សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ត្រឹម​ជា​ថៅកែ​កាស៊ីណូ​ម៉េច​ថ្លើមធំ​ពាសមេឃ​ហ៊ាន​លួច​ត​បណ្តាញ​កាប្លិ៍​អុប​ទិក​ឆ្លងដែន​ខុសច្បាប់​ពី​ថៃ មក​កម្ពុជា​?!

ត្រឹម​ជា​ថៅកែ​កាស៊ីណូ​ម៉េច​ថ្លើមធំ​ពាសមេឃ​ហ៊ាន​លួច​ត​បណ្តាញ​កាប្លិ៍​អុប​ទិក​ឆ្លងដែន​ខុសច្បាប់​ពី​ថៃ មក​កម្ពុជា​?!

បន្ទាយមានជ័យ​៖ ប្រព័ន្ធ​បណ្ដាញ​ខ្សែ​កាប្លិ៍​មួយកន្លែង​ត្រូវបាន​គេ​លួចត​ភ្ជាប់​ពី​ស្រុក​សៀម​ចូល​ស្រុក​ខ្មែរ​នៅត្រង់​អូរ​ព្រំដែន​កម្ពុជា​ថៃ ជាប់​និង​កាស៊ីណូ​ផា​រេ​មិក​(​អត់​តិត​ផ្កាយ​)​ស្ថិតក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​ដោយ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១ របស់​លោក​វរៈសេនីយ៍​សូ​ចាន់​រី​មេ​វរៈ​ដុះ​ស្លែ​នៅក្នុង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ខ្សែ​កាប្លិ៍​អុប​ទិក​ខាងលើ​នេះ​គឺ​ខាង​ភាគី​ថៃ ឃុបឃិត​គ្នា​លួច​ត​នៅ​ពេលយប់​តាំ​ពី​ថ្ងៃ​ទី​១៥​ខែ​ឧសភា​ឆ្នាំ​២០១៨​មក​ម្លេះ ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ណា​បាន​ដឹង​ឬ​អើពើរ​នោះទេ​(​ដែល​គេ​ជឿ​ថា​ទាល់តែ​មាន​ការឃុបឃឹត​គ្នា​ទើប​ធ្វើ​បាន​) ។ រហូត​នៅ​ដើម​ខែ​សីហា​២០១៩​នេះ​ប្រហែល​ខាង​ភាគី​ថៃ​គេ​រករឿង​ទើប​ឃើញ​មាន​ខាង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​នៅនឹងកន្លែង​តែ​ម្តង​ទើប​បែក​ការណ៍​ថា​ជា​សកម្មភាព​លួច​ត​ភ្ជាប់​ដោយ​ខុសច្បាប់​!​។​

​ប្រការ​ដែល​ហួសចិត្ត​គែ មេ​កងសន្តិសុខ​កាស៊ីណូ ខា​ឡា​ស៊ី​ដែល​ពាក់​ដល់​ទៅ​ផ្កាយ​ពីរ​យោធា​ឈ្មោះ​ទៀ ចាង បានឲ្យដឹងថា លោក​មិន​បានដឹង​រឿង​នោះ​ជាក់លាក់​ទេ​ព្រោះ ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ ឈ្មោះ លី​បាក់ ឡេង ហៅ​សំ​បួន ចែក​តំបន់​គ្រប់គ្រង ដាច់​ដោយឡែក​សម្រាប់​លោក​?​។ មេ​កងសន្តិសុខ​កាស៊ីណូ​ដដែល​បាន​បញ្ជាក់ថា បើ​លោក​ដឹង​រឿង​នោះ​លោក​មិនឲ្យ​មាន​ការងារ​ខុស​ច្បាប់​បែបនេះ​កើតមាន​ទេ ព្រោះ​ប្រពន្ធ័​សេវា អិន​ធឺ​ណិ​តខាង​កម្ពុជា​យើង​ម៉ាគ​គោក​ហើយ​មាន​តម្លៃ​ថោក​ទៀត​ផង​!(​ស៊ិក​) ។​

​ពាក់ព័ន្ធ​និង​ករណី​ខ្សែភ្លើង​កប់​ជ្រៅ​ក្នុង​ដី​ឆ្លងដែន​ពី​ថៃ មក​កម្ពុជា​នេះ លោក វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយក​ប៉ុស្តិ៍​បឹង​សាគូ​កូនចៅ​លោក​សូ​ចាន់​រី​មេ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បានឲ្យ​ដឹង​មកថា​៖ លោក​មិន​បានដឹងថា​ជា​ខ្សែ​កាប្លិ៍​អ្វី​នោះទេ ព្រោះ​នៅ​ទីនោះ​មាន​ផ្ទះ​១​ខ្នង​ជា​ដី​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​។ លោក​ថា ក្រែង​ជា​ខ្សែ​ទុយ​យោ​ម៉ាស៊ីនត្រជាក់​ទេ​។ អ្វី​ដែល​លោក​បាន​ដឹង​នោះ​ដោយសារ ស្នងការរង​បញ្ជារ​ឲ្យ​លោក​ការពារ​ទីតាំង​នោះ​ឲ្យ​រក្សាបាន​នូវ​រូបភាព​ដើម រងចាំ​មន្ត្រី​ជំនាញ​មក​ពិនិត្យ​ជាក់ស្តែង ។​

​ចំណែក លោក ចៅ វិត ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ទូរគមនាគមន៍ ខេត្ត​បន្ទាយមានជ័យ ដែល​គេ​ជឿ​ថា​អាច​បាន​ប្រយោជន៍​ពី​បទល្មើស​លួច​ត​បណ្តាញ​កាប្ល​អុប​ទិក​ពី​ស្រុក​សៀម​ចូលមក​ខ្មែរ មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ព្រោះ ទូរស័ព្ទ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក​? ។​
​ប្រភព​ខាងក្រៅ​ចោទថា​៖ ករណី​ខាងលើ​នេះ មាន​មន្ត្រី​ជំនាញ​ខ្លះ​បាន​សើម​មាត់​សើ​មក ជា​យូរ​មក​ហើយ​មិនមែន​មិន​ដឹង​នោះទេ​។​ព្រោះ​បើ​មិនដឹង​ធ្វើ​សមត្តកិច្ច​ការពារ​អធិប្បតេយ្យ​ជាតិ​និង​គ្រប់គ្រង​ស្រុក​ម៉េច​កើត​? ពួកគេ​ព្យាយាម​ជួយ​លាក់បាំង​គ្នា ឆ្លើយថា មិនដឹង​រៀងៗ​ខ្លួន ដើម្បី​ដោះ​បន្ទុក​ពី​ការអនុវត្តន៍​អភិក្រម​ទី​៥​របស់​នាយ​យក​រដ្ឋមន្ត្រី​រឿង​កាត់​សាច​ស្អុយ​យកតែ​ព្រះ​អាយូស​តែប៉ុណ្ណោះ ។​

​សូមបញ្ជាក់ថា​នៅក្នុង​បរិ​វេញ​កាស៊ីណី​ផារិ​មិកមាន​អគារ​សាខា​ជាច្រើនបើក​ជា​បន​ល្បែង​អន​ឡា​ញ ដែល​គេ​ជឿ​ថា​ម្ចាស់​កាស៊ីណូ​នេះ​ត្រូវតែ​ទទួល​ការដាក់ទោស​ឬ​ផាកពិន័យ​តាម​ច្បាប់​ដូច​ការចាប់​ជនជាតិ​ចិន​ដែល​លួច​ត​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​ចាប់​ជម្រឹត​ចឹងដែរ ៕ (​សហការី​)

Filed in: ព័ត៌មានជាតិ