សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​អះ​ម៉ាត់​យ៉ះ​យ៉ា​ត្រូវ​ចាប់​ដាក់គុក​ពេល​ចូល​ស្តាប់​សវនាការ​

​លោក​អះ​ម៉ាត់​យ៉ះ​យ៉ា​ត្រូវ​ចាប់​ដាក់គុក​ពេល​ចូល​ស្តាប់​សវនាការ​

​ភ្នំពេញ ៖ លោក អះ​ម៉ាត់ យះ​យ៉ា អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ដែល​ជា​គូសត្រូវ​លោក​ឧកញ៉ា​ឧស្ម្មន័​ហាសាន់​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពីសេស​
​ត្រូវបាន​នគរបាល​ចាប់​គ្រៀក​ដាក់​ឡាន យក​ទៅ​ដាក់គុក​ភ្លាមៗ​នា​វេលា​ថ្ងៃត្រង់​ទី​១៣ ខែ​សីហា ពេល ចូលរួម​ស្តាប់​សវនាការ​ចំពោះ​ក្មួយ​របស់​គាត់​។​

​លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក អះ​ម៉ាត់ យ៉ះ​យ៉ា អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​និង​ក្មួយប្រុស​ឈ្មោះ អ៊ី​ស្មា​អែល​ពិន ឧស្មាន ដាក់​ពន្ធនាគារ​ម្នាក់​១៥​ឆ្នាំ ពី​បទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ការ​ឆ្លងដែន តាម​មាត្រា​១១ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១៧ ។​

​លោក អះ​ម៉ាត់ យ៉ះ​យ៉ា និង ក្មួយប្រុស ត្រូវបាន​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ស្ត្រី​ដោយ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៧ តើ​បាន​វិល​មក​ស្រុក​វិញ ។ ជនរងគ្រោះ​ត្រូវបាន​គេ​បង្ខាំង​ឲ្យធ្វើ​ការ​គ្មាន​ប្រាក់ខែ​។ កន្លងមក លោក អះ​ម៉ាត់ យ៉ះ​យ៉ា បដិសេធ​ថា​នោះ​គឺជា​រឿង​ដែល​គេ​ប្រឌិត​ឡើង​ដើម្បី​ចាប់ខ្លួន​លោក​ប៉ុណ្ណោះ​! ៕

Filed in: ព័ត៌មានជាតិ