថុ​របស់​ក្រុមហ៊ុន លោកជំទាវ កែវ ម៉ាលី និង​លោកស្រី កែវ ស៊ុយ​ឆេង គឺ​ដើម្បី​យក​ប្រាក់​ទៅ​សង​ដើមបណ្តឹង​ដែល​ជា​តំណាងឲ្យ ធនាគារ វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា BIDC៕

Filed in: ព័ត៌មានជាតិ