សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចំនួន​២៥ ក្នុង​ខេត្ត​ប៉ៃលិន ទ​ទូល​ពួជ​ពោត និង​ពួជស្រួវ​ពី​មន្ទីរ កសិកម្ម​ខេត្ត​

​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចំនួន​២៥ ក្នុង​ខេត្ត​ប៉ៃលិន ទ​ទូល​ពួជ​ពោត និង​ពួជស្រួវ​ពី​មន្ទីរ កសិកម្ម​ខេត្ត​

​ខេត្ត​ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០១៦ មន្ទីរ​កសិកម្ម​ខេត្ត បាន​ចែក​ពូជ​ពោត​CP ចំនួន​៣៨០ កា​រ៉ុង និង​ពូជស្រួវ​ចំនួន​១០០០​គឺ​ឡូ​ក្រាម ដល់​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ចំនួន​២៥ ដើម្បី​យក​ទៅ​ចែក​ដល់​កសិករ​ដែល​ទ​ទួល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ។​

​ពិធី​ចែក​ពូជ​ពោត និង​ពូជស្រួវ ដល់​សហគម​ន៏​នេះ ស្ថិតក្រោម​អធិបតីភាព លោក អៀង វុ​ធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ,​លោក ឡូ លុយ អភិបាលរង​ក្រុង​ប៉ៃលិន ,​អភិបាលរង​ស្រុក​សាលា​ក្រៅ ព្រមទាំង​តំណាង​សហគម​ន៏ លោក​មេភូមិ ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ នៅ​ដើម​រដូវវស្សា​ឆ្នាំ​២០១៦ នេះ កសិករ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​ពួកគាត់​ធ្វើការ​ដាំ​ដំណាំ​ពោត​ក្រហម នៅ​ចន្លោះ​ខែ​ឧសភា និង​ខែមិថុនា បាន​ទ​ទូល​រង​ដោយ​គ្រោះរាំងស្ងួត​នៅតាម​តំបន​មួយចំនួន ធ្វើឲ្យ​ខូចខាត​ដំណាំពោត​ក្រហម​ចំនួន​៣០៩​ហិកតា គិត​ជា​ថវិកា​ដែល​បាន​ចំណាយ​ទៅលើ​ផលិតកម្ម​គឺ​ចំនួន​៤៦៣៥០ ដុល្លា​អា​មេ​រិច ។​

​លោក​បន្ត​ឲ្យដឹងថា​៖ ដោយ​ទទួល​សំណើរ​ពី​សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម និង​ដើម្បី​ជួយ​ដល់​កសិករ​ឲ្យបាន​ទាន់ ពេលវេលា មន្ទីរ​កសិកម្ម​ខេត្ត បាន​ទិញ​ពូជ​ពោត​ពី​ក្រុមហ៊ុន ស៊ី​ភី ចំនួន​៣៨០​កា​រ៉ុង និង​ពូជស្រូវ​ចំនួន​១០០០​គីឡូក្រាម យក​ទៅ​ចែកជូន​ដល់​កសិករ​ដែល​ជា​សមាជិកសហគមន៍ រងគ្រោះ​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ ។​លោក​បាន​បញ្ជាក់ថា​៖ ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​កសិកម្ម​ចំនួន​៥៧៥០០​ហិកតា ក្នុង​នោះ​ដី​សម្រាប់​ធ្វើ​ចំការ​ចំនួន ៤៧៥០០​ហិកតា ,​ចំណែក​ដីស្រែ​ចំនួន ១០០០០​ហិកតា ហើយ​នៅ​ឆ្នាំ​២០១៦​នេះ កសិករ​ដាំ​ដុះ​ដំណាំ​ពោត​ក្រហម ចំនួន​១៩៨៥​ហិកតា ,​ដំណាំ​ដំឡូង​មី ចំនួន ៥៩០៧​ហិកតា ព្រមទាំង​ធ្វើ​ស្រែ​វស្សា ចំនួន​៥៤០០​ហិកតា​ផងដែរ ។​

​លោក អៀង វុ​ធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​វិស័យ​កសិកម្ម ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដើម្បី​ស្តារ​ខឿន​សេដ្ឋកិច្ច​ជាតិ ឲ្យបាន​រីកចំរើន ព្រោះ​ថា​កម្ពុជា ជា​ប្រទេស​ដែល​មាន​សក្តានុពល លើ​ផ្នែក​កសិកម្ម ដោយ​ប្រជាពលរដ្ឋ​ជាង​៨០% ជា​កសិករ​ប្រកប​របរ​កសិកម្ម ដូចនេះ​ការឧបត្ថម្ភ​ពូជ​ពោត និង​ពូជស្រួ​វដល់​កសិករ​នាពេល​នេះ  គឺជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​កសិករ  ក្នុង​ការបង្កបង្កើត​ផល​ឲ្យទាន់​រដូវ​កាល ។ លោក បាន​សំណូមពរ​ដល់​កសិករ​ទាំងអស់ ត្រួវ​យក​ពូជ​ពោត និង​ពូជស្រូវ​ទាំងនេះ ទៅ​ដាំ​ដុះ​តាម​បច្ចេកទេស និង​ឲ្យបាន​ទាន់រ​ដូវកាល ដើម្បីឲ្យ​ដាំណាំ​ដុះ​លូតលាស់​បានល្អ ហើយ​ទ​ទូល​បាន​ទិន្នផល​ខ្ពស់​ផង​ដែរ ៕
​អត្ថបទ ទូច សុខន​

 

IMG-20160806-WA0033 IMG-20160806-WA0034

IMG-20160806-WA0031

Filed in: កសិកម្ម, ព័ត៌មានជាតិ