សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បញ្ជូន​ជន​ប្រើ​ឈ្មោះ​ឧត្តមសេនីយ៍ យឹម លាង បោក បាន​ប្រាក់ រាប់​ម៉ឺន​ដុល្លា​រឿង រត់​ការ​ចូល​ក្របខ័ណ្ឌ​កងទ័ព​ទៅ​តុលាការ​!

​បញ្ជូន​ជន​ប្រើ​ឈ្មោះ​ឧត្តមសេនីយ៍ យឹម លាង បោក បាន​ប្រាក់ រាប់​ម៉ឺន​ដុល្លា​រឿង រត់​ការ​ចូល​ក្របខ័ណ្ឌ​កងទ័ព​ទៅ​តុលាការ​!

ភ្នំពេញ ៖ ជនសង្ស័យ​រឿង​ឆបោក​ចូល​ក្រប​ខណ្ឌ័​ទា​ហ៊ាន​ពីរ​រូប​ដែល​ប្រើ​ឈ្មោះ​ឧត្តមសេនីយ៍យឹម​លាង​អតិត​មេបញ្ជាការអង្គ​រក្ស័ស​ព​សម្តេច​ជាស៊ីម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាកា​រនា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ ។

​ជនសង្ស័យ​ទី​១​មានឈ្មោះ​ថា ប៊ិន ឡា​ច ហៅ វ៉ែន សារ៉ាត់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៦២ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៩ និង​ជនសង្ស័យ​ទី​២​ឈ្មោះ ឈ្មោះ តុ​ប គឹមហុង ហៅ យឹម ឈុន​ហុង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧៣ ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យដឹងថា ជនសង្ស័យ បាន​សារភាព​ថា ឈ្មោះ តុ​ប គឹមហុង បាន​ប្រើល្បិច ប្តូរ​ឈ្មោះ​ជា យឹម គឹមហុង កុហក់​ជន​រងគ្រោះ​ថា​ជា​បងប្អូន​ជីដូនមួយរ​បស់​ឧត្តមសេនីយ៍ យឹម លាង ព្រមទាំង​កុហក់​ជន​រងគ្រោះ​ទៀតថា នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ លោក យឹម លាង នឹង​ទៅ​កាន់​អគ្គនាយកដ្ឋាន​វិស្វកម្ម ដោយ​បង្កើត​នាយកដ្ឋាន​ថ្មី​ចំនួន​០៦ ត្រូវការ​ជ្រើស​បុគ្គលិក​ចំនួន​៣០០​នាក់ ហើយ​គេ​អាច​បញ្ចូល​ក្របខណ្ឌ​បាន តែ​ត្រូវ​ចំណាយ​ប្រាក់​ទៅ​តាម​ឋានន្តរសក្តិ ក្នុងនោះ​ថ្នាក់​វរ​សេនីយ៍ តម្លៃ ៥,៥០០$ ទៅ ៦,០០០$​។ ថ្នាក់​អនុសេនីយ៍ឯក តម្លៃ ៤,៥០០$ ទៅ ៥,០០០$ ។​ថ្នាក់​អនុសេនីយ៍ទោ តម្លៃ ៣,៥០០$ ទៅ ៤,០០០$ ថ្នាក់​អនុសេនីយ៍ត្រី តម្លៃ ២,០០០$ ទៅ ២,៥០០$ និង ថ្នាក់​ពលទាហាន តម្លៃ ៧០០$ ទៅ ១,០០០$​។​

​ពួកគេ​បាន​ធ្វើ​សកម្មភាព​បែប​នេះ ឆបោក​ប្រាក់ ពី​ជង​រងគ្រោះ សរុប​ប្រមាណ​១០០​នាក់​ហើយ តែ​ពុំ​មាន​ជនរងគ្រោះ​ណា​ម្នាក់​បាន​ចូល​ក្រប​ខណ្ឌ​ឡើយ ។​ព័ត៌មាន​នេះ បានឮ​ដល់​ឯកឧត្តម យឹម លាង ឯកឧត្តម ក៏​ប្តឹង​មក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យធ្វើ​ការស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕

 

Filed in: ព័ត៌មានជាតិ