សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧកញ៉ា​គង់​ក្រឹង​និង​ក្មួយ​ប្រសារ​ប្រុស​ត្រូវ​ឃាត់ខ្លួន​ពាក់​ពន្ធ័​បទល្មើស​ព្រៃឈើ​!

ឧកញ៉ា​គង់​ក្រឹង​និង​ក្មួយ​ប្រសារ​ប្រុស​ត្រូវ​ឃាត់ខ្លួន​ពាក់​ពន្ធ័​បទល្មើស​ព្រៃឈើ​!

ក្រចេះ ៖ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៩​នេះ បានសម្រេច​ឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និង​កូនប្រសា​របស់​គាត់​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រៃ នៅក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​បន្ទាប់ពី​បាន​ចូលខ្លួន​បំភ្លឺ​តាម​ការកោះហៅ​។​

​ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា​៖ «​ខណៈ​នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ និង​មាន​ការសម្របសម្រួល​ពី​អយ្យការ កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ធ្វើ​ការឃាត់ខ្លួន​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ចំនួន​២​រូប ក្នុងនោះ​មាន ជនសង្ស័យ ឧកញ៉ា គង់ គ្រឹង និង​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត​»​។​

​លោក​អេង​ហ៊ី​អះអាងថា យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​នៃ​ការស៊ើបអង្កេត មន្ត្រីនគរបាល​យុត្តិធម៌ អាច​ឃាត់ខ្លួន​បុគ្គល​ដែល​សង្ស័យ​ថា បាន​ចូលរួម​ក្នុង​បទល្មើស​។​

​ឧកញ៉ា គង់ គ្រឹង មាន​ទីលំនៅ​ភូមិ​ដី​ច្រាប​ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ជា​ម្ចាស់​រោង​សិប្បកម្ម ម៉ាត់​ណា​ស៊ា​ត​ដែល​ជា​មេ​រង​វរៈ​យោធា​ការពារ​ព្រុំ​ដែល​លេខ​២០៤​និង​ជា​ឈ្មួញ​ឈើ​នាំចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ល្បី​ឈ្មោះ​ម្នាក់​ដែរ​នោះ​គឺជា​ឧកញ៉ា​ទី​២​ដែល​ត្រូវ​ឃាត់ខ្លួន​បន្ទាប់ពី​ឧកញ៉ា​សឹង​សំអុល​ដែល​ជា​មន្ត្រី​ប៉េអឹម​ខេត្ត​មណ្ឌល​គី​រី​និង​ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​ជាង​១០​ប្លាយ​ឆ្នាំ​មកហើយ ៕

Filed in: ព័ត៌មានជាតិ